កម្មវិធីសាកល្បង អក្ខរកម្មឌីជីថល និងសុវត្ថិភាពអ៊ិនធឺណិតនៅ កម្ពុជាត្រូវបានបញ្ចប់ដោយជោគជ័យ

//s5.kh1.co/3f/3f5662c6e39196e0db8efddb599392f17d3355b0.jpg
បច្ចេកវិទ្យា

 ១១-មីនា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ក្រុមហ៊ុន Smart Axiata ដែលជាប្រតិបត្តិករទូរគមនាគមន៍ចល័តឈានមុខគេនៅកម្ពុជាបានប្រកាសជ័យលាភីឈ្នះរង្វាន់ក្នុងកម្មវិធីប្រកួតប្រជែងការផលិតវីដេអូលើបណ្ដាញអ៊ិនធឺណិត នៅក្នុងឱកាសបិទបញ្ជប់កម្មវិធីអក្ខរកម្មឌីជីថលរបស់ខ្លួន

ភ្នំពេញ៖ ក្រុមហ៊ុន Smart Axiata ដែលជាប្រតិបត្តិករទូរគមនាគមន៍ចល័តឈានមុខគេនៅកម្ពុជាបានប្រកាសជ័យលាភីឈ្នះរង្វាន់ក្នុងកម្មវិធីប្រកួតប្រជែងការផលិតវីដេអូលើបណ្ដាញអ៊ិនធឺណិត នៅក្នុងឱកាសបិទបញ្ជប់កម្មវិធីអក្ខរកម្មឌីជីថលរបស់ខ្លួន ក្រោមអធិបតីភាព ឯកឧត្ដម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និង ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កម្មវិធីបិទបញ្ជប់កម្មវិធីអក្ខរកម្មឌីជីថល
កម្មវិធីបិទបញ្ជប់កម្មវិធីអក្ខរកម្មឌីជីថល

ចាប់តាំងពីដាក់ឲ្យដំណើការ នៅខែវិច្ឆិកា ឆ្នាំ ២០១៩ កម្មវិធីសាកល្បងនេះបានផ្ដល់សមិទ្ធិផលជាចំណេះដឹងដល់សិស្សថ្នាក់ទី ១០ និងថ្នាក់ទី ១១ ប្រមាណ ១៥០០ នាក់ (ក្នុងនោះ ៥០ ភាគរយជានារី) ក៏ដូចជាគ្រូបង្រៀនតាមរយៈសិក្ខាសាលារបស់ខ្លួននៅរាជធានីភ្នំពេញ ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង ហើយយុទ្ធនាការតាមអ៊ិនធឺណិត មានចំនួនអ្នកចូលមើលចំនួន ១៩៣ ៣០០ ដង។ កម្មវិធីនេះដែលទទួលបានថវិកាគាំទ្រជាចម្បងពីវិភាគទានរបស់ក្រុមហ៊ុន Smart ក្នុងមូលនិធិកសាងសមត្ថភាព អភិវឌ្ឍន៍ និងការស្រាវជ្រាវរបស់រាជរដ្ឋាភិបាលកម្ពុជា មានគោលបំណងលើកកម្ពស់ ការយល់ដឹងបន្ថែមអំពីសុវត្ថិភាពអ៊ិនធឺណិត និងអក្ខរកម្មអ៊ិនធឺណិត ក្នុងចំណោមយុវជនកម្ពុជា ដោយមានការគាំទ្រពី ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រុមហ៊ុន Google និង ក្រុមហ៊ុន GSMA។

លោក Feiruz Ikhwan នាយកផ្នែកហិរញ្ញវត្ថុក្រុមហ៊ុន Smart Axiata បានមានប្រសាសន៍ថា៖ 

«នៅក្នុងក្រុមហ៊ុន Smart យើងជឿជាក់ថាសុវត្ថិភាពអិនុធឺណិត និងភាពជាពលរដ្ឋឌីជីថលគឺជាកត្ដាសំខាន់ នៅពេលផ្សព្វផ្សាយលើកកម្ពស់ការជម្រុញការប្រើប្រាស់ទូរគមនាគមន៍ចល័តបន្ថែមនៅកម្ពុជា។ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍និងដៃគូដ៏ទៃទៀតទាំងអស់ យើងមានគោលបំណងជម្រុញកម្មវិធីសាកល្បងនេះ ដើម្បីបង្កើតផលវិជ្ជមានបន្ថែមទៀត នៅតាមសហគមន៍ដែលយើងកំពុងធ្វើប្រតិបត្តិការ តាមរយៈការធ្វើឱ្យប្រសើរឡើងនូវមាតិកាអិនុធឺណិត និងកម្មវិធីតាមប្រព័ន្ធអ៊ិនធឺណិតនាពេលអនាគត។ ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នា ដែលបានចូលរួមក្នុងកម្មវិធីសាកល្បងគឺជាភ្នាក់ងាររបស់យើង ដើម្បីលើកកម្ពស់គំនិតសំខាន់ៗទាំងនេះក្នុងចំណោមមិត្តភក្ដិរបស់ពួកគេ ហើយយើងក៏ទន្ទឹងរង់ចាំសង្គមដែលមានការយល់ដឹងពីឌីជីថលកាន់តែច្រើន។»

