TSMC ត្រៀមចាប់ផ្តើមផលិតបន្ទះឈីប 5nm

//s5.kh1.co/ee/eeffc1e833f0cb355cc6311dec506f7ee4720a64.jpg
បច្ចេកវិទ្យា

 ១៤-មីនា-២០២០ ១២ល្ងាច · ៤ ឆ្នាំមុន

TSMC ពិតជាមិនសរសើរមិនបាន ឥឡូវបានចាប់ផ្ដើមផលិតបន្ទះឈីប 5nm​ ទៀតហើយ

TSMC កំពុងចាប់ផ្តើមផលិតឈីបដែលមានមូលដ្ឋានថ្មីទំហំ 5nm ។ យោងទៅតាមអ្នកដែលធ្លាប់ស្គាល់ពីបញ្ហា  នេះ ផលិតកម្មនឹងចាប់ផ្តើមនៅខែមេសាដែលត្រូវតាមផែនការរបស់ក្រុមហ៊ុនដើម្បីចាប់ផ្តើមផលិតឈីប 5nm ទ្រង់ទ្រាយធំនៅពាក់កណ្តាលឆ្នាំដំបូង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រុមហ៊ុនបានធ្វើការលើដំណើរការផលិត 5nm អស់រយៈពេលជាច្រើនឆ្នាំមកហើយហើយវាជាលើកទី ២ ដែលប្រើបច្ចេកវិទ្យា ULV (ultraviolet lithography process) ។ ដំណើរការ 7nm + គឺជាដំណើរការដំបូង​ហើយវាត្រូវបានប្រើនៅលើស្មាតហ្វូនស៊េរីចុងក្រោយបង្អស់ SoCs ។

យើងទាំងអស់គ្នាដឹងពីអត្ថប្រយោជន៍នៃបន្ទះឈីបតូចជាងមុន - ការកើនឡើងដង់ស៊ីតេត្រង់ស៊ីស្ទ័រ និងការកាត់បន្ថយ ការប្រើប្រាស់ថាមពល។ វាត្រូវបានប្រើនៅក្នុងផ្នែករឹងកុំព្យូទ័រនិងនៅក្នុងឧបករណ៍ចល័ត។ តាមពិត TSMC និយាយថាសមត្ថភាពរបស់វត្ថុនេះមានរួចហើយហើយមិនអាចទទួលការបញ្ជាទិញទៀតទេ។ តាមអ្នកវិភាគខ្សែចង្វាក់ផលិតកម្មថ្មីនេះ នឹងមានប្រហែល ១០% នៃប្រាក់ចំណូលរបស់ក្រុមហ៊ុនក្នុងឆ្នាំនេះ។

ហើយដរាបណាបន្ទះ 7nm ធំទៅៗ TSMC នឹងបន្តធ្វើឱ្យប្រសើរឡើងលើទិន្នផលមួយនោះដើម្បីទទួលបានទិន្នផល កាន់តែប្រសើរ ហើយទីបំផុតធ្វើឱ្យវាកាន់តែមានភាពទូលំទូលាយសម្រាប់អ្នកប្រើប្រាស់នៅចំណុចប្រសព្វមួយ៕

Tan Seuvinn
Vinn (C)

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T