ថ្មីៗនេះ​មានលេចនូវវីដេអូហិង្សាលើដងផ្លូវ​គួរ​ឲ្យញាក់សាច់​ដែលមាន​ភាពកំប្លែងផង​នៅប្រទេស ប្រេស៊ីល ។ ក្នុងវីដេអូនោះ បុរសម្នាក់ជិះ​ចូលចន្លុះឡាន​ពីរលើដងផ្លូវ​ដែលមាន​ចរាចរណ៍កកស្ទះ ។ ឡានដែលបើកបរ​ដោយនារីម្នាក់ ប្រហែលជា​បានជ្រុលប៉ះ​ម៉ូតូនោះហើយ បានអ្នកជិះម៉ូតូខឹងធាក់ឡាននោះ។ នារីក្នុងឡាន​ចិត្ដខ្លាំង​ក៏បញ្ជាឡានបុកម៉ូតូនោះ ម្ចាស់ម៉ូតូខឹង​ដើរសំដៅចង់​រករឿងនារីបើកឡានបន្ថែមទៀត ដើរមិនទាន់ដល់​ផងនាងបើកឡាន​ទៅមុខបុកបុរសនោះ បុរសលោតឡើងលើឡានទាន់ ហើយ​ឡានក៏ជ្រុលទៅបុក ឡានដែល​ចតចោលនៅផ្លូវម្ខាងទៀត ។ ពិតជាចិត្ដខ្លាំងមែន!!! បុរសនោះរួចពីការបុក ហើយស្ទុះទៅ​ដកសោរឡានពីនារីនោះ។

ហិង្សាលើដងផ្លូវតែងតែកើតមាន​នៅទីក្រុងដែល​មានមនុស្សច្រើន ក្រុងភ្នំពេញ​ក៏មានមិនតិចដែរ។ ក្នុងវីដេអូខាងក្រោម​ដែលប្រិយមិត្តមួយចំនួនបាន​ធ្លាប់ឃើញមកហើយ មានដល់ការបាញ់បោះ និងកិនកំទេចម៉ូតូ។ ត្រូវចេះយោគយល់គ្នា​ក្នុងការបើកបរ និង ដោះស្រាយ​តាមវិធីអហិង្សា។

ដោយ Khmerload

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]