realme C3 ចាប់ផ្តើមដាក់លក់ថ្ងៃនេះហើយ ស្មាតហ្វូនដែលមានតម្លៃសមរម្យបំផុត និងសមត្ថភាពខ្លាំងកប់!

//s5.kh1.co/5c/5c8831ed6596a5f4542ce7e3569de6a02e3074fa.jpg
បច្ចេកវិទ្យា

 ១១-មីនា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ថ្មីៗនេះមានផលិតផលថ្មីៗកាន់តែច្រើនឡើង ដែលត្រូវបានដាក់បង្ហាញជាពិសេសសម្រាប់ម៉ូដែលទូរស័ព្ទកំពូលៗដែលមានតម្លៃខ្ពស់។

ភ្នំពេញ៖ ថ្មីៗនេះមានផលិតផលថ្មីៗកាន់តែច្រើនឡើង ដែលត្រូវបានដាក់បង្ហាញជាពិសេសសម្រាប់ម៉ូដែលទូរស័ព្ទកំពូលៗដែលមានតម្លៃខ្ពស់។ ដូចជា Samsung ចេញស៊េរី S20, OPPO ក៏បានចេញស៊េរី Find X2 ហើយ realme ក៏បានចេញលក់ស៊េរី X50 Pro មុននេះបន្តិចផងដែរ។ បច្ចេកវិទ្យាស្មាតហ្វូនកាន់តែទទួលបានការចាប់អារម្មណ៍ និងអាចគាំទ្រ ដែលអាចសម្រួលក្នុងការរស់នៅរបស់ជីវិតយើងបានយ៉ាងច្រើន ហើយឥឡូវនេះបច្ចេកវិទ្យា 5G ហាក់ដូចជាកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងផងដែរ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រៅពីកំពូលស្មាតហ្វូនដែលមានតម្លៃខ្ពស់ ក៏មានស្មាតហ្វូនជាច្រើនដែលផ្តល់ជម្រើសកាន់តែច្រើនសម្រាប់ទីផ្សារជាពិសេសអ្នកដែលមានថវិកាមានកំណត់។

ដូចគ្នានឹង realme C3 ថ្មី ដែលទើបនឹងចេញលក់នេះដែរជាមួយតម្លៃត្រឹមតែ ១២៩ ដុល្លារ តែអ្នកនឹងទទួលបាន ទូរស័ព្ទកំលាំងខ្លាំងដ៏អស្ចារ្យរដែលមាន ៤ចំនុចសំខាន់ៗដូចជា៖ មុខងារកំលាំងខ្លាំង ថាមពលថ្ម អេក្រង់ និងកាមេរ៉ា។ ហើយម៉ូដែលនេះនឹងដាក់លក់ជាផ្លូវការចាប់ពីថ្ងៃនេះហើយ ។

ស្មាតហ្វូន realme C3
ស្មាតហ្វូន realme C3

មនុស្សមួយចំនួនគិតថាស្មាតហ្វូនដែលមានតម្លៃសមរម្យ ប្រហែលជាមានដំណើរមិនរលូនសម្រាប់ការប្រើប្រាស់នោះទេ ប៉ុន្តែលើកនេះ realmeC3 នឹងវាយបំបែកការគិតរបស់អ្នកនោះ។ នៅក្នុងព្រឹត្តិការណ៍សម្ពោធ realme C3 បានប្រកាសជាផ្លូវការនូវកិច្ចសហប្រតិបត្តិការជាមួយ Mobile Legend Bang Bang (MLBB)
ដោយសារ Mobile Legend Bang Bang (MLBB) ជាហ្គេមមួយក្នុងចំណោមហ្គេមដែលពេញនិយមបំផុតនៅក្នុងប្រទេសកម្ពុជា ហើយទូរស័ព្ទ realme C3 ក៏បានបង្ហាញថាអាចឲ្យអ្នកលេង Mobile Legend បានដោយរលូនបំផុត គ្មានភាពរអាក់រអួល ហើយច្បាស់ណាស់វាក៏អាចបំពេញតម្រូវការដទៃទៀតជាប្រចាំថ្ងៃបាន  ។

ហើយនេះជាលក្ខណសម្បត្តិលម្អិតរបស់ realme C3 ចាំមើលថាតើវាអាចបំពេញសេចក្តីត្រូវការរបស់អ្នកជាប្រចាំបានយ៉ាងណាខ្លះ?

