ហួសចិត្ដ! ខឹងយន្ដហោះក្រអនុញ្ញាតឲ្យចេញពេក ស្រាប់តែជនជាតិចិនម្នាក់ ក្អកដាក់អូតេសរបស់ថៃ (មានវីដេអូ)

//s5.kh1.co/0d/0d339a24798e04a585e5c47b2fc4c3c76052dbd4.jpg
សង្គម

 ១០-មីនា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ហេតុការណ៍មួយ បានបង្កឲ្យមានការភ្ញាក់ផ្អើល ដោយសារអ្នកដំណើរជនជាតិចិនម្នាក់ បានក្អកដាក់អូតេសមួយរូបរបស់ថៃ ពេលដែលយន្ដហោះកំពុងជាប់គាំងក្នុងរយៈពេលយូរនៅឯអាកាសយានដ្ឋាន

សៀងហៃ៖ ហេតុការណ៍មួយ បានបង្កឲ្យមានការភ្ញាក់ផ្អើល ដោយសារអ្នកដំណើរជនជាតិចិនម្នាក់ បានក្អកដាក់អូតេសមួយរូបរបស់ថៃ ពេលដែលយន្ដហោះកំពុងជាប់គាំងក្នុងរយៈពេលយូរនៅឯអាកាសយានដ្ឋាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ករណីខាងលើនេះ បានកើតចំពោះជើងហោះហើរពីទីក្រុងបាងកក ទៅកាន់ទីក្រុងសៀងហៃ កាលពីថ្ងៃសុក្រសប្ដាហ៍មុន កំឡុងពេលដែលយន្ដហោះនេះ បានចុះចតនៅឯអាកាសយានដ្ឋានអន្ដរជាតិ Pudong របស់ទីក្រុងសៀងហៃ។ ប៉ុន្ដែបន្ទាប់ពីចុះចត អ្នកដំណើរទាំងអស់ពុំអាចចុះចេញបានឡើយ ដោយសារតែនីតិវិធីពិនិត្យមេរោគកូរ៉ូណា មានការរឹតបន្ដឹងខ្លាំង ទើបធ្វើឲ្យមានការរង់ចាំជាង ម៉ោង នៅឯព្រលានយន្ដហោះ ។

សកម្មភាពកើតហេតុនៅលើយន្ដហោះ
សកម្មភាពកើតហេតុនៅលើយន្ដហោះ

យោងតាមការបញ្ជាក់ពីអ្នករួមដំណើរម្នាក់បានឲ្យដឹងថា នៅមុនពេលកើតហេតុ ស្រ្តីជនជាតិចិនរូបនោះ បានស្នើសុំឲ្យអូតេសម្នាក់ដើម្បីបើកទ្វារ ប៉ុន្ដែមិនដូចចិត្ត ទើបធ្វើឲ្យអ្នកដំណើររូបនោះកើតអារម្មណ៍ឆេវឆាវ និងបង្កជាការប្រតាយប្រតប់គ្នាតែម្ដង។ ហើយភ្លាមៗនោះ អ្នកបម្រើការដទៃទៀតក៏បានមកជួយឃាត់ តែទោះជាយ៉ាងណាក្ដី ស្រី្ដដែលជាជនបង្ក មិនត្រូវបានគេឃុំខ្លួន ឬ ដាក់ខ្នោះឡើយ៕

សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូ
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T