លោក Feiruz Ikhwan
កម្មវិធីបិទបញ្ជប់កម្មវិធីអក្ខរកម្មឌីជីថល
កម្មវិធីបិទបញ្ជប់កម្មវិធីអក្ខរកម្មឌីជីថល
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា
ឯកឧត្ដម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
ឯកឧត្ដម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍

សាលារៀនចំនួន ៣កន្លែងក្នុងខេត្តនិមួយៗ ត្រូវបានកំណត់យក ដោយក្រសួងអប់រំ យុវជន និងកីឡា ជាមួយគ្រូបង្រៀនមួយចំនួនត្រូវបានអញ្ជើញឲ្យចូលរួមវគ្គបណ្តុះបណ្តាលដែលដឹកនាំដោយ អតីតនិស្សិតមកពីកម្មវិធី SmartEdu ដោយយកគំរូសម្រង់ពីក្រុមហ៊ុន Google និងសៀវភៅណែនាំលើកម្មវិធីបណ្តុះបណ្តាលជំនាញអ៊ិនធឺណិតទូរស័ព្ទចល័តរបស់ក្រុមហ៊ុន GSMA។ កំឡុងពេលបណ្តុះបណ្តាលដែលមានរយៈពេល១ ថ្ងៃ ប្រធានបទរួមមាន ការស្វែងរកព័ត៌មានតាម អ៊ិនធឺណិត ពាក្យសំងាត់រឹងមាំ ការបោកបញ្ឆោតតាមអ៊ិនធឺណិត និង ភាពជាពលរដ្ឋឌីជីថលប្រកបដោយទំនួលខុសត្រូវ។ សិស្សានុសិស្សក៏បានរៀនអំពីរបៀបផលិតវីដេអូកំសាន្ត និងទាក់ទាញដោយប្រើ ទូរស័ព្ទស្មាតហ្វូន។ វីដេអូចំនួន ដប់មួយត្រូវបានសម្រាំងយក និងបានចែករំលែកលើទំព័រហ្វេសប៊ុក 'Smart for Cambodia' កាលពីសប្តាហ៍មុន ដើម្បីឱ្យសាធារណជនបោះឆ្នោត លើវីដេអូដែលពួកគេពេញចិត្ត។

កម្មវិធីបិទបញ្ជប់កម្មវិធីអក្ខរកម្មឌីជីថល
កម្មវិធីបិទបញ្ជប់កម្មវិធីអក្ខរកម្មឌីជីថល
កម្មវិធីបិទបញ្ជប់កម្មវិធីអក្ខរកម្មឌីជីថល
កម្មវិធីបិទបញ្ជប់កម្មវិធីអក្ខរកម្មឌីជីថល

ក្រុមចំនួន ៣ រួមមាន ក្រុម​ “កុំជឿ”  ក្រុម “ដាក់លេខសំងាត់ទូរស័ព្ទឲ្យស្មុគស្មាញ” ក្រុម “១០០០០​ដុល្លារប្រហារម្ដាយខ្ញុំ” ដែលមកពីវិទ្យាល័យតេជោហ៊ុនសែនបឹងកុក និង វិទ្យាល័យហ៊ុនសែនប៊ុនរ៉ានី រលាប្អៀរ ទទួលបានប្រាក់ឧបត្ថម្ភមួយក្រុមៗ ចំនួន ១០០០ ដុល្លារ ហើយវិទ្យាល័យទាំងពី ក៏ទទួលបានប្រាក់ឧបត្ថម្ភជាសំភារៈសិក្សាចំនួន ៣៧៥០ដុល្លារផងដែរសម្រាប់សាលានិមួយៗចំពោះការផ្ញើរវីដេអូច្រើនជាងគេច្រើនបំផុតសម្រាប់ការប្រកួតអនឡាញ។

ហេង​ សុភារម្យ សិស្សមកពីវិទ្យាល័យហ៊ុនសែនប៊ុនរ៉ានី រលាប្អៀរ ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា៖ 

