កប់ណាស់! ឈុត Jimmy ស្លៀកទទួលពានរង្វាន់ នៅថៃថ្ងៃមុន​ ច្នៃថ្លៃខ្លាំងរហូតដល់....

//s5.kh1.co/db/db3ddd298e39db72857097fe520387e7884c2d82.jpg
តារា & កម្សាន្ដ

 ១០-មីនា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ឈុតដែល ជេមមី ម៉េង បានស្លៀកក្នុងថ្ងៃនោះវិញ ពិតជាលេចធ្លោ តែអ្វីដែលចាប់អារម្មណ៍នោះគឺឈុតរបស់នាងមានតម្លៃរហូតដល់ ១៣៤៥ដុល្លារ។

ភ្នំពេញ៖ ជឿជាក់ថាប្រិយមិត្តប្រាកដជាបានស្គាល់ពិធីការិនី ឆ្នើមអាចនិយាយបានច្រើនភាសា គឺ ជេមមី ម៉េង ដែលនាងកាន់តែមានប្រជាប្រិយខ្លាំងឡើង ជាលំដាប់ ពីមួយថ្ងៃទៅមួយថ្ងៃ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ នាងកាន់តែមានភាពមមាញឹកជាមួយការងារជាពិធីការិនី ក្នុងនោះដែរនាងក៏អាចនិយាយភាសាថៃបានយ៉ាងស្ទាត់ជំនាញ ដោយនាងបានរួមការងារជាមួយជនជាតិថៃបានជាច្រើនលើកផងដែរ។ បើនិយាយពីរូបសម្រស់នាងវិញ ឃើញថា នាងពិតជាស្រ់ស្អាត ហើយរូបរាងវិញតូចច្រឡឹងគួរឲ្យទាក់ទាញ ដោយរាល់ការស្លៀកពាក់ក៏មានភាពលេចធ្លោយ៉ាងខ្លាំង។

ម្យ៉ាងវិញទៀត ប្រិយមិត្តបានដឹងហើយថា កាលពីពេលថ្មីៗនេះ នាងបានទៅទទួលនូវពានរង្វាន់មួយនៅឯប្រទេសថៃ ឃើញថានាងពិតជាមានការតុបតែងខ្លួនបានយ៉ាងស្រស់ស្អាត មិនចាញ់តារាបរទេសនោះទេ។ បើងាកមើលមើលឈុតដែលនាងបានស្លៀកក្នុងថ្ងៃនោះវិញ ពិតជាលេចធ្លោខ្លាំង តែអ្វីដែលចាប់អារម្មណ៍នោះគឺឈុតរបស់នាងមានតម្លៃរហូតដល់ ១៣៤៥ ដុល្លារ គ្រាន់តែច្នៃឡើង។

ក្នុងនោះដែរនាងបាននិយាយថា៖

ធ្វើជាតារាមិនមែនស្រួលទេ ចូលកម្មវិធីម្តងៗត្រូវត្រៀមកាត់ឈុត (ស្លៀកឈុតដូចគេឯងក៏មិនកើត) ស្លៀកឈុតថោកពេកគេថា មិនឲ្យតម្លៃកម្មវិធីគេ កាត់ឈុតម្តងៗរាប់ពាន់ដុល្លារ មិនមែនរាប់រយឯណា ហើយកាត់សុទ្ធតែហាងមានឈ្មោះល្បីទៀត។ ផលវិបាកនោះគឺពាក់ម្តងហើយពាក់ទៀតក៏មិនបាន គេថាពាក់រូបដដែលៗឡើងកម្មវិធី ហើយបើស្លៀកតែម្តងចោលក៏ស្តាយលុយ រាប់ពាន់ដុល្លារមិនមែនជប់បានឯណា។ ហ្ហឺម! ចឹងមានតែសម្រេចចិត្តលក់បន្ត(ខាត) ។ រ៉ូបនេះចំណាយពេលកន្លះខែដើម្បីកាត់ ហើយពាក់បានតែ៣ម៉ោងគត់។ ម៉ោះអ្នកណាចាប់អារម្មណ៍ចង់ដឹងតម្លៃឆាតចូលផេកបានណាចា។ រ៉ូបនេះកាត់មកតម្លៃ ១៣៤៥ដុល្លារ៕

សម្ដី ជេមមី

ចង់ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោម៖ 

ជេមមី ម៉េង
ជេមមី ម៉េង
ជេមមី ម៉េង
ជេមមី ម៉េង
រ៉ូប ជេមមី ម៉េង ស្លៀកតម្លៃ ១៣៤៥ ដុល្លារ
រ៉ូប ជេមមី ម៉េង ស្លៀកតម្លៃ ១៣៤៥ ដុល្លារ
រ៉ូប ជេមមី ម៉េង ស្លៀកតម្លៃ ១៣៤៥ ដុល្លារ
រ៉ូប ជេមមី ម៉េង ស្លៀកតម្លៃ ១៣៤៥ ដុល្លារ
រ៉ូប ជេមមី ម៉េង ស្លៀកតម្លៃ ១៣៤៥ ដុល្លារ
រ៉ូប ជេមមី ម៉េង ស្លៀកតម្លៃ ១៣៤៥ ដុល្លារ
រ៉ូប ជេមមី ម៉េង ស្លៀកតម្លៃ ១៣៤៥ ដុល្លារ
រ៉ូប ជេមមី ម៉េង ស្លៀកតម្លៃ ១៣៤៥ ដុល្លារ
Jimmy meng
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T