WHO ​ប្រាប់​ពីក្រុមមនុស្ស៣ប្រភេទ​ ​​ងាយ​​រង​ការ​ឆ្លង​ COVID-19 បំផុត!

//s5.kh1.co/61/61701378157bdd0d7b879fa4dc2104b9476404bc.jpg
នារី

 ១១-មីនា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

មនុស្ស​ជាង ១០​មុឺន​នាក់ ​ក្នុង​ប្រមាណ ​១០០ ប្រទេស ​លើ​ពិភពលោក​នេះ បានឆ្លងវីរុស COVID-19​​។

មនុស្ស​ជាង ១០​មុឺន​នាក់ ​ក្នុង​ប្រមាណ ​១០០ ប្រទេស ​លើ​ពិភពលោក​នេះ បានឆ្លងវីរុស COVID-19​​។ លោក​វេជ្ជ​បណ្ឌិត Mike Ryan នាយក​ប្រតិបត្តិ​ កម្មវិធី​សុខ​ភាព​បន្ទាន់​របស់​អង្គការ​សុខភាព​ពិភព​លោក (WHO) ​បាន​មាន​ប្រសាសន៍​ថា មាន​មនុស្ស ៣ប្រភេទ ​ដែល​ងាយ​រងគ្រោះ​ដោយ​សារ​វីរុស COVID-19 នៅ​ក្នុង​សហគមន៍។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទី១៖ មនុស្ស​ចាស់

ទី២៖ មនុស្ស​មានជំងឺប្រចាំកាយ

ទី៣​៖ មនុស្ស​ដែល​មាន​ជំងឺមហារីក​ព្យាបាល​ដោយ​គីមី (Chemotherapy)

លោក​បាន​បញ្ជាក់ថា វា​គឺ​ជា​កាត្វ​កិច្ច​របស់​យើង​ទាំង​អស់​គ្នា​ត្រូវ​ធ្វើ​អ្វី​តាម​ដែល​ទៅ​រួច ដើម្បី​ការពារ​មនុស្សទាំង​អស់​នោះ​ឲ្យ​មាន​សុវត្ថិភាព។

គិត​មក​ដល់​ថ្ងៃទី១០ ខែមីនានេះ វីរុស COVID-19 បាន​ចម្លង​ទៅ​មនុស្ស​ប្រមាណ​ ១១៣.៥៨៩នាក់ ស្លាប់ប្រមាណ ៤០.០០៧នាក់ និងជាសះស្បើយប្រមាណ ៦៣.៦៦៣នាក់ នៅក្នុងប្រទេសចំនួន១១៤ លើពិភពលោក។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T