អាចទេ OPPO នឹងនាំយក Reno ក្នុងជំនាន់ 5G មកកម្តៅទីផ្សារស្មាតហ្វូននៅកម្ពុជា?

//s5.kh1.co/50/505671ce15c22f73053eaa26bcef049c99a94710.jpg
បច្ចេកវិទ្យា

 ១១-មីនា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ក្នុងនាមជាក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេ OPPO មិនបង្អង់ដៃក្នុងការបញ្ចេញស្មាតហ្វូនស៊េរីថ្មីៗ ប្រកបដោយការច្នៃប្រឌិតខ្ពស់។

ភ្នំពេញ៖ ក្នុងនាមជាក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេ OPPO មិនបង្អង់ដៃក្នុងការបញ្ចេញស្មាតហ្វូនស៊េរីថ្មីៗ ប្រកបដោយការច្នៃប្រឌិតខ្ពស់ ដើម្បីក្រឡុកទីផ្សារស្មាតហ្វូន និងឆក់ចិត្តអ្នកគាំទ្រជុំវិញពិភពលោកឡើយ។ អ្នកនិយមប្រើប្រាស់ស្មាតហ្វូន OPPO សឹងតែគ្រប់គ្នាតែងតែលើកសរសើរថា ថតរូប Selfie ស្អាតកប់សារី ឈ្នះអស់មារសត្រូវតែម្តង ដូចជា OPPO F5, OPPO F7 និង OPPO F9។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  ស្មាតហ្វូន OPPO
  ស្មាតហ្វូន OPPO

ប៉ុន្តែនៅដើមឆ្នាំ២០១៩ ក្រុមហ៊ុ​ន OPPO បានធ្វើឲ្យអតិថិជនរបស់ខ្លួនដក់ចិត្តជាមួយនឹងសមត្ថភាពដ៏អស្ចារ្យ និងបទពិសោធន៍ថ្មីនៃវត្តមានស្មាតហ្វូនជំនាន់ថ្មីគឺ F11 Pro ដែលមិនត្រឹមតែមានការឌីហ្សាញរូបរាងស្រស់ស្អាតទាន់សម័យ មានកាមេរ៉ាមុខបង្គប់ខ្លួនដំបូងគេបង្អស់ ហើយថតរូបស៊ែលហ្វីប៉ុណ្ណោះទេ ថែមទាំងមានកាម៉េរាក្រោយខ្លាំង ទំហំធំរហូតដល់ទៅ 48MP ថតរូបច្បាស់នៅទីងងឹត។

នៅពាក់កណ្តាលឆ្នាំ២០១៩ OPPO បានអភិវឌ្ឍនូវការច្នៃប្រឌិតថ្មីដោយបន្ទាប់នៅស្មាតហ្វូនកាមេរ៉ាមុខបញ្ឈិតបែបព្រុយត្រីឆ្លាម និងកាមេរ៉ាក្រោយអាចថតរូបហ្សូមបានប្រវែងវែងជាមួយនឹងបច្ចេកវិទ្យា 10x Hybrid Zoom  និង​ 60x Digital Zoom។ រឹតតែគួរឲ្យចាប់អារម្មណ៍ក្រុមហ៊ុន OPPO បានបញ្ចេញលក់នូវស្មាតហ្វូនកូនកាត់ OPPO Reno2 F កាមេរ៉ាបួនគ្រាប់ហ្សូមទៅកាន់ក្តីស្រមៃ ដែលកើតចេញពីកំណែ Update OPPO F ស៊េរី​ និង Reno ស៊េរី ទទួលបានការភ្លូកទឹកភ្លូកដីកាលពីចុងឆ្នាំ២០១៩។

  ស្មាតហ្វូន OPPO
  ស្មាតហ្វូន OPPO

សម្រាប់ដើមឆ្នាំ២០២០ នេះ ស្រាប់តែទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រុមហ៊ុន OPPO ប្រចាំប្រទេសកម្ពុជា បានព្រលយឲ្យហ្វេនៗចូលរួមទស្សន៍ទាយនូវឈ្មោះពិតស្មាតហ្វូន OPPO Reno ស៊េរីបន្ទាប់ ជាថ្នូរនឹងរង្វាន់កម្មវិធីសម្ពោធផលិតផលជំនាន់ថ្មីរបស់ខ្លួន​ បើចឹងដឹងច្បាស់សូមចុចនៅត្រង់នេះ https://www.facebook.com/OPPOCAMBODIA/photos/a.843607269017732/3063874493657654/?type=3&theater

ហ្វេនៗ OPPO នាំគ្នាខមមិនចម្លើយខុសៗគ្នា ប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់នោះគឺការខមមិនថា ស្មាតហ្វូនជំនាន់បន្ទាប់គឺ OPPO Reno 2F ProOPPO Reno 3F Pro ហាក់មានភាពស្រដៀងនឹងស៊ីមេទ្រីគ្នាជាមួយនឹងការទស្សន៍ទាយរបស់តារាតំណាងផ្សព្វផ្សាយឲ្យក្រុមហ៊ុន OPPO សូមចុចទស្សនាវីដេអូខាងក្រោមនេះ https://www.youtube.com/watch?v=MBBtFNrhhqY

ឧបមាថា ចម្លើយរបស់ពួកគាត់ត្រឹមត្រូវពិតប្រាកដមែននោះ មានន័យថាស្មាតហ្វូន OPPO Reno ជំនាន់ក្រោយប្រាកដជាខ្លាំងជាង OPPO Reno2 F ទ្វេរដង ទាំងរូបរាង សមត្ថភាពកាមេរ៉ាមុខក្រោយជាក់ជាមិនខានឡើយ។

  ស្មាតហ្វូន OPPO
  ស្មាតហ្វូន OPPO

តាមការសន្និដ្ឋាន ក្រុមហ៊ុនអាចនឹងយក OPPO Reno ស៊េរី ជាស្មាតហ្វូនគោលដៅជំនួសឲ្យ F ស៊េរី ព្រោះ Reno ស៊េរី តំណាងឲ្យការតស៊ូ និងភាពច្នៃប្រឌិតខ្ពស់ ដោយរក្សាតែចំណុចល្អៗរបស់ OPPO ត្រកូល F សម្រាប់ Reno ស៊េរីថ្មីបន្តបន្ទាប់។ អ៉ីចឹងមានតែរង់ចាំអ៊ុតមើលទាំងអស់គ្នាថា ស្មាតហ្វូន OPPO Reno ស៊េរី បន្ទាប់មានរហ័ស្សនាមអ្វី ហើយមានសមត្ថភាពខ្លាំងអស្ចារ្យប៉ុណ្ណាដែរ៕

  ស្មាតហ្វូន OPPO Reno នឹងមកដល់ក្នុងពេលឆាប់ៗ
  ស្មាតហ្វូន OPPO Reno នឹងមកដល់ក្នុងពេលឆាប់ៗ
ស្មាតហ្វូន OPPO Reno នឹងមកដល់ក្នុងពេលឆាប់ៗ
ស្មាតហ្វូន OPPO Reno នឹងមកដល់ក្នុងពេលឆាប់ៗ
ស្មាតហ្វូន OPPO Reno នឹងមកដល់ក្នុងពេលឆាប់ៗ
ស្មាតហ្វូន OPPO Reno នឹងមកដល់ក្នុងពេលឆាប់ៗ
Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T