តោះអ៊ុតមើលសមត្ថភាពពិតនៃកាមេរ៉ា ស្មាតហ្វូនលំដាប់កំពូល OPPO Find X2 Pro ថាអស្ចារ្យប៉ុណ្ណា

//s5.kh1.co/70/70903c0ca50640a0df01e92e2e0a39b3692690a0.jpg
បច្ចេកវិទ្យា

 ០៨-មីនា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ ការវិលត្រឡប់មកវិញនៃកំពូលស្មាតហ្វូនថ្នាក់ខ្ពស់ OPPO ត្រកូល Find ជំនាន់ចុងក្រោយគឺ OPPO Find X2 Pro លើកនេះ សុទ្ធតែបំពាក់នូវសិនស័រកាមេរ៉ាលំដាប់អាជីព Sony IMX689 ដែលត្រូវបានដាក់សម្ពោធជាផ្លូវការនៅក្នុងសណ្ឋាគារ សូហ្វីតែលភ្នំពេញ កាលពីរសៀលថ្ងៃទី 07 មីនា 2020។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ស្មាតហ្វូនលំដាប់កំពូល OPPO Find X2 Pro
ស្មាតហ្វូនលំដាប់កំពូល OPPO Find X2 Pro

សម្រាប់ស្មាតហ្វូនជំនាន់ថ្មីនេះ ក្រុមហ៊ុន OPPO បែរជាបន្ថយនូវចំនួនកាមេរ៉ាក្រោយ ដោយយកចិត្តទុកដាក់លើគុណភាពនៃការថតរូប និងវីដេអូ បែបអាជីពលើទូរស័ព្ទជំនាន់ថ្មីរបស់ខ្លួនទៅវិញ។ ស្មាតហ្វូនលំដាប់កំពូល OPPO Find X2 Pro នឹងផ្តល់នូវបទពិសោធន៍នៃការថតបែបកាមេរ៉ាអាជីពដល់អ្នកប្រើប្រាស់ថែមមួយកម្រិតទៀត តាមរយៈកាមេរ៉ាក្រោយបីគ្រាប់របស់វា។

OPPO Find X2 Pro មានកាមេរ៉ាមេទំហំ 48មេហ្គាភីកសែល ជាកាមេរ៉ាលំដាប់អាជីព12bit (ប៊ីត) ប្រើប្រាស់សេនស័រ Sony IMX689 ឈានមុខគេ បំពាក់បច្ចេកវិទ្យាទប់លំនឹងមួយគូ (OIS+EIS) ស្មើនឹងស្តង់ដារកាមេរ៉ាអាជីប SLR ដែលផ្ដល់នូវគុណភាពរូបភាពខ្ពស់ ជាមួយសាច់ម៉ត់ជាងទូរស័ព្ទធម្មតារហូតដល់ 4ដង អាចថតរូបភាពដើម RAW ដែលមានទំហំធំ និងផ្ដល់លទ្ធភាពគ្រប់គ្រាន់សម្រាប់ការកែសម្រួល ថតវីដេអូកម្រិត HDR មានសមត្ថភាពផលិតរូបភាពច្បាស់ស្អាតល្អនៅពេលយប់ ដូច្នេះអ្នកនឹងឈប់ខ្លាចការថតរូបភាព ឬវីដេអូនៅពេលយប់ទៀតហើយ។  ការកុងពន្លឺ និងស្ថានភាពរង្គើរខ្លាំងនៅពេលថតរូបភាព ឬវីដេអូ  លែងជាបញ្ហាចោទទៀតហើយសម្រាប់អ្នកស្រឡាញ់ការថតរូប។ កាមេរ៉ាទី2 ទំហំ 48 មេហ្គាភិកស៊ែល អាចថតរូបបែបជិតៗ Macro បានយ៉ាងច្បាស់ស្អាតតែម្តង និង ថតបែបប្លង់ទូលាយបានកាន់តែទូលាយរហូតដល់ទៅ 120ដឺក្រេ មានស្ថេរភាព ជាមួយនឹងបច្ចេកវិទ្យាទប់លំនឹងល្អឥតខ្ចោះ។  កាមេរ៉ាទី3 មានទំហំ13មេហ្គាភិកស៊ែល ជាមេរ៉ាហ្សូម 10x Hybrid Zoom និង 60x Digital Zoom ចម្ងាយវែងជាបញ្ហាសម្រាប់អ្នកប្រើប្រាស់ហ្សូម ឬផ្តិតយកទិដ្ឋភាពដែលស្ថិតនៅឆ្ងាយដាច់កន្ទុយភ្នែកបានច្បាស់ក្រឡែតតែម្តង។ ចំណែកឯផ្នែកខាងមុខវិញ បំពាក់ជាមួយកាមេរ៉ាទម្លុះអេក្រង់ ទំហំ 32MP មានបច្ចេកវិទ្យា AI Beauty ថតរូបវីដេអូស្អាតកប់សារី។ លើសពីនេះទៅទៀត ជាមួយនឹងមុខងារ Ultra Night Selfie គឺអាចថតរូបស៊ែលហ្វីបានយ៉ាងច្បាស់ស្អាតនៅទីកន្លែងងងឹត ចំណែកឯវីដេអូព្រាលផ្ទៃក្រោយ Video Bokeh ក៏ធ្វើការកាត់ព្រាលបានដាច់ល្អផងដែរ។ 

