បទពិសោធន៏ថ្មី នៃការមើលកុនក្នុងសាល Screen X ប្រភេទអេក្រង់ ២៧០ដឺក្រេ ដំបូងគេបំផុត នៅប្រទេសកម្ពុជា!

//s5.kh1.co/10/1011abe4fdd3e06d927c2121d74795224ff0ea6c.jpg
សង្គម

 ១០-មីនា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ ក្រឡេកមកមើលនាបច្ចុប្បន្ន ការទស្សនាខ្សែរភាពយន្ត នៅតាមរោងកុនខ្នាតអន្តរជាតិ កំពុងតែមានការពេញនិយមពីសំណាកទស្សនិកជន ជាពិសេសយុវវ័យផងដែរ សព្វថ្ងៃរោងភាពយន្តទំនើបៗ ​​នៅកម្ពុជាក៏កំពុងពង្រីកសាខារបស់ខ្លួនរួមជាមួយបច្ចេកវិទ្យាថ្មីៗ ដើម្បីបំពេញតម្រូវការទស្សនិកជន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កម្មវិធីសម្ពោធ Screen X
កម្មវិធីសម្ពោធ Screen X
កម្មវិធីសម្ពោធ Screen X
កម្មវិធីសម្ពោធ Screen X

ហើយថ្មីៗនេះផងដែរ រោងភាពយន្តលេជេន បានបញ្ចេញភាពភ្ញាក់ផ្អើលទៅកាន់ទស្សនិកជន ដោយបាននាំយកនូវបច្ចេកវិទ្យាថ្មីចុងក្រោយគេបង្អស់ នូវការទស្សនាខ្សែរភាពយន្តជាប្រភេទ Screen X ដែលជាប្រភេទអេក្រង់ ២៧០ដឺក្រេ មានអេក្រង់បញ្ចាំងរហូតដល់ទៅ៣ ស្ថិតនៅក្នុងសាលតែមួយ រួមជាមួយនឹងម៉ាស៊ីនបញ្ចាំង (projector) រហូតដល់ទៅ៥ឯណោះ ដែលអាចឲ្យទស្សនិកជនទស្សនាបានពេញភ្នែក ប្រៀបដូចអ្នកអង្គុយទស្សនា ស្ថិតនៅក្នុងឈុតឆាកសាច់រឿងហ្នឹងផ្ទាល់តែម្តង ដែលសាលភាពយន្តធម្មតាមិនធ្លាប់មាន។ ហើយនេះជាបទពិសោធន៏ថ្មីមួយសម្រាប់អ្នកនិយម និងចូលចិត្តមើលកុនទទួលបាននូវអារម្មណ៏ប្លែក។

កម្មវិធីសម្ពោធ Screen X
កម្មវិធីសម្ពោធ Screen X
កម្មវិធីសម្ពោធ Screen X
កម្មវិធីសម្ពោធ Screen X
កម្មវិធីសម្ពោធ Screen X
កម្មវិធីសម្ពោធ Screen X

បទពិសោធន៏នៃការទស្សនាភាពយន្ត ដែលប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយនេះ មានតែមួយគត់ក្នុងសាល Screen X នឹងចាប់បើកដំណើការពីថ្ងៃនេះតទៅ នៅរោងភាពយន្តលេជេន សាខាអេដិន ដោយមានកាតចាក់បញ្ចាំងរឿងពិសេសពីរ គឺរឿង «Birds of Prey» និង «Jumanji: The next level»។ បើចង់ដឹងច្បាស់​ និង ទទួលបាននូវបទពិសោធន៏ថ្មីមួយនេះ សូមទៅទស្សនាទាំងអស់គ្នា៕

Theav Sokchamroeun
ចំរើន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T