ភ្នែករបស់យើងមិនអាច បញ្ជាក់អ្វីបានទាំងអស់នោះទេ ដូចជាតារាបង្ហាញម៉ូតមួយរូបនេះអញ្ចឹង បើសិនជាមានគេប្រាប់ ប្រិយមិត្តថា នាងមានអាយុ ១២​ ឆ្នាំតើប្រិយមិត្តជឿទេ ? និយាយប្រាប់ទាល់តែបែកពពុះមាត់ស្គុលក៏មិនជឿដែរ តែតាមពិតនាងពិតជាមានអាយុ ១២​ ឆ្នាំពិតមែន។ នាងមានឈ្មោះថា Hoang Bao Tran Le (Lê Hoàng Bảo Tran) មកពីប្រទេសវៀតណាម មានកំពស់ ១.៧២ ម៉ែត្រ មនុស្សភាគតិចបំផុតដែល ជឿថានាងមានអាយុ ១២ ប៉ុន្នោះ។ នាងបានទទួលពានរង្វាន់ជាច្រើន ដោយសារតែសម្រស់ ក៏ដូចជា ទេពកោសល្យពីកំណើតរបស់នាង។ ម្តាយរបស់នាង បានប្រាប់ថា នាងបានចុះឈ្មោះប្រលងដើម្បីធ្វើជាតារាបង្ហាញម៉ូតតាំង ពីនាងមានអាយុ ១០ ឆ្នាំមកម៉្លេះ។ គួរបញ្ជាក់ផងដែរថា នាងគឺជា ក្មេងស្រីដែលលូតលាស់លឿនជាងគេបំផុត នៅឯស្រុកកំណើតរបស់នាង។

ដោយ ៖ អម្រិត

ខ្មែរឡូត

តើប្រិយមិត្តមានយោបល់យ៉ាងណាចំពោះក្មេងស្រីម្នាក់នេះ ? សូមចុច Add Comment ដើម្បីបញ្ចេញមតិ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]