ក្រុមអ្នកវិទ្យាសាស្ដ្របានរកឃើញ ផូស៊ីលដាយណូស័រ ជាប់នៅក្នុងត្បូងថ្ម នៅតំបន់អាស៊ីអាគ្នេយ៍

//s5.kh1.co/df/df590d8bcc2f96264fe1c298e40d5ccee7a4f624.jpg
បច្ចេកវិទ្យា

 ១២-មីនា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ប្រភេទសត្វថ្មីនេះត្រូវបានសមាជិកក្រុមអ្នកស្រាវជ្រាវម្នាក់ អះអាងថា វាជាផូស៊ីលចម្លែកបំផុត ដែលគាត់ធ្លាប់បានជួប។

មីយ៉ាន់ម៉ា៖ ក្រុមអ្នកវិទ្យាសាស្ដ្របានរកឃើញអ្វី ដែលគេអាចនិយាយបានថា វាជាដាយណូស័រ ដែលមានទំហំតូចបំផុត។ ប្រភេទសត្វថ្មីនេះត្រូវបានសមាជិកក្រុមអ្នកស្រាវជ្រាវម្នាក់ អះអាងថា វាជាផូស៊ីលចម្លែកបំផុត ដែលគាត់ធ្លាប់បានជួប។ ស្ថិតនៅភាគខាងជើងប្រទេសមីយ៉ាន់ម៉ា សំណាកនេះមានលលាដ៍ក្បាលដូចបក្សី ដែលត្រូវបានជាប់ ក្នុងត្បូងថ្មពណ៌លឿង ដែលមានអាយុ៩៩លានឆ្នាំ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លលាដ៏ក្បាលរបស់សត្វបក្សីដាយណូស័រ ដែលជាប់នៅក្នុងត្បូងថ្មពណ៌លឿង
លលាដ៏ក្បាលរបស់សត្វបក្សីដាយណូស័រ ដែលជាប់នៅក្នុងត្បូងថ្មពណ៌លឿង

អ្នកស្រាវជ្រាវបានរាយការណ៍ថា ដាយណូស័រនេះមានទំហំស្រដៀងគ្នានឹង សត្វបក្សី bee hummingbird ដែលជាបក្សីមានទំហំតូចជាងគេបំផុត ក្នុងពេលបច្ចុប្បន្ន។ ការរកឃើញគួរឲ្យភ្ញាក់ផ្អើលមួយនេះអាចឆ្លុះបញ្ចាំង ពីរបៀបដែលបក្សីតូចៗបានវិវឌ្ឍ ចេញពីដាយណូស័រ ដែលធ្លាប់មានទំហំធំជាង។ ដាយណូស័រតូចជាងគេបំផុត ដូចជា Microraptor មានទម្ងន់រាប់រយក្រាម ខណៈ bee hummingbird មានទម្ងន់ត្រឹមតែ ២ក្រាម តែប៉ុណ្ណោះ។

រូបស្កេនលលាដ៍ក្បាលរបស់បក្សីដាយណូស័រថ្មីនេះ
រូបស្កេនលលាដ៍ក្បាលរបស់បក្សីដាយណូស័រថ្មីនេះ
រូបក្បាលរបស់បក្សីដាយណូស័រ គូរឡើងវិញដោយវិចិត្រករ
រូបក្បាលរបស់បក្សីដាយណូស័រ គូរឡើងវិញដោយវិចិត្រករ

ប្រភេទសត្វថ្មីនេះដែលត្រូវបានគេហៅថា Oculudentavis khaungraae ហាក់ដូចជាមានភាពខុសពីធម្មតា។ ឧទាហរណ៍ រចនាសម្ព័ន្ធភ្នែករបស់វា ធ្វើឲ្យអ្នកវិទ្យាសាស្ដ្រ មានការភ្ញាក់ផ្អើល។ ឆ្អឹងភ្នែករបស់វា ត្រូវបានបង្កើតជាកោណមួយ ស្រដៀងភ្នែករបស់សត្វទីទុយ។ នេះបង្ហាញថា ដាយណូស័រនេះអាចមានចក្ខុពិសេស។ ខុសពីសត្វទីទុយ ភ្នែករបស់វាបែរទៅមុខ ទៅចំហៀង ហើយការបើកនៅកណ្ដាលកោណនៃឆ្អឹងតូចៗ ដែលនឹងកាត់បន្ថយបរិមាណពន្លឺ ចូលទៅក្នុងភ្នែក។ វាអាចផ្ដល់អំណះអំណាងថា សត្វ Oculudentavis គឺមានសកម្មភាព នៅពេលថ្ងៃ។

រូបរាងគំរូទាំងមូលរបស់សត្វបក្សីដាយណូស័រ Oculudentavis khaungraae គូរដោយវិចិត្រករ
រូបរាងគំរូទាំងមូលរបស់សត្វបក្សីដាយណូស័រ Oculudentavis khaungraae គូរដោយវិចិត្រករ

ដោយសារតែ សំណាកថ្មីនេះមានតែលលាដ៍ក្បាល ការស្វែងយល់ពីលក្ខណៈរបស់វា ទៅកាន់សត្វបក្សីផ្សេងទៀត គឺនៅមិនទាន់មានភាពច្បាស់លាស់។ លក្ខណៈមួយចំនួនរបស់សត្វមួយនេះ គឺដូចគ្នានឹងប្រភេទដាយណូស័រ ខណៈលក្ខណៈផ្សេងទៀតមានភាពដូចគ្នា នឹងសត្វបក្សីមួយចំនួន ក្នុងពេលបច្ចុប្បន្ន៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T