កម្មវិធីដ៏ពិសេសផ្សេងៗរបស់ Johnnie Walker Platinum Celebration បានធ្វើឡើងនៅតាមបណ្តាក្លឹបនានា ជាមួយនឹងការរៀបចំតុបតែងកម្មវិធីដ៏ទាក់ទាញ និងពោរពេញដោយភាពរស់រវើកជាទីបំផុត ។

ភ្ញៀវដែលចូលរួមក្នុងកម្មវិធីទាំងអស់ ក៏ទទួលបាននូវអារម្មណ៍រីករាយ ជាមួយការប្រគុំតន្រ្តី និងស្តាប់នូវបទចម្រៀងដ៏ពិរោះរណ្តំ ពីកំពូលតារាចម្រៀងល្បីៗដូចជា កញ្ញា សុខ ពិសី និង កញ្ញា ទេព បូព្រឹក្ស ។ កញ្ញាទាំងពីរ បានបង្ហើរនូវសំនៀងដ៏ពិរោះក្រអួន ដែលធ្វើឲ្យភ្ញៀវដែលទស្សនាមានភាពរំភើប និងទះដៃអបអរសាទរយ៉ាងកងរំពង ។ លើសពីនេះទៅទៀត កម្មវិធីក៏បាននាំអារម្មណ៍ភ្ញៀវទាំងអស់នូវការរាំកម្សាន្ត ជាមួយចង្វាក់ភ្លេងញាក់ដ៏អស្ចារ្យ ពី DJ អន្តរជាតិល្បីៗ គឺ DJ Nikki មកពី ម៉ាឡេស៊ី និង DJ Ethermize មកពីប្រទេសថៃ។

កម្មវិធីផ្សេងៗរបស់ Johnnie Walker Platinum Celebration បានធ្វើឡើងនៅតាមបណ្តាក្លឹបធំៗដូចជា Darlin Darlin Lounge, C2 Lounge, Barca Lounge, Hush Lounge ហើយកម្មវិធីដ៏ធំចុងក្រោយ គឺនឹងធ្វើឡើងនៅ Golden Tower ថ្ងៃព្រហស្បតិ៍ 28 មីនា ២០១៣ នេះ។

លោក Clayton Mok ប្រធានគ្រប់គ្រងក្នុងប្រទេស របស់ Interlocal Exim Pte Ltd.. សន្យាថា “កម្មវិធីនេះ ពិតជាកម្មវិធីដ៏អស្ចារ្យ ក្នុងចំណោមកម្មវិធីផ្សេងៗសម្រាប់រដូវក្តៅនេះ” ព្រោះមានការចូលរៀបចំកម្មវិធី ដោយដៃគូក្នុងតំបន់គឺ ComZone (Cambodia) បានរៀបចំឲ្យមានកម្មវិធីផ្សេងៗដូចជា ការប្រគុំតន្រ្តី Jazz  កាសម្តែងរាំ ការប្រគុំបទភ្លេងញាក់ដោយ DJ អន្តរជាតិ និងរីករាយជាមួយតារាចម្រៀង ដ៏ល្បីប្រចាំប្រទេសកម្ពុជាគឺ កញ្ញា មាស សុខសោភា។ លោក Clayton បន្ថែមថា “យើងនឹងធ្វើឲ្យរាត្រីនេះ ពោរពេញដោយភាពរីករាយ ជាមួយស្រាវីស្គីដ៏ល្បីល្បាញទូទាំងពិភពលោក នៅក្នុងដៃអតិថិជនទាំងអស់”។

Interlocal Exim Pte Ltd, សហការជាមួយ Attwood Import Export Co. Ltd ជាអ្នកចែកក្នុងតំបន់នូវម៉ាកសញ្ញា Johnnie Walker ក្នុងប្រទេសកម្ពុជា និងធ្វើឲ្យកម្មវិធី “The Platinum Celebration” ចុងក្រោយបង្ហាញពីភាពជោគជ័យដ៏ពេញលេញ។ កម្មវិធីនេះ សម្រាប់តែអតិថិជនដែលមាន លិខិតអញ្ជើញតែប៉ុណ្ណោះ ដែលអាចចូលរួម ក្នុងការជម្រុញឲ្យមានកម្មវិធីកាន់តែពិសេសបន្តទៀតទៅថ្ងៃក្រោយ។

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុខ ពិសី