ស្មាតហ្វូនលំដាប់កំពូល OPPO Find X2 Pro
ស្មាតហ្វូនលំដាប់កំពូល OPPO Find X2 Pro
ស្មាតហ្វូនលំដាប់កំពូល OPPO Find X2 Pro
ស្មាតហ្វូនលំដាប់កំពូល OPPO Find X2 Pro

រឹតតែគួរឲ្យចាប់អារម្មណ៍ OPPO Find X2 Pro ត្រូវបានរចនាយ៉ាងល្អប្រណីតជាមួយនឹងពីរពណ៌ គឺពណ៌ខ្មៅខាប់ប្រភេទសេរ៉ាមិចសុទ្ធ និង ពណ៌ទឹកក្រូចប្រភេទស្បែកគុណភាពខ្ពស់ មិនប៉ះព៉ាល់បរិស្ថាន មានអេក្រង់កោងលាតគ្មានគែម កម្រិតកំពូល 120ហឺត Refresh Rate មានកម្រិតបង្ហាញកំពូលច្បាស់ QHD+(3K) Dynamic AMOLED ជាមួយពណ៌ធម្មជាតិរស់រវើក 1ពាន់លានពណ៌ ប្រើបន្ទះឈីប 5G ខ្នាតកំពូល Snapdragon 865 អមដោយរ៉េមយក្ស 12GB ប្រភេទ LPDDR5 និងអង្គផ្ទុកទិន្នន័យ 512GB ប្រភេទ UFS3.0 ដំណើរការដោយ ColorOS 7.1 (Android 10) ភ្ជាប់មកជាមួយនឹងមុខងារតន្ត្រីបន្ធូរអារម្មណ៍ OPPO Relax និង កម្មវិធីកែសម្រួលវីដេអូ Soloop2.0 អាចទ្រទ្រង់បច្ចេកវិទ្យា5G មានថាមពលថ្ម 4260mAh ជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿន 65W SuperVOOC2.0 (សាកថ្ម15នាទី បានថាមពល 60%)។ ជាពិសេសមានបច្ចេកវិទ្យាការពារទឹក IP68ស្កេនក្រយៅដៃលើអេក្រង់សុវត្ថិភាពបំផុត, Wi-Fi ជំនាន់ទី6 ទាញល្បឿនអ៊ីនធឺណែតលឿនជាងគេ និង បច្ចេកវិទ្យា Dolby Atmos សម្លេងបែប Stereo ពិរោះរណ្តំចិត្ត។ 

OPPO Find X2 Pro មានតម្លៃត្រឹមតែ 1299$ ហើយសម្រាប់អតិថិជនដែលចាប់អារម្មណ៍អាចធ្វើការកក់ទុកមុនចាប់ពីថ្ងៃទី 08 មីនា ដល់ថ្ងៃទី 21 មីនា 2020 នៅតាមបណ្តាហាងលក់ទូរស័ព្ទនានាទូទាំងប្រទេស និងទទួលបាន កាស Bluetooth Enco Free, VOOC Flash Charge Power Bank 10000 mAh ស៊ីមស្មាតលេខពិសេស (Silver) ភ្ជាប់ជាមួយគម្រោង Smart ធំហ្ម៎ងរយៈពេល ៥២សប្តាហ៍ និងការធានាជាអន្តរជាតិ (ជួសជុលនៅមជ្ឈមណ្ឌលជួសជុសទូរស័ព្ទដៃ OPPO ទូទាំងពិភពលោក)៕

ស្មាតហ្វូនលំដាប់កំពូល OPPO Find X2 Pro
ស្មាតហ្វូនលំដាប់កំពូល OPPO Find X2 Pro
ស្មាតហ្វូនលំដាប់កំពូល OPPO Find X2 Pro
ស្មាតហ្វូនលំដាប់កំពូល OPPO Find X2 Pro
ស្មាតហ្វូនលំដាប់កំពូល OPPO Find X2 Pro
ស្មាតហ្វូនលំដាប់កំពូល OPPO Find X2 Pro
ស្មាតហ្វូនលំដាប់កំពូល OPPO Find X2 Pro
ស្មាតហ្វូនលំដាប់កំពូល OPPO Find X2 Pro
ស្មាតហ្វូនលំដាប់កំពូល OPPO Find X2 Pro
ស្មាតហ្វូនលំដាប់កំពូល OPPO Find X2 Pro
ស្មាតហ្វូនលំដាប់កំពូល OPPO Find X2 Pro
ស្មាតហ្វូនលំដាប់កំពូល OPPO Find X2 Pro
https://s5.kh1.co/__image/w=650,h=469,q=100/6a/6a96f4f816894f6ef91686074ab3c4f41f381205.jpg
ស្មាតហ្វូនលំដាប់កំពូល OPPO Find X2 Pro
ស្មាតហ្វូនលំដាប់កំពូល OPPO Find X2 Pro
ស្មាតហ្វូនលំដាប់កំពូល OPPO Find X2 Pro
ស្មាតហ្វូនលំដាប់កំពូល OPPO Find X2 Pro
ស្មាតហ្វូនលំដាប់កំពូល OPPO Find X2 Pro
ស្មាតហ្វូនលំដាប់កំពូល OPPO Find X2 Pro
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T