រដ្ឋមន្រ្តីក្រសួងសុខាភិបាលអង់គ្លេសមួយរូប បញ្ជាក់ថា គាត់បានឆ្លងវីរុស Covid-១៩

//s5.kh1.co/a1/a1e5c1275eb032af4095d6d8890e9b2b6603476e.jpg
សង្គម

 ១១-មីនា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

លោកស្រី Nadine Dorries ដែលជារដ្ឋមន្រ្តីក្រសួងសុខាភិបាលបញ្ជាក់ថា គាត់បានឆ្លងកូរ៉ូណាវីរុស...

អង់គ្លេស៖ លោកស្រី Nadine Dorries ដែលជារដ្ឋមន្រ្តីក្រសួងសុខាភិបាលបានក្លាយជាសមាជិក សភាដំបូងគេដែលត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានផ្ទុកវីរុសកូរ៉ូណានៅចក្រភពអង់គ្លេស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សមាជិកសភា Mid Bedfordshire បានធ្លាក់ខ្លួនឈឺកាលពីថ្ងៃសុក្រ ប៉ុន្តែមិនទាន់ដឹងថាតើនាងឆ្លងវីរុសនេះយ៉ាងម៉េចទេ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ Dorries បាននិយាយថា "ខ្ញុំអាចបញ្ជាក់បានថាខ្ញុំបានធ្វើតេស្តរកឃើញវីរុស Covid-១៩ ហើយភ្លាមៗនៅពេលដែលខ្ញុំត្រូវបានគេជូនដំណឹងខ្ញុំបានទទួលការប្រុងប្រយ័ត្នដែលបានណែនាំទាំងអស់ ហើយខ្ញុំបាននៅដាច់ដោយឡែកពីគេនៅផ្ទះ"។

  លោកស្រី Nadine Dorries
  លោកស្រី Nadine Dorries

លោកវេជ្ជបណ្ឌិត Frank Atherton ប្រធានផ្នែកវេជ្ជសាស្ត្រប្រចាំប្រទេសវែលបានបញ្ជាក់កាលពីថ្ងៃអង្គារថា ចំនួនករណីឆ្លងវីរុសនៅប្រទេសអង់គ្លេសបានកើនឡើងដល់ ៣៨២ នាក់ ខណៈមនុស្ស ៩ នាក់ទៀតត្រូវបានធ្វើតេស្តវិជ្ជមាននៅប្រទេសវែល។ ឥឡូវមានមនុស្ស ៦ នាក់បានស្លាប់នៅចក្រភពអង់គ្លេសបន្ទាប់ពីធ្វើតេស្តវិជ្ជមាន។

គួរបញ្ជាក់ផងដែរថាករណីឆ្លងវីរុសនៅទូទាំងពិភពលោកឥឡូវនេះមានចំនួន ១១៨.០៩៦ នាក់ដែលមានអ្នកស្លាប់ចំនួន ៤.២៦២ នាក់។ ប្រទេសចំនួន ៥ ដែលមានចំនួនករណីខ្ពស់ជាងគេគឺ៖

១. ប្រទេសចិន៖ ៨០.៧៥៧ ករណី ស្លាប់​ ៣៣៣៦ ករណី

២. ប្រទេសអ៊ីតាលី៖ ១០១៤៩ ករណី, ស្លាប់ ៦៣១ ករណី

៣. អ៊ីរ៉ង់៖ ៨.០៤២ ករណី, ស្លាប់ ២៩១ ករណី

៤. កូរ៉េ៖ ៧.៥១៣ ករណី, ស្លាប់ ៥៤ ករណី

៥. បារាំង៖ ១.៧៨៤ ករណី ស្លាប់ ៣៣ ករណី៕

Khin Ratana
រត្ន័ (C)

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T