ចូលរួមអបអរ! សារ៉ាយ សក្ខណា សម្រាលកូនទី២ ហើយ មុខមាត់គួរឲ្យក្នាញ់

//s5.kh1.co/c1/c109edd9c545e77dfbc3794930bd71fc3bf5ca3d.jpg
តារា & កម្សាន្ដ

 ១១-មីនា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

ក្រោយពីពរពោះកូនទីពីរបានជាច្រើនខែ ស្រាប់តែយប់មិញនេះ នាងបានសម្រាលកូនប្រុស យ៉ាងជោគជ័យ ដោយកូនប្រុសរបស់នាង ពិតគួរឲ្យស្រលាញ់ មិនចាញ់កូនស្រីច្បងប៉ុន្មានឡើយ។

អាមេរិក៖ ជាការពិតណាស់ ប្រិយមិត្តច្បាស់ជាបានស្គាល់តារាស្រី សារ៉ាយ សក្ខណា ដែលនាងជាមានប្រជាប្រិយភាពខ្លាំង ក្នុងនោះដែរ បើទោះបីនាងឃ្លាតពីសិល្បៈ យូរយ៉ាងណាក៏មានមហាជន ក៏ដូចជាហ្វេនៗ ចង់ដឹងពីជីវិតឯកជនរបស់នាង និងគ្រួសារដដែល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ យើងបានដឹងហើយថា បច្ចុប្បន្ននាងកំពុងរស់នៅលើទឹកដីអាមេរិក ជាមួយគ្រួសារបន្ទាប់បីបានរៀបការរួច បើមើលតាមសកម្មភាពរបស់នាង ឃើញថាពិតជាមានសុភមង្គល ដោយមានស្វាមីថ្នាក់ថ្នម ជាពិសេសនាងក៏មានកូនស្រីម្នាក់គួរឲ្យស្រលាញ់ និងឆ្លាតផងដែរ។

ជាក់ស្ដែង ក្រោយពរពោះកូនទីពីរបានជាច្រើនខែ ស្រាប់តែយប់មិញនេះ នាងបានសម្រាលកូនប្រុសទី២ យ៉ាងជោគជ័យ ដោយកូនប្រុសរបស់នាង ពិតជាគួរឲ្យស្រលាញ់ មិនចាញ់កូនស្រីច្បងប៉ុន្មានឡើយ ហើយមុខមាត់វិញ ក៏ស្រលាញ់ទៅនឹងនាងផងដែរ។

ក្រោយពី សារ៉ាយ សក្ខណា សម្រាលកូនប្រុសរួច ក៏មានបងប្អូន និង ហ្វេនៗ បាននាំគ្នាចូលរួមត្រេកអរ ដែលនាងសម្រាលបានកូនប្រុស គួរឲ្យស្រលាញ់ ថែមទាំងមានសុខភាពល្អទាំងម្ដាយ និងកូន ក្នុងនោះដែរ យើងក៏ឃើញមានតារាស្រី ឌុច លីដា ក៏បានបង្ហោះរូបភាព ព្រមទាំងសារអបអរសាទរផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖ 

សារ៉ាយ សក្ខណា  និង គ្រួសារ
សារ៉ាយ សក្ខណា  និង គ្រួសារ
សារ៉ាយ សក្ខណា  និង គ្រួសារ
សារ៉ាយ សក្ខណា និង គ្រួសារ
សារ៉ាយ សក្ខណា  និង កូនស្រី
សារ៉ាយ សក្ខណា និង កូនស្រី
សារ៉ាយ សក្ខណា
សារ៉ាយ សក្ខណា
សារ៉ាយ សក្ខណា
សារ៉ាយ សក្ខណា
កូនសារ៉ាយ សក្ខណា ទើបសម្រាល
កូនសារ៉ាយ សក្ខណា ទើបសម្រាល
កូនសារ៉ាយ សក្ខណា ទើបសម្រាល
កូនសារ៉ាយ សក្ខណា ទើបសម្រាល
កូនប្រុសរបស់ សារ៉ាយ សក្ខណា
កូនប្រុសរបស់ សារ៉ាយ សក្ខណា
សារ៉ាយ សក្ខណា
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T