សមសួនណាស់! កូនមួយមែន តែ នៅ សូនីតា ស្អាតខ្លាំង ពេលតែងខ្លួន ក្នុងឈុតបុរាណ

//s5.kh1.co/41/418705f4bcbaefd0066a3186f45a98d414c69bef.jpg
តារា & កម្សាន្ដ

 ០៩-មីនា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

កាលពីពេលម្សិញនេះ នាងបានបង្ហោះរូបថត២សន្លឹក នៅក្នុងគណនី Instagram ដោយបានគ្រងនូវឈុត នាងទេពអប្សរអង្គរ អមជាមួយនឹងកែវភ្នែកស្រទន់ និងស្នាមញញឹមយ៉ាងសមសួន មើលទៅពិតជាស្រស់ស្អាតខ្លាំងតែម្ដង។

ភ្នំពេញ៖ ប្រិយមិត្តច្បាស់ជាបានស្គាល់ហើយ តារាស្រី នៅ សូនីតា ដែលកន្លងមក នាងតែងទទួលបានការគាំទ្រច្រើនពីទស្សនិកជន តាមរយៈការសម្ដែងរឿងភាគ បទចម្រៀងខារ៉ាអូខេ ថតស្ពតនានា និងធ្វើជាពិធីការិនីផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះផងដែរ អ្វីដែលគេចាប់អារម្មណ៍នោះគឺ ថ្មីៗនេះ តារាស្រីរូបនេះ ក៏បានសម្រាលបានកូនប្រុសដ៏គួរឲ្យខ្នាញ់ម្នាក់ផងដែរ។ បន្ទាប់ពីសម្រាកសម្រាលកូនអស់រយៈពេលជាយូរមក គេឃើញថា បើទោះបីអ្នកនាង ហាក់មានភាពមមាញឹកច្រើន ជាមួយនឹងការមើលថែទាំកូនតូចក៏ពិតមែន ប៉ុន្តែគេសង្កេតឃើញថា រូបសម្រស់តារាស្រីរូបនេះ ហាក់មិនអន់ថយបន្តិចសោះឡើយ ពោលគឺនៅតែស្អាតខ្ញង់តែម្ដង។

ជាក់ស្ដែង កាលពីពេលម្សិញនេះ នាងបានបង្ហោះរូបថត២សន្លឹក នៅក្នុងគណនី Instagram ដោយបានគ្រងនូវឈុត នាង«ទេពអប្សរអង្គរ» អមជាមួយនឹងកែវភ្នែកស្រទន់ និងស្នាមញញឹមយ៉ាងសមសួន មើលទៅពិតជាស្រស់ស្អាតខ្លាំងតែម្ដង។ ហើយតាមរយៈរូបថតទាំងនេះដែរ ធ្វើឲ្យហ្វេនៗដែលស្រលាញ់ចូលចិត្តអ្នកនាង មានការកោតសរសើរជាច្រើនផងដែរ៕

ទស្សនារូបភាពខាងក្រោម៖

នៅ សូនីតា
នៅ សូនីតា
នៅ សូនីតា
នៅ សូនីតា
នៅ សូនីតានិងស្វាមី
នៅ សូនីតានិងស្វាមី
នៅ សូនីតា
នៅ សូនីតា
នៅ សូនីតា
នៅ សូនីតា
នៅ សូនីតា
នៅ សូនីតា
នៅ សូនីតា
នៅ សូនីតា
នៅ សូនីតា
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T