ឡូយម៉្លេះ! សុនខសោះ លោតសុទ្ធតែឆត្រយោង ពីលើភ្នំកម្ពស់រាប់រយម៉ែត្រ (មានវីដេអូ)

//s5.kh1.co/03/03d8a1399203910d687f11cae9b77833e14e243c.jpg
សង្គម

 ១០-មីនា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

សុនខ​​​មួយក្បាល ទទួលបានការចាប់អារម្មណ៍ខ្លាំងពីសាធារណជនជាច្រើន តាមរយៈសមត្ថភាពលោតឆត្រយោងជាមួយនឹងម្ចាស់របស់វា ពីកម្ពស់រាប់រយម៉ែត្រ និងជាច្រើនលើកច្រើនសារ

ស្វីស៖ ជាទូ​​​​​​​​ទៅកីឡាលោតឆត្រយោង ជាកីឡាមួយប្រភេទ ដែលពេ​​​​​​​​​​​​​​​​​​​​​​​ញនិយមសម្រាប់ប្រជាជននៅប៉ែកអឺរ៉ុប ជាពិសេសសម្រាប់អ្នកដែលមិនខ្លាចទីខ្ពស់ ហើយចូលចិត្ដគយគន់ទេសភាពពីលើអាកាស។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ មានសុនខមួយក្បាល ហាក់ទទួលបានការចាប់អារម្មណ៍ខ្លាំងពីសាធារណជន តាមរយៈសមត្ថភាពលោតឆត្រយោងជាមួយនឹងម្ចាស់របស់វាពីកម្ពស់រាប់រយម៉ែត្រ ជាច្រើនលើកច្រើនសារ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
សុនខ  Kazuza
សុនខ  Kazuza

សុនខដ៏ក្លាហានមួយក្បាលនេះ មានឈ្មោះថា Kazuza អាយុ ឆ្នាំដែលធ្លាប់មានបទពិសោធលោតឆត្រយោងជាង ៤០ ដងជាមួយនឹងម្ចាស់របស់វា លោក Bruno Valente។  ហើយកាលពីពេលថ្មីៗនេះ Kazuza ក៏ទើបបានសាងភាពអស្ចារ្យមួយបន្ថែមទៀតផងដែរ គឺការលោតឆត្រយោងជាមួយនឹងលោក Bruno ចេញពីច្រាំងភ្នំដែលមានកម្ពស់ ២,៣០០ ហ្វីត (ប្រមាណ ៧០០ ម៉ែត្រ) នៅតំបន់ Lauterbrunnen ប្រទេសស្វីស។

លោក Brunno និង សុនខ Kazuza
លោក Brunno និង សុនខ Kazuza

លោក Bruno បានប្រាប់ពីមូលហេតុដំបូង ដែលធ្វើឲ្យលោកចាប់ផ្ដើមនាំ Kazuza មកលោតឆត្រជាមួយថា៖

ដោយសារ ពេលខ្ញុំលោតឆត្រយោងម្ដងៗ មិនមាននរណាមើលថែ Kazuza ឡើយ។ ដូច្នេះ ខ្ញុំបានយកខ្សែពួរមួយខ្សែ ដើម្បីចងវានៅពីមុខ ហើយខ្ញុំតែងមើលប្រតិកម្មរបស់វា តែ Kazuza មិនមានភាពភិតភ័យអ្វីឡើយ។ ចាប់តាំងពីពេលនោះមក យើងតែងតែលោតឆត្រជាមួយគ្នា  ហើយមកទល់នឹងពេលនេះ បានជាង ៤០ ដងហើយ។

  លោក Bruno

ទន្ទឹមនឹងនេះដែរ លោក Sommer ដែលជាអត្ដពលិកមួយរូបមកពីប្រទេសន័រវែស បានសរសើរ Kazuza ថាជាសុនខ ដែលសំណាងបំផុតលើលោក ហើយក៏ជាសុនខដែលទទួលបានការហ្វឹកហាត់យ៉ាងល្អផងដែរ៕

សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖

សកម្មភាពលោតឆត្រយោង
សកម្មភាពលោតឆត្រយោង
សកម្មភាពលោតឆត្រយោង
សកម្មភាពលោតឆត្រយោង
សកម្មភាពលោតឆត្រយោង
សកម្មភាពលោតឆត្រយោង
វូដេអួ
Chheng Bouthorng
B.T

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T