ចិត្តបុណ្យមែន! សុខ ពិសី ជួយសង្គ្រោះ ជីវិតសុនខច្រើនក្បាល ដែលគេបម្រុងសម្លាប់ និងលក់ (មានវីដេអូ)

//s5.kh1.co/30/30e012f437553a9609db31c12e9782f62486eafa.jpg
តារា & កម្សាន្ដ

 ០៩-មីនា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

សុខ ពិសី បង្ហាញពីក្តីអាណិតអាសូរចំពោះសត្ចចិញ្ចឹមស្លូតត្រង់ចំនួន៨ក្បាល គេចាប់ដាក់ក្នុងទ្រុងដែកមួយ ដែលឈ្មួញត្រៀមនឹងសម្លាប់យកសាច់មកធ្វើម្ហូបហើយ ប៉ុន្តែគុណបុណ្យអីបាន តារាស្រីរូបនេះមកជួយសង្គ្រោះទាន់ពេលវេលា។

ភ្នំពេញ៖ ដូចដែលអ្នកទាំងអស់គ្នាបានដឹងរួចមកហើយ ថាសុនខគឺជាសត្វដ៏ស្មោះត្រង់បំផុតក្នុងចំណោម សត្វចិញ្ចឹមផ្សេងៗទៀត ដែលសុខចិត្តស្លាប់ខ្លួនដើម្បីការពារម្ចាស់របស់ខ្លួន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ សុនខមិនត្រឹមតែជាសត្វដ៏មានភក្តីភាពចំពោះម្ចាស់ឡើយ វាថែមទាំងក្លាយជាអ្នកការពារមនុស្សគ្រប់គ្នាទាំងផង ដោយឆ្កែជាច្រើនក្បាលត្រូវបានហ្វឹកហាត់ ដើម្បីក្លាយជាធនធានដ៏មានសារៈសំខាន់ចំពោះមនុស្សជាតិដោយ សុនខជាច្រើនបានក្លាយជា ប៉ូលីសហិតមីន ហិតក្លិនជនល្មើសជាដើម ដើម្បីស្រាវជ្រាវរឿងក្តីឧក្រិដ្ឋកម្មផ្សេងៗ។

ថ្មីៗនេះតារាចម្រៀង មានសម្លេងផ្អែម មុខមូលក្រឡង់ដូចតុក្កតា សុខ ពិសី បានបង្ហោះវីដេអូ ទៅកាន់បណ្តាញសង្គម ហ្វេសប៊ុក ដែលបង្ហាញពីក្តីអាណិតអាសូរចំពោះ សុខនជាច្រើនក្បាល ដ៏គួរឲ្យស្រលាញ់ចំនួន៨ក្បាល ត្រូវជាប់ឃុំក្នុងទ្រុងដែកមួយ ដែលឈ្មួញត្រៀមនឹងសម្លាប់យកសាច់មកធ្វើម្ហូប ឬក៏លក់បន្តទៅហើយ។

ក៏ប៉ុន្តែគុណបុណ្យអីបាន តារាស្រីរូបនេះមកជួយសង្គ្រោះទាន់ពេលវេលា ដែលយើងអាចមើលឃើញទឹកមុខសុនខទាំងនេះមានភាពសប្បាយរីករាយ ដែលពួកគេរួចជីវិតពីការសម្លាប់យកសាច់ទៅបរិភោគ។

គួរបញ្ចាក់ថាប្រទេសជាច្រើននៅលើពិភពលោក កំពុងចែងច្បាប់ថ្មី ក្នុងការហាមប្រជាជនបរិភោគសាច់ឆ្កែគ្រប់ប្រភេទ ដោយសារមានការជំទាស់យ៉ាងច្រើនពីសំណាក់ប្រជាជនជុំវិញពិភពលោក ដែលមិនគាំទ្រការបរិភោគសាច់ឆ្កែ ដែលជាកល្យាណមិត្តរបស់មនុស្ស៕

សូមមើលវីដេអូនិង រូបភាពខាងក្រោម៖

សុខ ពិសី
សុខ ពិសី
សុខ ពិសី
សុខ ពិសី
សុខ ពិសី  ជួយសត្វ
សុខ ពិសី  ជួយសត្វ
សុខ ពិសី
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T