ពីមុននៅចិន ឥឡូវកូរ៉េខាងត្បូងម្ដង! បុរសម្នាក់ យកលុយរាប់រយទៅដាក់ក្នុងម៉ាស៊ីនមីក្រូវ៉េវ ដើម្បីកម្ចាត់វីរុសកូវីដ-១៩

//s5.kh1.co/f5/f5e3d16474735f1ba84f8472972355d343259359.jpg
សង្គម

 ១២-មីនា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

បុរសម្នាក់ មិនបញ្ចេញអត្តសញ្ញាណ មកពីទីក្រុង Busan បានកម្ចាត់វីរុសកូរ៉ូណា ឬកូវីដ-១៩ ចេញពីលើក្រដាសប្រាក់ ដោយយកប្រាក់សរុបចំនួន ៣៩០,០០០វ៉ុន (ប្រមាណ៣២៥ដុល្លារអាមេរិក) ដាក់ចូលទៅក្នុងម៉ាស៊ីនមីក្រូវ៉េវ។

កូរ៉េខាងត្បូង៖ បុរសម្នាក់ មិនបញ្ចេញអត្តសញ្ញាណ មកពីទីក្រុង Busan បានកម្ចាត់វីរុសកូរ៉ូណាកូវីដ-១៩ ចេញពីលើក្រដាសប្រាក់ ដោយយកប្រាក់សរុបចំនួន ៣៩០,០០០វ៉ុន (ប្រមាណ៣២៥ដុល្លារអាមេរិក) ដាក់ចូលទៅក្នុងម៉ាស៊ីនមីក្រូវ៉េវ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បន្ទាប់ពីដាក់ចូលម៉ាស៊ីនមិនទាន់បានប៉ុន្មានផង ស្រាប់តែក្រដាសប្រាក់ប្រែក្លាយទៅជាខ្លោច និងក្រៀម។ ភ្លាមនោះ គាត់ក៏ប្រញាប់ប្រញាល់ទៅកាន់ធនាគារដើម្បីសុំឲ្យជួយ។ ហើយទីបំផុត ក្រដាសប្រាក់តែ៣៣សន្លឹកប៉ុណ្ណោះដែលអាចប្ដូរថ្មីវិញបាន។ ដូច្នេះ មានន័យថា ក្រដាសប្រាក់សន្លឹក (ប្រមាណ៥០ដុល្លារអាមេរិក) ត្រូវបានខ្លោចក្រៀមខ្លាំងរហូតដល់ប្ដូរថ្មីមិនបានឡើយ។

គួររម្លឹកដែរថា ជុំវិញរឿងរ៉ាវដ៏ហួសចិត្តខាងលើនេះ បានកើតឡើងរួចម្ដងហើយកាលពីសប្ដាហ៍មុននេះ ដោយស្ត្រីជនជាតិចិនម្នាក់ មកពីខេត្ត Jiangsu បានយកប្រាក់ចំនួន៣,១២៥យ័ន (ប្រមាណ៤៥០ដុល្លារអាមេរិក) ដាក់ចូលទៅក្នុងម៉ាស៊ីនមីក្រូវ៉េវ។ ហើយគាត់ក៏ត្រូវបានខាងធនាគារប្ដូរជូនថ្មីយ៉ាងគ្រប់ចំនួនវិញផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖ 

ក្រដាសប្រាក់ដែលខ្លោចក្រៀម
ក្រដាសប្រាក់ដែលខ្លោចក្រៀម
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T