ហេតុផលចាំបាច់ដែលស្ថាប័នសារព័ត៌មាន ត្រូវប្រឆាំង​ព័ត៌មាន​ក្លែង​ក្លាយ​ ពាក់ព័ន្ធ​Covid-19

//s5.kh1.co/e0/e08e0db1f9b9674bf2f102c7c99f493b69c55911.jpg
សង្គម

 ១១-មីនា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ព័ត៌មានទាក់ទងនឹងមេរោគ Covid-19 កំពុងក្លាយជាប្រធានបទក្តៅមួយក្នុងចំណោមព័ត៌មានទូទៅ ដែលត្រូវផ្សព្វផ្សាយ ជាសាធារណៈ

បច្ចុប្បន្ន ព័ត៌មានទាក់ទងនឹងមេរោគ Covid-19 កំពុងក្លាយជាប្រធានបទក្តៅមួយក្នុងចំណោមព័ត៌មានទូទៅ ដែលត្រូវផ្សព្វផ្សាយជាសាធារណៈ ដើម្បីឲ្យមហាជនបានទទួលព័ត៌មាន និងការវិវឌ្ឍថ្មីនៃមេរោគមួយប្រភេទនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងចំណោមព័ត៌មានដែលផ្សព្វផ្សាយចេញទៅ អ្វីដែលគួរឲ្យព្រួយបារម្ភនោះ គឺព័ត៌មានក្លែងក្លាយ ឬព័ត៌មាន​មិន​ច្បាស់លាស់ទាក់ទងនឹងមេរោគ Covid-19 ផ្សព្វផ្សាយតាមបណ្តាញសង្គមផ្សេងៗ ដែលត្រូវបានមន្ត្រីរដ្ឋាភិបាល​ជាបន្តបន្ទាប់បានចេញមុខព្រមានក្នុងន័យកយំឲ្យមានជនឆ្លៀតឱកាសបង្កើតព័ត៌មាន បង្កការភាន់ច្រឡំ និងបង្កការ​ភ័យខ្លាចដល់ប្រជាពលរដ្ឋខ្មែរ។

ស្ថិតក្នុងបរិបទបែបនេះ ព័ត៌មានទាក់ទងនឹងមេរោគ Covid-19 ពិតជាមានសារសំខាន់ខ្លាំងណាស់ សម្រាប់​អ្នកសារព័ត៌មាន ដើម្បីទទួលបានព័ត៌មានពិត ផ្សព្វផ្សាយជូនដល់សាធារណជន ក៏ដូចជារួមចំណែកក្នុងការប្រយុទ្ធ​ប្រឆាំងជាមួយ Covid-19 និងប្រយុទ្ធប្រឆាំងជាមួយព័ត៌មានក្លែងក្លាយ។

ដូច្នេះ ក្រុមមន្ត្រីក្រសួងព័ត៌មាន ក្រសួងសុខាភិបាល ព្រមទាំងអ្នកជំនាញសារព័ត៌មាន ចាំបាច់ត្រូវរួមគ្នា​ចែករំលែក​ព័ត៌មានឲ្យកាន់តែច្បាស់លាស់ថែមទៀត អំពីការវិវឌ្ឍថ្មីៗនៃមេរោគ Covid-19 ដោយមានក្រមសីលធម៌ ​និងស្រប​ច្បាប់ ព្រមទាំងការបន្សាបព័ត៌មានក្លែងក្លាយផងដែរ៕

https://s5.kh1.co/__image/w=650,h=480,q=100/c2/c2a7e2df90e560a7222ed9846a111662251dd619.jpg
https://s5.kh1.co/__image/w=650,h=480,q=100/7a/7a618440e3b13c80082edf0fc21a3d810fbde178.jpg
Nget Puthea
Puthea (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T