ពិតជាពូកែច្នៃប្រឌិតមែន! Katy Perry ប្រាប់ពីវីធីលាក់កុំឲ្យឃើញមានផ្ទៃពោះពេលចូលរួមកម្មវិធីនានា (មានវីដេអូ)

//s5.kh1.co/e6/e65a3f094c9ddb5b5f325727ea7afeb44e9703a2.jpg
តារា & កម្សាន្ដ

 ០៩-មីនា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

បរទេស៖ តារាចម្រៀង Pop ដ៏ល្បីលំដាប់ថ្នាក់ពិភពលោក Katy Perry បានផ្តល់នូវភាពភ្ញាក់ផ្អើលមួយយ៉ាងខ្លាំងទៅដល់អ្នកគាំទ្រ តាមរយៈការបញ្ចេញនូវវីដេអូចម្រៀង (MV) បទ Never Worn White ទាំងដែលនាងកំពុងពរពោះកូនដំបូងរយៈពេល៦ខែ ជាមួយនឹងគូដណ្ដឹង គឺតារាសម្តែងប្រុសដ៏ល្បីឈ្មោះលោក Orlando Bloom។ បទចម្រៀងមួយនេះទទួលបាននូវការគាំទ្រយ៉ាងខ្លាំង ដោយសារបទនេះនិយាយទាក់ទងទៅនឹងរឿងរ៉ាវនៃការពរពោះកូនដំបូងរបស់នាង គួបផ្សំនឹងរឿងរ៉ាវស្នេហារបស់នាង ជាមួយគូដណ្ដឹងផងដែរ។ ត្រឹមរយៈពេល៣ថ្ងៃ វីដេអូបទនេះមានចំនួនការចូលទស្សនាច្រើនរហូតដល់ទៅ ១៩ លានដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនេះ អ្នកគាំទ្រជាច្រើនក៏បានសម្តែងនូវការងឿងឆ្ងល់ផងដែរ ថាតើ Katy Perry អាចលាក់បាំងមិនឲ្យគេឃើញថានាងមានផ្ទៃពោះដោយវិធីណា នៅពេលដែលនាងចូលរួមកម្មវិធីនានាម្តងៗ ទាំងដែលអាយុគត៌របស់នាងគឺរហូតដល់ទៅ៦ខែទៅហើយ។

ជុំវិញបញ្ហានេះ សាមីខ្លួន Katy Perry បានចេញមុខបកស្រាយហើយថា ខ្លួនចាំបាច់ត្រូវរើសយកសម្លៀកបំពាក់ណាដែលមានខ្នាតធំជាងខ្លួនខ្លាំង (Oversize) និងប្រើប្រាស់អ្វីមួយដើម្បីបិទបាំងផ្ទៃពោះ ដូចជាកាបូបធំជាដើម។ និយាយជារួម អ្នកគាំទ្រពិតជាកោតសរសើរនឹងភាពរឹងមាំ ក៏ដូចជាចូលរួមអបអរនឹងដំណឹងល្អរបស់តារាស្រីរូបនេះ ជាមួយនឹងគូដណ្ដឹងជាខ្លាំង៕

សូមទស្សនារូបភាព និង វីដេអូខាងក្រោម៖

Katy Perry
Katy Perry
Katy Perry
Katy Perry
Katy Perry
Katy Perry
Katy Perry
Katy Perry
Katy Perry
Katy Perry
Katy Perry និង គូដណ្តឹង
Katy Perry និង គូដណ្តឹង
វីដេអូបទ Never Worn 

ប្រភពDaradaily

Sou Sopheaktra
Sou Sopheaktra (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T