វិទ្យាល័យមួយចំនួន នៅចិនចាប់ផ្ដើមបើកឲ្យដំណើរការឡើងវិញ បន្ទាប់ពីផ្អាកអស់រយៈពេលជាច្រើនថ្ងៃ

//s5.kh1.co/e5/e50a09265ae765794ba3b6346fff7adce368a032.jpg
សង្គម

 ១០-មីនា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

វិទ្យាល័យមួយចំនួន នៅចិនចាប់ផ្ដើមបើកដំណើរការឡើងវិញ បន្ទាប់ពីអ្នកជំងឺជាច្រើនបានជាសះស្បើយ និងអាចចាកចេញពីមន្ទីរពេទ្យបណ្ដើរៗ

ចិន៖ ចាប់តាំងពីឥទ្ធិពលនៃវីរុស Covid-19 ហាក់មានការចុះអន់ថយ ហើយអ្នកជំងឺជាច្រើនបានជាសះស្បើយ ព្រមទាំងអាចចាកចេញពីមន្ទីរពេទ្យបណ្ដើរៗមក បានធ្វើឲ្យវិទ្យាល័យមួយចំនួនក្នុងខេត្ដ ឈីងហៃ ប្រទេសចិន ចាប់ផ្ដើមបើកដំណើរការ និងទទួលសិស្សឲ្យចូលរៀនជាធម្មតាវិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ការវាស់កម្ដៅ
ការវាស់កម្ដៅ

ខេត្ដ ឈីងហៃ គឺជាខេត្ដដែលមានចំនួនប្រជាជនតិច ស្ថិតនៅភាគពាយព្យនៃប្រទេស ដែលមានមនុស្សចំនួន ១៨ នាក់បានឆ្លងវីរុសកូរ៉ូណា កំឡុងពេលវីរុសនេះផ្ទុះខ្លាំង។ ហើយមកទល់នឹងពេលនេះ អ្នកជំងឺទាំងអស់នោះបានជាសះស្បើយជាធម្មតាវិញ និង​ថែមទាំងទទួលបានការអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យតាំងពីចុងខែកុម្ភៈ មកម៉្លេះ។ ដែលជាហេតុធ្វើឲ្យ ​​​​​​​​វិទ្យាល័យ និងសាលាបង្រៀនជំនាញវិជ្ជាជីវៈទាំង ១១៤ កន្លែងចាប់ផ្ដើមបើកឲ្យដំណើរការឡើងវិញនៅថ្ងៃចន្ទម្សិលមិញនេះ បន្ទាប់ពីឈប់សម្រាកក្នុងរយៈពេលយូរ ចាប់តាំងពីការផ្ទុះឡើងនៃរីរុសកូរ៉ូណា។

ជុំវិញករណីនេះ បានធ្វើឲ្យខេត្ដ ឈីងហៃ ក្លាយជាខេត្ដដំបូងគេបង្អស់ក្នុងប្រទេសចិន ដែលបើកដំណើរការសាលារៀនឡើងវិញ ស្របពេលសាលាក្នុងខេត្ដដទៃ នៅប្រើប្រព័ន្ធអប់រំតាមអុីនធឺណេតនៅឡើយ។

ទោះជាយ៉ាងនេះក្ដី សិស្សទាំងអស់ក៏ត្រូវតែប្រកាន់ខ្ជាប់នូវអនាម័យផ្ទាល់ខ្លួនដូចជា ការលាងសម្អាតដៃ និងប្រើប្រាស់ម៉ាស់ដើម្បីការពារមេរោគផងដែរ៕

ការសម្អាតដៃ
ការសម្អាតដៃ
នៅសាលា
នៅសាលា
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T