ខ្សែភាពយន្តរឿង “ពោះធំ” The Movie ត្រៀមចាក់បញ្ចាំងនៅរោងកុនពីសាច់រឿងបន្តពី Youtube ជាមួយការបញ្ចប់ដែលអ្នកនឹកស្មានមិនដល់

//s5.kh1.co/52/52badae2555ff6fda56257a2fed3446892d03647.jpg
តារា & កម្សាន្ដ

 ០៧-មីនា-២០២០ ៩ល្ងាច · ៤ ឆ្នាំមុន

សម្រាប់ហ្វេនៗដែលបានទស្សនារឿង ពោះធំ នៅលើ Youtube ហើយ ប្រាកដជាចង់ដឹងពីណើរជីវិតតួឯកប្រុសស្រីចេញពីផ្ទះមករស់នៅក្រៅតែពីរនាក់ គ្មានឳពុកម្តាយទទួលស្គាល់ទាំងមិនទាន់មានការងារធ្វើចិញ្ចឹមជីវិតនោះនឹងក្លាយទៅជាយ៉ាងណា? តើពួកគេនឹងបែកគ្នាព្រោះតែចុះចាញ់ការលំបាកក្នុងជីវិត ប្ញបន្តរស់នៅជាមួយគ្នាបានដោយមានក្តីសុខជាមួយនឹងកូនក្នុងផ្ទៃរបស់ពួកគេ ដែលយើងនិយមនិយាយថា Happy-Ending ?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រឿង ពោះធំ
រឿង ពោះធំ

ជាក់ស្តែង បើទោះបីជារឿងពោះធំ បានបញ្ចប់ការចាក់បញ្ចាំងតាម Youtube តែសាច់រឿងជីវិតដ៏កម្សត់នេះមិនទាន់បញ្ចប់នោះទេ ពីព្រោះថាសាច់រឿងបន្តពី Youtube ជាមួយការបញ្ចប់ដែលអ្នកទស្សនានឹកស្មានមិនដល់ នឹងចាក់បញ្ចាំងជូនទស្សនានៅគ្រប់រោងភាពយន្តទំនើបៗក្នុងរាជធានីភ្នំពេញ និងបណ្ដាខេត្តនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ ខាងមុខនេះហើយ។

អ្វីដែលពិសេសនោះ ខ្សែភាពយន្តរឿងពោះធំ The Movie ដែលជា Version រោងកុន ត្រៀមចាក់បញ្ចាំងក្នុងពេលឆាប់ៗខាងមុខនេះ គឺមានភាពខុសប្លែកពីរឿងពោះធំ Version អនឡាញ ដែលធ្លាប់ចាក់បញ្ចាំងតាម Youtube របស់ផលិតកម្ម Sastra Film ព្រោះមានការថតឈុតឆាកថ្មីទាំងអស់សម្រាប់បញ្ចាំងជាភាពយន្ត ដែលជាសាច់រឿងថ្មីបន្តពីជីវិតរបស់តួឯកប្រុសស្រីសម្តែងដោយកញ្ញា អាំង សុជាតា និងលោក ស៊ីវ សុវណ្ណារាជ្យ ក្រោយពេលចាកចេញពីផ្ទះ ទៅផ្សងជីវិតគ្មានទីជម្រក តស៊ូលំបាកវេទនា ដោយគ្មានការទទួលស្គាល់ពីឳពុកម្តាយ ក្នុងពេលដែលតួស្រីកំពុងមានផ្ទៃពោះវ័យក្មេង ។ តើវាសនាឳពុកម្តាយក្មេងខ្ចីនេះនឹងទៅជាយ៉ាងណា? ពួកគេនឹងឈ្លោះគ្នា ប្ញបន្តចាប់ដៃគ្នាតស៊ូឆ្លងកាត់ឆាកជីវិតដ៏កម្សត់ជាមួយកូនក្នុងផ្ទៃ? ធានាថាឈុតឆាកថ្មីនេះនឹងកាន់តែធ្វើឱ្យអ្នកទស្សនាទប់ទឹកភ្នែកមិនជាប់ អាណិតឆាកជីវិតរបស់ពួកគេ និងស្រាយចម្ងល់អ្នកទស្សនាតាមអនឡាញ ពីវាសនារបស់ពួកគេនិងកូនក្នុងពោះជាចុងក្រោយនឹងទៅជាយ៉ាងណា ជាពិសេសគឺការបញ្ចប់មួយ ដែលលោកអ្នកនឹកស្មានមិនដល់ថានឹងក្លាយជាបែបនោះ។

ដូច្នេះប្រសិនបើពុកម៉ែបងប្អូនចង់ដឹងថា Version ថ្មីដែលត្រៀមចាក់បញ្ចាំងនៅរោងភាពយន្តនេះមានឈុតឆាកខុសប្លែកយ៉ាងណា ក្រោយពីតួឯកប្រុសស្រីចេញពីផ្ទះមករស់នៅក្រៅតែពីរនាក់នោះកុំភ្លេចតាមដានទាំងអស់គ្នា នឹងមានចាក់បញ្ចាំងនៅគ្រប់រោងភាពយន្តទំនើបៗក្នុងរាជធានីភ្នំពេញ និងបណ្ដាខេត្តនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ ខាងមុខនេះហើយ។

រឿង ពោះធំ
រឿង ពោះធំ

គួរបញ្ជាក់ផងដែរថា រឿង “ពោះធំ” The Movie របស់ផលិតកម្ម Sastra Film ជាប្រភេទភាពយន្តបែបកម្សត់បង្កប់ទៅដោយអត្ថន័យអប់រំជាច្រើនក្នុងរឿង ពិសេសគឺផ្ដោតសំខាន់ទៅលើមិត្តយុវវ័យតែម្ដង ដែលឆាប់ប្រឡូករឿងផ្លូវភេទទាំងខ្លួននៅវ័យក្មេង។ ជាក់ស្ដែងក្នុងភាពយន្ត”ពោះធំ” នេះតួឯកប្រុសស្រី គឺជាសិស្សសាលាកំពុងតែសិក្សានៅថ្នាក់វិទ្យាល័យ តែពួកគេទាំងពីរបានស្រឡាញ់ទាក់ទងគ្នាជ្រុលជ្រួសរហូតដល់មានកូនដោយមិនបានព្រៀងទុក។ ក្រោយមកគូស្នេហ៍វ័យក្មេងមួយគូនេះត្រូវបានចាកចេញពីផ្ទះទៅរស់នៅតែពីរនាក់យ៉ាងលំបាកវេទនាបន្ទាប់ពីបែកធ្លាយរឿងដល់ឪពុកម្ដាយ៕

សូមទស្សនាវីដេអូ Trailer ខ្សែភាពយន្ត ពោះធំ The Movie របស់ផលិតកម្ម Sastra Film

រឿង ពោះធំ
រឿង ពោះធំ
រឿង ពោះធំ
រឿង ពោះធំ
រឿង ពោះធំ
រឿង ពោះធំ
រឿង ពោះធំ
រឿង ពោះធំ
Sokhom Kosoma
ម៉ារី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T