សណ្ឋាគារនៅជប៉ុន មានគ្រែដាស់ភ្ញៀវឲ្យក្រោក ដោយគ្មានសំឡេងរំខាន

//s5.kh1.co/a9/a9b0b8d1fb46272fecfa163587453cf0dcfb8803.jpg
សង្គម

 ១០-មីនា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

សណ្ឋាគារមួយ ឈ្មោះថា Millennials មានទីតាំងស្ថិតនៅ Shibuya ដែលមានគ្រែអាចដាស់ភ្ញៀវឲ្យក្រោកពីដំណេកដោយគ្មានសំឡេងរំខាន និងបើកភ្លើងដោយស្វ័យប្រវត្តិ នៅពេលដល់ម៉ោងត្រូវក្រោក។

ជប៉ុន៖ សណ្ឋាគារមួយ ឈ្មោះថា Millennials មានទីតាំងស្ថិតនៅ Shibuya ដែលមានគ្រែអាចដាស់ភ្ញៀវឲ្យក្រោកពីដំណេកដោយគ្មានសំឡេងរំខាន និងបើកភ្លើងដោយស្វ័យប្រវត្តិ នៅពេលដល់ម៉ោងត្រូវក្រោក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សណ្ឋាគារនេះ ត្រូវបានបំពាក់ទៅដោយ SmartPods ដែលធ្វើឲ្យគ្រែកម្រើក ព្រមទាំងមាន iPod Touch និងអេក្រង់ចំនួន៨០អុីញសម្រាប់ឲ្យភ្ញៀវទស្សនាវីដេអូ ឬរូបថតដែលតភ្ជាប់ពីទូរសព្ទដៃ។ ភ្ញៀវដែលចូលមកស្នាក់ អាចប្រើ iPod សម្រាប់កំណត់ម៉ោងរោទិ៍ធ្វើឲ្យគ្រែមានចលនា បញ្ជាអំពូលភ្លើង និងគ្រប់គ្រងសីតុណ្ហភាព។ ហើយគ្រែទាំងនោះ មានទទឹង១២០សង់ទីម៉ែត្រ និងពូកកម្រាស់២៥សង់ទីម៉ែត្រ ដែលខាងសណ្ឋាគារប្រាប់ថា វាមានផាសុកភាពជាងសណ្ឋាគារផ្កាយប្រាំទៅទៀត។ ចំណែកឯនៅពីក្រោមគ្រែវិញ មានទំហំធំល្មមសម្រាប់ដាក់វ៉ាលី។

ចំពោះតម្លៃមានចាប់ពី៤០ដុល្លារឡើងទៅក្នុងមួយយប់ ហើយសណ្ឋាគារក៏មានទីធ្លាធំទូលាយ សម្រាប់ឲ្យភ្ញៀវអង្គុយលំហែកាយ និងធ្វើការផ្ទាល់ខ្លួនផងដែរ។ អ្វីដែលពិសេសនោះគឺអាហារពេលព្រឹកត្រូវបានរាប់បញ្ចូលក្នុងតម្លៃនៃការស្នាក់នៅ និងទទួលបានកាហ្វេដោយឥតគិតថ្លៃពេញមួយថ្ងៃទៀតផង។

គួរឲ្យដឹងដែរថា សណ្ឋាគារខាងលើនេះ ក៏មានសាខានៅឯទីក្រុង Kyoto និងទីក្រុង Fukuoka ដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

គ្រែដែលអាចដាស់ភ្ញៀវ
គ្រែដែលអាចដាស់ភ្ញៀវ
គ្រែដែលអាចដាស់ភ្ញៀវ
គ្រែដែលអាចដាស់ភ្ញៀវ
ទិដ្ឋភាពក្នុងសណ្ឋាគារ
ទិដ្ឋភាពក្នុងសណ្ឋាគារ
ទិដ្ឋភាពក្នុងសណ្ឋាគារ
ទិដ្ឋភាពក្នុងសណ្ឋាគារ
Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ១១ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T