ថូរបស់អធិរាជចិននាសតវត្សរ៍ទី១៨ ដាក់ដេញថ្លៃ បានតម្លៃរាប់លានដុល្លារ

//s5.kh1.co/6b/6b764b4b7ef0b38d50b94991ae56ed46ec42a64f.jpg
សង្គម

 ១០-មីនា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ថូមួយ ដែលធ្លាប់ជាកម្មសិទ្ធរបស់អធិរាជចិន Qianlong នាសតវត្សរ៍ទី១៨ ត្រូវបានលក់ក្នុងតម្លៃ ៤.៥លានដុល្លារអាមេរិក ក្នុងការដេញថ្លៃមួយកាលពីថ្ងៃទី៧ ខែមីនាសប្ដាហ៍មុននេះ។

បារាំង៖ ថូមួយ ដែលធ្លាប់ជាកម្មសិទ្ធរបស់អធិរាជចិន Qianlong នាសតវត្សរ៍ទី១៨ ត្រូវបានលក់ក្នុងតម្លៃ ៤.៥លានដុល្លារអាមេរិក ក្នុងការដេញថ្លៃមួយកាលពីថ្ងៃទី៧ ខែមីនាសប្ដាហ៍មុននេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ថូប៉សឺឡែនពណ៌សលាយខៀវនេះ ដែលតំណាងឲ្យនាគអធិរាជមួយមានក្រញាំ៥ ក្នុងការស្វែងរកគុជខ្យង បានរកឃើញដោយលោក Oliver Clair នៅក្នុងអគារផ្ទះល្វែងមួយក្នុងទីក្រុង Paris និងធ្លាក់ទៅក្នុងដៃជនជាតិចិនម្នាក់តាមរយៈការដេញថ្លៃតាមទូរសព្ទ។

អ្នកដាក់លក់ដេញថ្លៃ លោក Olivier Clair បានឲ្យដឹងថា បូករួមទាំងថ្លៃផ្សេងៗទៀត (មិនបានបញ្ជាក់ច្បាស់លាស់) ថូនេះនឹងមានតម្លៃសរុបទាំងអស់ចំនួនជាង ៥.៦លានដុល្លារអាមេរិក។ ហើយថូនេះដែរ ជាវត្ថុមួយដែលធ្វើឲ្យជនជាតិចិនចាប់អារម្មណ៍ខ្លាំង ក៏ព្រោះតែវាជាបេតិកភណ្ឌរបស់ពួកគេ។

គួររម្លឹកដែរថា កាលពីខែមិថុនា ឆ្នាំ២០១៨ ថូប៉សឺឡែនមួយផ្សេងទៀត ដែលបង្កើតឡើងសម្រាប់អធិរាជចិន Qianlong បានដាក់លក់ដេញថ្លៃក្នុងតម្លៃរហូតដល់ទៅ១៨.៤លានដុល្លារអាមេរិកឯណោះ៕

សូមទស្សនារូបភាពខាងក្រោម៖

ការដេញថ្លៃកាលពីសប្ដាហ៍មុន
ការដេញថ្លៃកាលពីសប្ដាហ៍មុន
ថូដែលដាក់ដេញថ្លៃ
ថូដែលដាក់ដេញថ្លៃ
ថូដែលដាក់ដេញថ្លៃ
ថូដែលដាក់ដេញថ្លៃ
ការដេញថ្លៃថូផ្សេងមួយទៀតក្នុងឆ្នាំ២០១៨
ការដេញថ្លៃថូផ្សេងមួយទៀតក្នុងឆ្នាំ២០១៨
ថូដែលដាក់ដេញថ្លៃកាលពីឆ្នាំ២០១៨
ថូដែលដាក់ដេញថ្លៃកាលពីឆ្នាំ២០១៨
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T