ស្វាភឿក មួយក្បាលគត់លើពិភពលោក ត្រូវបានគេប្រទះឃើញនៅមានជីវិត បន្ទាប់ពីព្រលែងទៅក្នុងព្រៃកាលពីជាង១ឆ្នាំមុន

//s5.kh1.co/e4/e473a3f88fa5eeb3f4e7d8f9e1eed7233d963892.jpg
សង្គម

 ០៩-មីនា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ស្វាញីភឿកពូជ Orangutan មួយក្បាល ដែលគេហៅវាថា Alba ត្រូវបានប្រទះឃើញនៅមានជីវិត ក្នុងព្រៃជ្រៅលើកោះ Borneo បន្ទាប់ពីព្រលែងកាលពីចុងឆ្នាំ២០១៨កន្លងទៅនេះ។

ឥណ្ឌូនេស៊ី៖ ស្វាញីភឿកពូជ Orangutan មួយក្បាល ដែលគេហៅវាថា Alba ត្រូវបានប្រទះឃើញនៅមានជីវិត ក្នុងព្រៃជ្រៅលើកោះ Borneo បន្ទាប់ពីព្រលែងកាលពីចុងឆ្នាំ២០១៨កន្លងទៅនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ស្វាញីនោះ មានកែវភ្នែកពណ៌ខៀវថ្លា និងគ្របដណ្ដប់ទៅដោយរោមពណ៌សជុំវិញខ្លួនរបស់វា ពោលគឺពីក្បាលរហូតដល់ចុងជើង។ ហើយកាលពីឆ្នាំ២០១៧ វាត្រូវបានអ្នកភូមិចាប់យកទៅចិញ្ចឹមនៅឯ Kalimantan ដែលជាផ្នែកមួយនៃកោះ Borneo ដោយដាក់វាក្នុងទ្រុង។ នៅពេលដែលខាងភ្នាក់ងារអភិរក្សសត្វចុះទៅសង្គ្រោះ សភាពរបស់វា មានរូបរាងស្គមស្គាំងជាខ្លាំង ខ្សោះជាតិទឹក និងមានចៃទៀតផង។

យ៉ាងណាមិញ វាត្រូវបានគេមើលថែរក្សាឲ្យមានសុខភាពរឹងមាំឡើងវិញ ទើបយកទៅព្រលែងចូលព្រៃដែលមានពូជស្វាដូចនឹងវា ចំនួន៣ក្បាលផងដែរ។

សូមទស្សនារូបភាពខាងក្រោម៖

ស្វាញីភឿក
ស្វាញីភឿក
ស្វាញីភឿក
ស្វាញីភឿក
ស្វាញីភឿក
ស្វាញីភឿក
ស្វាញីភឿក
ស្វាញីភឿក
ស្វាញីភឿក
ស្វាញីភឿក
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T