realme C3 មានកាមេរ៉ា ៣គ្រាប់ផ្នែកខាងក្រោយមានទំហំ 12MP + 2MP + 2MP ។ កាមេរ៉ាគោលមានទំហំអាភិចឈើ F1.8 ដែលមានភិចសែលធំ 1.25μm piexel។ វាអាចពង្រីកបានដល់ទៅ 4ដង និងមាន PDAF auotfoucs ដែលធ្វើឱ្យរូបភាពកាត់តែច្បាស់នៅពេលថ្ងៃ និងភ្លឺនៅពេលដែលថតក្នុងទីងងឹតផងដែរ។ ឡេនថតរូបជិត (ម៉ាក្រូឡេន) 4CM នឹងផ្តល់រូបភាពកាន់តែលម្អិត និងច្បាស់បន្ថែមទៀតនៅពេលថតវត្ថុតូចៗ។ ដូច្នេះអាចឱ្យអ្នកប្រើប្រាស់អាចថតបានគ្រប់សកម្មភាព និងគ្រប់បែបសណ្ឋាន។ កាមេរ៉ាខាងក្រោយក៏មានបំពាក់បច្ចេកវិទ្យា bokeh  (ថតរូបព្រាលផ្ទៃខាងក្រោយ) ដែលធ្វើឲ្យរូបថតរបស់អ្នកមើលទៅធម្មជាតិ កាន់តែលេចធ្លោ មិនថាជារុក្ខជាតិ សត្វ ឬមនុស្សឡើយ។

realme C3 មានលក្ខណៈពិសេសដូចជា Chroma Boost,  ការថតរូប Portrait និងការថតវីដេអូយឺត ៗ (Slow motion) ដែលមុខងារទាំងអស់នេះគឺពិបាករកនៅក្នុងទូរស័ព្ទតម្លៃមធ្យម។ លក្ខណៈពិសេសរបស់ Chroma Boost គឺជាមុខងារជំនួយទៅលើរូបភាពពេលថតរូប បន្ថែមពណ៌ និងពន្លឺ ដើម្បីឱ្យរូបភាពកាន់តែរស់រវើក។

ក្រៅពីនេះទៅទៀត កាមេរ៉ាក៏មានមុខងារ HDR ថតដោយស្វ័យប្រវត្តិ។ រាល់ការបើកកាមេរ៉ាភ្លាមនោះមុខងារនេះនឹងធ្វើការចាប់ដោយស្វ័យប្រវត្តិមិនថា មុខងារ ពន្លឺ ឬទីងងឹត។ កាមេរ៉ានេះអាចថតវីដេអូក្នុងកម្រិត 1080p និងថតវីដេអូយឺតៗក្នុងល្បឿន 120 ហ្វ្រេមក្នុង ១វិនាទី។

កាមេរ៉ាសែលហ្វីខាងមុខទំហំ 5MP​ (មេហ្គាភិចសែល)។ កាមេរ៉ាសែលហ្វីខាងមុខនេះ មានមុខងារកែលម្អ បញ្ញាសប្បនិមិត្ត AI ឲ្យស្អាត, និង HDR, និងមុខងារថត (Portrait) និងមុខងារ Panoselfie ដែលអាចថតរូប Selfie ប្លង់ទូលាយ។

លក្ខណៈសម្បត្តិល្អឯក មានមកស្រាប់ក្នុង realme C3

realme C3 គឺជាម៉ាកទូរស័ព្ទដំបូងបំផុតរបស់ពិភពលោកដែលបំពាក់ប្រព័ន្ធដំណើរការ MediaTek Helio G70 ដែលមានលក្ខណប្រសើរបំផុតក្នុងបច្ចេកវិទ្យាហ្គេម ជួយបង្កើនបណ្ដាញប្រើប្រាស់កាន់តែមានប្រសិទ្ធភាព។ វាមានប្រព័ន្ធដំណើរការទំហំ 12 ណាណូម៉ែត្រ 8 គ្រាប់ ដែលមានល្បឿន 2.0 GHz ដែលជាល្បឿនលឿននិងថ្មីបំផុតនៅក្នុងចំណាត់ថ្នាក់របស់វា។

ស្មាតហ្វូន realme C3
ស្មាតហ្វូន realme C3

realme C3 គឺសក្ដិសមបំផុតសម្រាប់អ្នកនិយមប្រើប្រាស់ស្មាតហ្វូន អ្នកលេងហ្គេមមានក្រាហ្វិចខ្ពស់ៗ ជាមួយម៉ាស៊ីនដែលមានសមត្ថភាពខ្ពស់បំពាក់ដោយ ARM Mali-G52 GPU។ realme C3 មានលំដាប់ពិន្ទុគោលក្នុង Antutu រហូតដល់ជាង 1,93,000 សម្រាប់ដំណើរការល្អបំផុត ដែលជាតួលេខមួយខ្ពស់ជាងទូរស័ព្ទណាៗនៅក្នុងផ្នែកនេះ។

បន្ថែមលើការប្រើប្រាស់មុខងារដ៏សម្បូរបែប realme C3 បានបង្ហាញពីភាពល្អប្រសើរនៃ MediaTek Helio G70 ជាមួយនឹងការផ្ដល់ជូននូវពេលវេលាឆ្លើយតបលឿនជាងមុន ការគ្រប់គ្រង អេក្រង់បានកាន់តែល្អជាងមុន។ បន្ថែមនូវបទពិសោធន៍ថ្មីនៃការមើលលើអេក្រង់ MediaTek Helio G70 មានការផ្តល់ជូននូវរូបភាពដែលមានគុណភាពខ្ពស់ជាមួយនឹងពណ៌ធម្មជាតិ។ ជាមួយនឹងអេក្រង់ដែលអាចចែកពណ៌បានដាច់ល្អ រូបភាពមានលក្ខណភ្លឺស្អាតជាងមុន ច្បាស់ជាងមុន ដែលអ្នកអាចទទួលបទពិសោធល្អអស្ចារ្យពេលលេងហ្គេម និងមើលវីដេអូ ដែលមុខងារដ៏ពិសេសទាំងនេះបានផ្តល់ឱ្យ realme C3 នូវអត្ថប្រយោជន៍ប្រសើរ ជាងមុនដែលម៉ូឌែលទូរស័ព្ទដទៃទៀត មិនអាចប្រៀបផ្ទឹមបាន។

