ប្រធានាធិបតី ដូណាល់ ត្រាំ បញ្ឈប់រាល់ការហោះហើរ ទាំងឡាយមកពីអឺរ៉ុប លើកលែងតែ...

//s5.kh1.co/b4/b48e9f5bc9a61e647dc504ee7fd51ba278ceacc9.jpg
សង្គម

 ១២-មីនា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ប្រធានាធិបតី ដូណាល់ត្រាំ នឹងបញ្ឈប់ការហោះហើរមកពីអឺរ៉ុប ដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃវីរុស។

យោងតាមសាព័ត៌មានរបស់អង់គ្លេស BBC News​​ ដែលបានចុះផ្សាយនៅថ្ងៃទី១២ ខែមីនា ឆ្នាំ ២០២០ វេលាម៉ោង ៩:២៤នាទីព្រឹក បានសរសេរថា ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសលុបចោលការរឹតត្បិតការធ្វើដំណើរថ្មីនៅអឺរ៉ុបក្នុងគោលបំណងដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃវីរុសនេះ។​ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងសុន្ទរកថាតាមទូរទស្សន៍កាលពីថ្ងៃពុធ លោកបាននិយាយថាទៀតថា រាល់ការធ្វើដំណើរពីអឺរ៉ុបនឹងត្រូវផ្អាករយៈពេល ៣០ ថ្ងៃខាងមុខ ហើយលោកបាននិយាយថាការរឹតបន្តឹងខ្លាំង ប៉ុន្តែនឹងមិនចាំ បាច់អនុវត្តចំពោះ ប្រទេសអង់គ្លេសទេ។ ដែលករណីវីរុសចំនួន ៤៦០ ករណីត្រូវបានបញ្ជាក់នៅពេលនេះ ហើយមានករណីឆ្លងវីរុសនេះមានចំនួន ១,១៣៥ ករណីនៅទូទាំងសហរដ្ឋអាមេរិក ដោយមានអ្នកស្លាប់ចំនួន ៣៨ នាក់។ 

លោក Trump បាននិយាយថា“ ដើម្បីការពារករណីថ្មីពីការចូលព្រំដែន យើងនឹងផ្អាករាល់ការធ្វើដំណើរពីអឺរ៉ុបទៅកាន់សហរដ្ឋអាមេរិកក្នុងរយៈពេល ៣០ ថ្ងៃខាងមុខ”។ លោកបានបន្ថែមថា“ ច្បាប់ថ្មីនឹងចូលជាធរមាននៅថ្ងៃសុក្រនៅពាក់កណ្តាលអធ្រាត្រ”៕

លោក ដូណាល់ ត្រាំ
លោក ដូណាល់ ត្រាំ
Sok Lyheng
សុខ លីហេង (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T