«ខ្ញុំពិតជារីករាយណាស់ដែលបានចូលរួមក្នុងកម្មវិធីនេះ។ ការរៀនសូត្រអំពីប្រធានបទថ្មី និងរបៀបផលិតវីដេអូជាមួយមិត្តរួមថ្នាក់ពីជាសប្បាយណាស់។ខ្ញុំសង្ឃឹមថានឹងអាចចែករំលែកចំណេះដឹងថ្មីនេះជាមួយមិត្តភក្តិនិងក្រុមគ្រួសាររបស់ខ្ញុំនៅឯសហគមន៍របស់ខ្ញុំ។»

ហេង​ សុភារម្

គើន គឿន ដែលជាគ្រូបង្រៀនម​កពី វិទ្យាល័យ តេជោហ៊ុនសែនបឹងកុក ខេត្តកំពង់ចាមបានបន្ថែមទៀតថា៖ 

«ផ្នត់គំនិតភាពជាពលរដ្ឋឌីជីថលបង្រៀនយុវជនកម្ពុជា ពីរបៀបរក្សាសុវត្ថិភាពលើប្រព័ន្ធអ៊ិនធឺណិតនៅ ពេលដែលសិស្សានុសិស្សកម្ពុជាបានទទួលនូវការបណ្ដុះបណ្ដាលជំនាញអក្ខរកម្មឌីជីថល ពួកគេនឹងទទួលបានអត្ថប្រយោជន៍ជាច្រើន។ ខ្ញុំមានសេចក្តីសោមនស្សរីករាយដែលក្រសួងអប់រំ យុវជន និងកីឡាបានជ្រើសរើសសាលារៀនយើង ដើម្បីសាកល្បងកម្មវិធីនេះ ហើយខ្ញុំទន្ទឹងរង់ចាំចូលរួមបន្ថែមទៀតនៅក្នុងដំណាក់កាលបន្ទាប់នៃកម្មវិធីនេះផងដែរ។»

គើន គឿន

សម្រាប់ព័ត៌មានបន្ថែម និងព័ត៌មានថ្មីៗអំពី កម្មវិធី និរន្ដរភាពនិង កម្មវិធីទំនួលខុត្រូវសង្គមសរបស់ក្រុមហ៊ុន Smart ,  សូមចូលទៅកាន់ទំព័រហ្វេសប៊ុករបស់ «Smart​​ for Cambodia»  តាមរយៈ www.facebook.com/SmartForCambodia  ឬចូលទៅកាន់គេហទំព័រ https://www.smartedu.com.kh

កម្មវិធីបិទបញ្ជប់កម្មវិធីអក្ខរកម្មឌីជីថល
កម្មវិធីបិទបញ្ជប់កម្មវិធីអក្ខរកម្មឌីជីថល
កម្មវិធីបិទបញ្ជប់កម្មវិធីអក្ខរកម្មឌីជីថល
កម្មវិធីបិទបញ្ជប់កម្មវិធីអក្ខរកម្មឌីជីថល
កម្មវិធីបិទបញ្ជប់កម្មវិធីអក្ខរកម្មឌីជីថល
កម្មវិធីបិទបញ្ជប់កម្មវិធីអក្ខរកម្មឌីជីថល
Khan Ratanakodum
K.D

អត្ថបទទាក់ទង

//s9.kh1.co/d5/d53fbdc33519f83abc5e68f5063e3cd48efcd752.jpg

កម្មវិធីប្រចាំឆ្នាំ HEINEKEN Sustainathon អញ្ជើញនិស្សិតសាកលវិទ្យាល័យចូលរួម ដើម្បីបង្កើតគំនិតច្នៃប្រឌិតនៅលើចក្រាវិស័យបរិស្ថាន ឬការបង្កើនការប្រើប្រាស់ឡើងវិញនៅកម្ពុជា

 ០៧-មីនា-២០២៤ 
 ២ល្ងាច · មួយខែមុន
//s9.kh1.co/6d/6d963ac46e24349e7eaead530d0de4ebc5dfde7c.jpg

ក្រុមហ៊ុន Vietjet ​​ផ្ដល់​ជូន​តម្លៃសំបុត្រប្រូម៉ូសិន​ពិសេស​​ ដើម្បីអបអរសាទរទិវាសិទ្ធិនារីអន្តរជាតិ៖ ទទួលយកការផ្តល់ជូនឥឡូវនេះចាប់ពី​សូន្យ​ដុល្លារ​ប៉ុណ្ណោះ!

 ០៥-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T