GMAC រំពឹងថា កប៉ាល់​១២​គ្រឿងនឹងដឹកវត្ថុធាតុដើម ពីចិន បន្ថែមទៀត

//s5.kh1.co/d7/d74dfc295c0699714c0baae44cf25c36d7d1f0d1.jpg
សង្គម

 ១១-មីនា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

សមាគមរោងចក្រកាត់ដេរនៅកម្ពុជារំពឹងថា មានកប៉ាល់ចំនួន១២គ្រឿងនឹងចូលចតនៅកំពង់ផែក្រុងព្រះសីហនុ ជាមួយនឹងវត្ថុធាតុដើមបន្ថែមទៀតសម្រាប់បំរើដល់វិស័យកាត់ដេរនៅកម្ពុជា

សមាគមរោងចក្រកាត់ដេរនៅកម្ពុជា(GMAC) រំពឹងថា មានកប៉ាល់ចំនួន១២គ្រឿងនឹងចូលចត​នៅកំពង់ផែ​ក្រុងព្រះសីហនុ ជាមួយនឹងវត្ថុធាតុដើមបន្ថែមទៀតសម្រាប់បំរើដល់វិស័យកាត់ដេរនៅកម្ពុជា។ ការរំពឹងនេះស្របពេលដែលវត្ថុធាតុដើមប្រើប្រាស់សម្រាប់វិស័យកាត់ដេរនៅកម្ពុជាត្រូវបានបញ្ជូនមកបណ្តើរៗហើយ ពីប្រទេសចិន។ នេះបើតាមសេចក្តីជូនដំណឹងរបស់សមាគមរោងកច្រកាត់ដេរនៅកម្ពុជា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សមាគមខាងលើបានបញ្ជាក់ថា វត្ថុធាតុដើមត្រូវបានដឹកមកដល់កំពង់ផែស្វ័យក្រុងព្រះសីហនុ​បណ្តើរៗហើយ កាលពីយប់ថ្ងៃទី៩ មីនា ២០២០ តាមរយៈនាវាពីប្រទេសចិន ហើយខ្លួនសង្ឃឹមថា ចុងសប្តាហ៍នេះ នឹងមាន​កប៉ាល់១២គ្រឿង​ដឹកវត្ថុធាតុដើមបន្ថែមទៀតមកដល់កំពង់ផែ។ សមាគមរោងចក្រកាត់ដេរនៅកម្ពុជាបន្ថែមថា ទាំងនេះគឺដោយសារតែមានកិច្ចអន្តរាគមន៍ពីសំណាក់ ប្រមុខរាជរដ្ឋាភិបាល និងភាគីចិន ទើបធ្វើឲ្យរោង​ចក្រ​កាត់ដេរនៅកម្ពុជាអាចមានសង្ឃឹមដំណើរការ ជាធម្មតា មិនប្រឈមខ្លាំងនឹងការព្យួរការងារ។ ហើយបង្ហើបថា ទោះមានការព្យួរការងារ ក៏មានតិចតួចដែរ ព្រោះមានវត្ថុធាតុដើមឡើងវិញហើយ។

គួរបញ្ជាក់ថា ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈធ្លាប់បានអះអាងថា ដោយសារតែបញ្ហាជំងឺកូវីដ១៩ នាំឲ្យខ្វះវត្ថុធាតុដើមបំរើដល់វិស័យកាត់ដេរនៅកម្ពុជា ជាហេតុនាំឲ្យរោងចក្រកាត់ដេរប្រមាណជិត​២០០​កន្លែងផ្អាកការងារ ប៉ះពាល់ការងារដល់កម្មករ កម្មាការិនីប្រមាណ១៦ម៉ឺននាក់ ប៉ុន្តែដោយសារ​តែភាគីចិន​បានយកចិត្តទុកដាក់ខ្ពស់ ក្នុងការបញ្ជូនវត្ថុធាតុដើមទាំងនោះមកកម្ពុជា ខាងសមាគមរោង​ចក្រកាត់ដេរ​នៅកម្ពុជាសង្ឃឹមថា វិស័យកាត់ដេរអាចមានសង្ឃឹមឡើងវិញ ពោលគឺមិនប្រឈម​ទៅនឹងការព្យួរ​ការងារ​ច្រើននោះទេ៕

https://s5.kh1.co/__image/w=650,h=919,q=100/59/59f50d8c7236eaa4ffc872252bfd4d30cd4e6ce4.jpg
https://s5.kh1.co/__image/w=650,h=380,q=100/21/21107321f59c15ade971222ec4d886abee6efdd9.jpg
Pa Sokheng
ប៉ា សុខេង (C)

អត្ថបទទាក់ទង

//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ៩ ម៉ោងមុន
//s9.kh1.co/69/6979169246f2271453d368556b205bb61a6118e7.png

ត្រៀមខ្លួនចូលរួមសប្បាយកម្សាន្តជាមួយ «សង្ក្រាន្តវត្តភ្នំ » នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤

 ២៩-មីនា-២០២៤ 
 ៩ព្រឹក · ១០ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T