realme C3 នឹងអាចរកបានជាមួយកម្លាំង ២ផ្សេងគ្នា ដែលដំណើរការដោយប្រព័ន្ធ RAM LPDDR4X។ បើប្រៀបធៀបជាមួយ LPDDR3 ដំណើរការនៃក្រាហ្វិចមានភាពប្រសើរឡើង ២០% និងដំណើរការដោយ RAM បានរហូតដល់១០០%។ realme C3 ក៏មានរន្ធដោតកាតចំនួន ៣ ដោយ អាចដាក់ស៊ីមកាតបានពីរ និងរន្ធមួយទៀតសម្រាប់ដាក់កាត SD ទំហំរហូតដល់ ២៥៦ ជីកាបៃ។ 

realme C3 មិនត្រឹមតែអាចដោះសោក្រយៅដៃបានលឿនបំផុតត្រឹមតែ ០,២៧ វិនាទីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចដោះសោដោយប្រើផ្ទៃមុខបានយ៉ាងងាយដោយគ្រាន់តែចុចតែម្តង ឬមើលមួយភ្លែតតែប៉ុណ្ណោះ ដែលមានសុវត្ថិភាពខ្ពស់សម្រាប់ឯកជនភាពរបស់អ្នកក្នុងពេលតែមួយផងដែរ។

ថាមពលថ្ម ៥០០០ mAh ធំអស្ចារ្យ

realme C3 មានថាមពលថ្មធំគឺ 5000mAh ដែលអ្នកអាចរីករាយជាមួយការកម្សាន្តឥតឈប់ឈរ​ ជាមួយនឹង realme C3 លោកអ្នកជជែកលេងបានរយៈពេលជាច្រើនម៉ោងដោយរីករាយ មើលវីដេអូក្នុងយូធូប ស្តាប់ចំរៀង លេងហ្គេម និងបើកមើលផែនទីបង្ហាញផ្លូវបានជាច្រើនម៉ោងដោយគ្មានការរំខាន។ វាក៏អាចធ្វើជាឧបករណ៌សាកថ្មឲ្យទូរស័ព្ទដទៃទៀត ដូចមុខងារដូចជា Power Bank អ៉ីចឹងដែរ។

រចនាម៉ូតទាន់សម័យ ជាមួយអេក្រង់ទំហំ 6.5 អ៊ីង

realme C3 ភ្ជាប់មកជាមួយអេក្រង់ធំបំផុតទំហំ ៦,៥ អ៊ីញ HD ជាមួយអេក្រង់ដំណក់ទឹក ដែលមានផ្ទៃ30.9% តូចជាងអេក្រង់ដំណក់ទឹកធម្មតា ដែលធ្វើឱ្យអេក្រង់សមាមាត្រនឹងដងខ្លួនខ្ពស់រហូតដល់ ៨៩,៨%។ អេក្រង់ធំនេះនឹងជួយបង្កើនបទពិសោធន៍ដ៏ល្អឥតខ្ចោះសម្រាប់អ្នកក្នុងការមើលរឿងកុន លេងហ្គេម ឬលេងបណ្តាញសង្គមផ្សេងៗ។

ការបំផុសគំនិតនៃការរចនាពណ៌ថ្មីគួរឱ្យទាក់ទាញគឺ ពណ៌ក្រហម (Blazing Red)​ និងខៀវ (Frozen Blue) របស់ realme C3 បានគំនិតមកពីពណ៌អណ្តាតកំអែភ្នំភ្លើង និង​ផ្ទាំងទឹកកក។ ភាពល្អឆើតនៃផ្ទៃសម្បកដែលអ្នកឃើញ ត្រូវបានផលិតនៅលើពុម្ភជ័រ ដែលផលិតឡើងដោយការរួមបញ្ចូលគ្នា រវាងការដុសខាត់ឲ្យរលោង និងការឆ្លាក់ឲ្យមានពណ៌ភ្លឺស្រស់ស្អាត ជាមួយនឹងបច្ចេកវិទ្យាបាញ់ខ្សាច់យ៉ាងទំនើប ដែលធានាដល់គុណភាពល្អស្រស់ស្អាតទាន់សម័យ។ 

ស្មាតហ្វូន realme C3
ស្មាតហ្វូន realme C3

realme C3 ចាប់ផ្តើមដាក់លក់នៅថ្ងៃនេះហើយ សំរាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់តំណរខាងក្រោមនេះ៖
http://bit.ly/33clVdG

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T