រាជធានីភ្នំពេញ ៖ ​យុវជន​ម្នាក់ ក្នុង​​ចំណោម​បក្ស​ពួក​​​២នាក់ ត្រូវ​សមត្ថ​កិច្ច​​​នគរ​បាល​​​​ការិយាល័យ​ព្រហ្ម​ទណ្ឌ​កម្រិត​​​ស្រាលនៃ​​នាយក​ដ្ឋាន​ព្រហ្ម​ទណ្ឌ​​​​​​ក្រសួង​​​មហា​ផ្ទៃ ​​ឃាត់​ខ្លួន ​​​បញ្ជូ​នទៅ​​​កាន់​សាលា​ដំ​បូង​​​​រាជ​ធានីភ្នំពេញ ​កាល​ពី​​​ថ្ងៃទី២៧ ​មីនា ​ខណៈ​យុវជន​​ម្នាក់នោះ​​​​​​ជាប់​ពាក់​ព័ន្ធ​​​​អំពើ​ឆក់​កាបូប​​​អ្នកដំណើរ​​​​តាមដង​ផ្លូវ​​​​សា​ធារណៈ ។យុវជន​​ដែលសមត្ថ​កិច្ច​​ឃាត់​ខ្លួន​​​​ឈ្មោះ​ពៅ ចាន់ ដារ៉ា ​​អាយុ​១៩​ឆ្នាំ ​​ស្នាក់​នៅ​​មិន​ពិតប្រាកដ ចំណែក​​​គូកន​ម្នាក់​​ទៀត ដែលរត់​​​​គេច​ខ្លួន​​បាត់​នោះ​មាន​ឈ្មោះ​​ម៉ូប ​អាយុ​ប្រហែល​​​២៧​ឆ្នាំ ​​​។ ជនរងគ្រោះ​​​​ក្នុងអំពើ​ឆក់​​​​​កាបូប​ឈ្មោះ​​​ដួង សុភ័ក្ត្រ ​​​ភេទស្រី អាយុ​​២៩​ឆ្នាំ ​​​មាន​​ទីលំនៅ​​​ស្ថិត​ក្នុង​ភូមិ​​ទ្រា សង្កាត់​ស្ទឹង​មានជ័យ ​​ខណ្ឌ​មាន​ជ័យ ។

​ទាក់​ទិន​នឹង​ការ​​​ឃាត់ខ្លួន​​​យុវ​ជន​ម្នាក់​នេះ  ​នគរ​បាល​ក្រសួង​មហា​ផ្ទៃឱ្យ​ដឹង​​ថា កាល​ពី​វេលាម៉ោង​ប្រហែល​​៨​យប់ ​​ថ្ងៃទី២៦ ​​មីនា ជន​រងគ្រោះ​​​ឈ្មោះដួង សុភ័ក្ត្រ ​​បានជិះ​​ម៉ូតូ​​​ម៉ាក​ស្គូពី​ពណ៌ខ្មៅម្នាក់ឯង ​ដោយ​មាន​ស្ពាយ​​កាបូប១ ។ លុះដល់​ចំណុច​មុខ​ផ្ទះ​សំណាក់​​អង្គរ​មាសតាមផ្លូវ​​​​២៧១ ​សង្កាត់​ទឹកថ្លា ​ខណ្ឌ​សែន​សុខ ​​​ក៏​​ត្រូវ​ជន​ល្មើស​២​​នាក់ ជិះម៉ូតូ​​​ម៉ាកស៊ុយហ្ស៊ុយគី​​វីវ៉ា ពណ៌​ខ្មៅ ​​​ស៊េរី​​២០០៧ ​ធ្វើ​​សកម្មភាពឆក់​​កាបូប​​​ពីខ្លួន ។​​ ខណៈ​ឆក់​កាបូប​​នោះ ជនរង​គ្រោះ​​​​បាន​ស្រែក​​​ឆោឡោ​​ឡើង​​ឮ​ដល់​កម្លាំង​ល្បាត​ ដឹក​នាំ​ដោយ​​លោកវ៉ា គីរិន ​​មន្ត្រី​នគរ​បាល​​​ព្រហ្ម​ទណ្ឌ​កម្រិត​​​ស្រាល​​ក្រសួង​មហា​ផ្ទៃ​ ក៏​ដេញ​​ប៉ផាប់​​ចាប់ពភីង​ទៅ​មុខ​បន្តិច​ឃាត់​ខ្លួន​​បាន​ម្នាក់ ដែល​​លោត​ចុះពី​លើម៉ូតូ​ ចំណែក​ម្នាក់​ទៀត​ជិះ​​គេចខ្លួន​បាត់ស្រមោល ៕

ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

សូមប្រិយមិត្តជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]