គ្រាន់តែតម្លៃលក់ស្បែកជើងរបស់ G-dragon អាច​ឲ្យ​​អ្នក​ទិញ​ដី​ជាយក្រុង​បាន២-៣ឡូតិ៍

//s5.kh1.co/d5/d55084505a4e3b0b277c19794703cc806a153790.jpeg
តារា & កម្សាន្ដ

 ១០-មីនា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

តម្លៃលក់ចេញស្បែកជើង limited edition របស់ G-dragon មានតម្លៃថ្លៃស្ទើរតែស្មើររថយន្តសេរីថ្មីមួយគ្រឿងនៅកម្ពុជាឬក៏ក៏អាចទិញដីបានពីរបីឡូតិ៍

បែកជើងប៉ាតា limited edition (ផលិតមកមានកំណត់ មានតម្លៃថ្លៃ និងមានចំនួនតិច) របស់ G-Dragon ថ្មីៗនេះបានបង្ហាញខ្លួននៅលើហាងលក់ស្បែកជើងដែលមានឈ្មោះថា XXBLUE ហើយតម្លៃដ៏គួរឱ្យភ្ញាក់ផ្អើលរបស់វាកំពុងទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើអ៊ីនធឺណែត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ស្បែកជើង Nike ម៉ូដែល Air Force 1 Low Peaceminusone Para-Noise របស់ GD កំពុងលក់ក្នុងតម្លៃ ២៥ លានវ៉ុន ( ២១.០០០ ដុល្លារ) នៅលើគេហទំព័រមួយដែលបានកំពុងលក់បន្ត។

G-Dragon កំពុងពាក់ស្បែកជើង Nike ម៉ូដែល Air Force 1 Low Peaceminusone Para-Noise
G-Dragon កំពុងពាក់ស្បែកជើង Nike ម៉ូដែល Air Force 1 Low Peaceminusone Para-Noise
ស្បែកជើង  Nike ម៉ូដែល Air Force 1 Low Peaceminusone Para-Noise
ស្បែកជើង Nike ម៉ូដែល Air Force 1 Low Peaceminusone Para-Noise

វាជាម៉ូដែលដែលមានស្លាកសញ្ញា Nike លឿង វាជាម៉ូដែលមានកំណត់ ហើយវាជាអំណោយពី G-dragon ទៅកាន់មិត្តជិតស្និទ្ធរបស់ម្នាក់។ ស្បែកជើង limited edition របស់ G-Dragon មួយនេះត្រូវបានដាក់បង្ហាញកាលពីខែវិច្ឆិកាឆ្នាំមុន ហើយដំបូងឡើយពួកគេត្រូវបានលក់ក្នុងតម្លៃ ២១៩.០០០ វ៉ុន ( ១៨០ ដុល្លារ) ប៉ុណ្ណោះ។

ប៉ុន្តែស្បែកជើងប៉ាតាទទួលបានការស្រឡាញ់យ៉ាងខ្លាំងពីអ្នកគាំទ្រ ដូច្នេះតម្លៃបានកើនឡើងដល់ទៅ ១៥ ដងដោយលក់ក្នុងតម្លៃ ២ ទៅ ៥ លានវ៉ុន (១៧០០ ទៅ ៤២០០ ដុល្លារ) បន្ទាប់មកគ្រាន់ហត្ថលេខាមួយសោះក៏បានធ្វើឱ្យស្បែកជើងនេះមានតម្លៃលោតដល់ ១៣ លានវ៉ុន (១១.០០០ ដុល្លារ) ។

កាន់តែយូរកាន់តែថ្លៃ ហើយឥលូវនេះតម្លៃស្បែកជើងនោះឡើងដល់ ២៥ លានវ៉ុន ( ២១,០០០ ដុល្លារ) នេះបង្ហាញថាឥទ្ធិពលរបស់ G-Dragon ទៅលើវិស័យច្នៃម៉ូដលើពិភពលោក៕

ស្លាកសញ្ញា Nike 
ស្លាកសញ្ញា Nike 
G-Dragon កំពុងពាក់ស្បែកជើង Nike ម៉ូដែល Air Force 1 Low Peaceminusone Para-Noise
G-Dragon កំពុងពាក់ស្បែកជើង Nike ម៉ូដែល Air Force 1 Low Peaceminusone Para-Noise
Sao Da
SaoDa (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T