ឆ្មាគ្មានរោម ស្បែកជ្រីវជ្រួញយារធ្លាក់ គេនាំគ្នាខ្លាចគ្រប់គ្នា តែម្ចាស់ស្រលាញ់ស្ទើរលេប

//s5.kh1.co/2a/2a7502c837635a20df3491da5b0bcb75784f4bed.jpg
សង្គម

 ១១-មីនា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ឆ្មាគ្មានរោមមួយក្បាលឈ្មោះថា Xherdan វ័យ៦ឆ្នាំ ជាប្រភេទពូជ Sphynx មកពីទីប្រជុំជន Ruti មានស្បែកជ្រីវជ្រួញយារធ្លាក់ពីក្បាល រហូតដល់ចុងជើងកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្ដាញអុីនធឺណេត។

ប្រទេសស្វីស៖ ឆ្មាគ្មានរោមមួយក្បាលឈ្មោះថា Xherdan វ័យ៦ឆ្នាំ ជាប្រភេទពូជ Sphynx មកពីទីប្រជុំជន Ruti មានស្បែកជ្រីវជ្រួញយារធ្លាក់ពីក្បាល រហូតដល់ចុងជើងកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្ដាញអុីនធឺណេត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមសម្ដីរបស់អ្នកស្រី Sandra Filippi វ័យ៤៧ឆ្នាំ ជាម្ចាស់បានឲ្យដឹងថា ឆ្មាមួយក្បាលនេះ មានស្បែកពណ៌ផ្កាឈូក និងជ្រីវជ្រួញតាំងពីកើតមកដំបូងម៉្លេះ។ ហើយវាមានសកម្មភាពដូចជាកូនក្មេងអីចឹង រាល់ពេលដែលឃ្លាន លេង និងដេកជាដើម។ ជារើយៗ គាត់តែងតែសម្អាតត្រចៀក ភ្នែក និងកាត់ក្រចកនៃក្រញ៉ាំរបស់វាទៀតផង។ ទន្ទឹមនឹងនេះដែរ ក៏មានមនុស្សមួយចំនួន បានខ្លាចនៅពេលឃើញវាម្ដងៗនិងគិតថាវាគួរឲ្យខ្លាច ប៉ុន្ដែពួកគេនឹងស្រលាញ់វាហើយគិតថាស្លូត ប្រសិនបើចំណាយពេលបន្ដិចលេងជាមួយវា។

យ៉ាងណាមិញ មានអ្នកនិយមប្រើប្រាស់បណ្ដាញអុីនធឺណេតមួយចំនួន បានប្រដូចសភាពស្បែកជ្រីវជ្រួញរបស់វាទៅនឹង ដង្កូវ ខួរក្បាល គាវ (អាហារ) និងមានមុខដូចមនុស្សភពផ្កាយជាដើម៕

សូមទស្សនារូបភាពខាងក្រោម៖

ឆ្មា Xherdan និងម្ចាស់របស់វា
ឆ្មា Xherdan និងម្ចាស់របស់វា
ឆ្មា Xherdan
ឆ្មា Xherdan
ឆ្មា Xherdan
ឆ្មា Xherdan
ឆ្មា Xherdan
ឆ្មា Xherdan
ឆ្មា Xherdan
ឆ្មា Xherdan
ឆ្មា Xherdan
ឆ្មា Xherdan
ឆ្មា Xherdan
ឆ្មា Xherdan
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T