បុគ្គលិកម្នាក់របស់អង្គការណាសា បានឆ្លងជំងឺកូវីដ-១៩ ហើយបុគ្គលិកផ្សេងទៀត ត្រូវបានបញ្ជា ឲ្យធ្វើការនៅផ្ទះជាបន្ទាន់

//s5.kh1.co/bb/bbff7dd54cedca0de9be564e7f9354560384640a.jpg
សង្គម

 ១០-មីនា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

មជ្ឈមណ្ឌលនេះត្រូវបានរឹតត្បិតការចេញចូល បន្ទាប់ពីបុគ្គលិកម្នាក់ ត្រូវបានគេបញ្ជាក់ថា មានផ្ទុកវីរុសថ្មីនេះ នៅថ្ងៃអាទិត្យ (៨ មីនា)។

អាមេរិក៖ មជ្ឈមណ្ឌលស្រាវជ្រាវ Ames Research Center របស់អង្គការណាសា ក្នុងរដ្ឋកាលីហ្វ័រញ៉ា បានចេញច្បាប់ថ្មី សម្រាប់បុគ្គលិកទាំងឡាយ ឲ្យធ្វើការនៅផ្ទះ បន្ទាប់ពីបុគ្គលិកម្នាក់ បានធ្វើតេស្ដរកឃើញលទ្ធផលវិជ្ជមាន នៃវីរុសកូរ៉ូណាប្រភេទថ្មី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មជ្ឈមណ្ឌលនេះត្រូវបានរឹតត្បិតការចេញចូល បន្ទាប់ពីបុគ្គលិកម្នាក់ ត្រូវបានគេបញ្ជាក់ថា មានផ្ទុកវីរុសថ្មីនេះ នៅថ្ងៃអាទិត្យ (៨ មីនា)។ លោក Jim Bridenstine អ្នកគ្រប់គ្រងផ្នែករដ្ឋបាលរបស់អង្គការណាសា បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា បទបញ្ជាការងារនៃការធ្វើការនៅផ្ទះ មានសារៈសំខាន់ណាស់ ក្នុងការបញ្ជៀសការឆ្លងវីរុស នៅកន្លែងធ្វើការ។

មជ្ឈមណ្ឌលស្រាវជ្រាវ Ames Research Center របស់អង្គកាណាសា
មជ្ឈមណ្ឌលស្រាវជ្រាវ Ames Research Center របស់អង្គកាណាសា

លោក Bridenstine បានបន្ដថា «ការរឹតត្បិតបុគ្គលិកនៅមជ្ឈមណ្ឌល នឹងអនុញ្ញាតឲ្យបុគ្គលិកពេទ្យរបស់ Ames និងមន្ដ្រីសុខាភិបាលសាធារណៈ អាចកំណត់ទំនាក់ទំនង ដែលមានសក្ដានុពល និងវាយតម្លៃតំបន់ដែលអាចត្រូវការសម្អាតបន្ថែម ហើយកាត់បន្ថយការប៉ះពាល់បុគ្គលិក ក្នុងមជ្ឈមណ្ឌល»។ «ដោយធ្វើការជាមួយមន្ដ្រីក្នុងតំបន់ ថ្នាក់ដឹកនាំ Ames និងបុគ្គលិកពេទ្យកំពុងធ្វើការទំនាក់ទំនង ជាមួយបុគ្គលិកទាំងឡាយ និងជូនដំណឹងដល់បុគ្គលិកដែលមានទំនាក់ទំនង ជាមួយអ្នកជំងឺម្នាក់នោះ»។

ការចូលទៅកាន់មជ្ឈមណ្ឌលស្រាវជ្រាវ Ames ឥឡូវនេះ ត្រូវបានកំណត់ចំពោះបុគ្គលិកសំខាន់ៗតែប៉ុណ្ណោះ ដែលមានមុខងារនិងបេសកកម្មសំខាន់ៗ ទើបអនុញ្ញាតឲ្យចូល៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T