ប្រជាជនអូស្ត្រាលីរាប់សិបនាក់ សម្រុកទិញក្រដាសអនាម័យមកស្តុកទុក ខណៈវីរុស Covid-19 កំពុងរាលដាល (មានវីដេអូ)

//s5.kh1.co/88/8892eb0672fb5c32b523f4ae2444362607ab5356.jpg
សង្គម

 ១១-មីនា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

មនុស្សរាប់សិបនាក់រត់ជាន់ជើងគ្នា សម្រុកចូលទិញក្រដាសអនាម័យនៅអូស្ត្រាលី

អូស្ត្រាលី៖ ប្រិយមិត្ដអ្នកអានប្រាកដជាជ្រាបហើយថា ប៉ុន្មានថ្ងៃចុងក្រោយនេះមានសារព័ត៌មានជាច្រើនបានចុះផ្សាយ ពីករណីប្រជាពលរដ្ឋនៅប្រទេសអូស្ត្រាលី បានសម្រុកទៅដណ្ដើមគ្នាទិញក្រដាសអនាម័យ (ក្រដាសប្រើប្រាស់ក្នុងបង្គន់) សឹងអស់ពីផ្សារ រហូតមានការបង្កជាជម្លោះក៏មាន ស្របពេលវីរុស Covid-19 កំពុងតែវាយលុក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
សកម្មភាពអតិថិជនសម្រុកចូលទិញ
សកម្មភាពអតិថិជនសម្រុកចូលទិញ

តួយ៉ាង បើយោងតាមសារព័ត៌មាន Daily Mail បានចុះផ្សាយពីករណីស្រដៀងគ្នានេះនៅថ្ងៃទី ១០ ខែ មីនា ឆ្នាំ ២០២០ ម្សិលមិញថា ប្រជាជនអូស្ត្រាលីរាប់សិបនាក់ បានតម្រង់ជួរនៅខាងមុខហាងមួយឈ្មោះថា Aldi យ៉ាងច្រើនតាន់តាប់ ដើម្បីរង់ចាំចូលទៅទិញទំនិញ ។ ហើយតាមរយៈសកម្មភាពទាំងនេះដែរ ត្រូវបានថតជាប់ដោយកាមេរ៉ាសុវត្ថិភាពក្នុងហាង ដែលបង្ហាញឲ្យឃើញថា អតិថិជនទាំងអស់បានប្រជែងគ្នាសម្រុកចូល នៅពេលបុគ្គលិកហាងចាប់ផ្ដើមបើកទ្វារ ហើយអតិថិជនម្នាក់ៗបានទិញក្រដាសអនាម័យទាំងនោះជាច្រើនដុំ តាមលទ្ធភាពរបស់ពួកគេ។

ជុំវិញ ភាពស្លន់ស្លោរក្នុងការសម្រុកទៅទិញក្រដាសអនាម័យមកស្ដុកទុកបែបនេះ បានធ្វើឲ្យសាធារណជនមួយចំនួន ហាក់មិនពេញចិត្ដនឹងទង្វើបែបនេះឡើយ។ ដោយមានបុរសម្នាក់បាននិយាយថា៖

ការប្រមូលគ្នារាប់សិបនាក់មកទិញបែបនេះ អាចបង្កឲ្យមានការឆ្លងរាលដាលនៃវីរុសទៅវិញទេ។ ហើយ ប្រសិនបើប្រជាជនឈប់ធ្វើបែបនេះ មនុស្សវ័យចំណាស់ក៏អាចនឹងទៅទិញទំនិញទាំងនោះបានដែរ ព្រោះពួកគាត់ចេញក្រៅទៅទិញតែម្ដងប៉ុណ្ណោះក្នុងមួយសប្ដាហ៍។

កន្លែងលក់ទំនិញនៅផ្សារ
កន្លែងលក់ទំនិញនៅផ្សារ

គួរឲ្យដឹងដែរថា បច្ចុប្បន្ននេះ ក្រដាសអនាម័យបានក្លាយជាតម្រូវការដ៏ចាំបាច់មួយរបស់ប្រជាជននៅទីក្រុងស៊ីដនី ខណៈផ្សារទំនើបជាច្រើនកំពុងមមាញឹកក្នុងការនាំចូលទំនិញសម្រាប់លក់ ហើយនៅរាល់ពេលទំនិញចូលស្តុកម្ដងៗ នឹងត្រូវលក់អស់ទៅវិញត្រឹមរយៈពេលតែ ម៉ោងប៉ុណ្ណោះ៕

មានវីដេអូខាងក្រោម៖

សកម្មភាពអតិថិជនសម្រុកចូលទិញ
សកម្មភាពអតិថិជនសម្រុកចូលទិញ
វីដេអូ
Chheng Bouthorng
B.T

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ១៧ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T