Kai របស់ក្រុម EXO ក្លាយជាតារាកូរ៉េដំបូងគេដែលចេញមុខក្នុងការផ្សាយពាណិជ្ជកម្មជាសកលរបស់ Gucci (មានវីដេអូ)

//s5.kh1.co/2a/2a85c296ced6e153b1530d6b2c4d8aff167d889e.jpeg
នារី

 ០៩-មីនា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ថ្មីៗនេះ Kai របស់ក្រុម EXO បានចេញមុខលើកដំបូងនៅក្នុងស្ពតពាណិជ្ជកម្មមួយរបស់ផលិតផល Gucci

កូរ៉េខាងត្បូង៖ អ្នកទាំងអស់គ្នាប្រាកដជាស្គាល់ច្បាស់ហើយថាជា Kai គឺជាតារាចម្រៀង​ តារាម៉ូដែល តារាសម្តែង និងជាអ្នករាំរបាំកូរ៉េខាងត្បូង។ គាត់គឺជាសមាជិកម្នាក់នៃក្រុមក្មេងប្រុសជនជាតិកូរ៉េ-ចិន Exo ដែលជាអង្គភាពរងរបស់ខ្លួនឈ្មោះ Exo-K និងក្រុម SuperM របស់កូរ៉េខាងត្បូង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រៅពីសកម្មភាពរបស់ក្រុមលោក Kai ក៏ធ្លាប់សម្តែងក្នុងរឿងភាគទូរទស្សន៍ជាច្រើនផងដែរដូចជា Choco Bank (២០១៦), Andante (២០១៧), and Spring Has Come​ (និទាឃរដូវបានមកដល់) (២០១៨)។

តែអ្វីដែលជាភាពភ្ញាក់ផ្អើលនោះ Kai របស់ក្រុម EXO ត្រូវបានតាំងនាមជាឯកអគ្គរដ្ឋទូតពិភពលោកដំបូងគេរបស់កូរ៉េសម្រាប់ម៉ាកផលិតផល Gucci។ ហើយឥឡូវនេះគាត់បានបោះជំហានទៅមុខដោយក្លាយជាតារាកូរ៉េដែលជាម៉ូដែលនៅក្នុងការផ្សព្វផ្សាយជាសកលរបស់ក្រុមហ៊ុន Gucci ដែលជាម៉ាកសញ្ញាផលិតផលដ៏ល្បីល្បាញបំផុតលំដាប់ពិភពលោក។

Gucci បានបញ្ចេញខ្សែវីដេអូពាណិជ្ជកម្មមួយក្នុងគោលបំណងផ្សព្វផ្សាយវ៉ែនតាម៉ូដែលថ្មីរបស់ខ្លួន ហើយ Kai ក៏ស្ថិតក្នុងចំណោមតារាល្បីៗជាច្រើនទៀតដែលផ្សព្វផ្សាយផលិតផលមួយនេះ។

Gucci ក៏បានបង្ហាញរូបថតថ្មីរបស់ Kai ជាមួយនឹងផលិតរបស់ខ្លួនចុងក្រោយបំផុតគឺ វ៉ែនតាសេរី S/S 2020 line ដែលពិតបង្ហាញភាពលេចធ្លោយ៉ាងខ្លាំង។

សូមអបអរសាទរដល់ Kai ដែលវាជាប្រវត្តិសាស្រ្តរបស់តារា ដែលបានចូលខ្លួនជាឯកអគ្គរដ្ឋទូតពិភពលោកដំបូងគេរបស់ផលិត Gucci៕

ចង់ដឹងថា Kai របស់ EXO សង្ហាយ៉ាងណាជាមួយផលិតផល Gucci សូមទស្សនាវីដេអូខាងក្រោម៖

Nini and Kai 
Sao Da
SaoDa (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T