ក្រុមហ៊ុន Samsung សម្រេចចិត្តធ្វើរឿងមួយនេះ ក្រោយពេល COVID-១៩ វាយលុកខ្លាំងនៅកូរ៉េ

//s5.kh1.co/0f/0f2ff99bbb1d1058b2e76e45fdab9c20d9f60312.jpg
បច្ចេកវិទ្យា

 ០៧-មីនា-២០២០ ១០ល្ងាច · ៤ ឆ្នាំមុន

កូរ៉េខាងត្បូង៖ ក្រុមហ៊ុនបច្ចេកវិទ្យា និងគ្រឿងបរិក្ខារអេឡិចត្រូនិចដ៏ធំមួយនៅលើពិភពលោក Samsung ដែលមានទីតាំងកណ្តាលនៅប្រទេសកូរ៉េខាងត្បូង បច្ចុប្បន្នកំពុងដំណើរការផលិតទូរស័ព្ទឆ្លាតវៃម៉ូដែលចុងក្រោយបង្អស់របស់ខ្លួន គឺ Samsung Galaxy S20, S20 Plus, S20 Ultra និង Galaxy Z Flip

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែដោយសារការរីករាលដាលនៃវីរុស COVID-១៩ កំពុងវាយលុកខ្លាំងនៅប្រទេសកូរ៉េខាងត្បូង ហើយបុគ្គលិកចំនួន៦នាក់ត្រូវបានគេធ្វើតេស្តរកឃើញថាមានផ្ទុកវីរុសនេះ ក្រុមហ៊ុន Samsung បានសម្រេចចិត្តផ្អាកការផលិតទូរស័ព្ទស៊េរីថ្មីខាងលើនៅក្នុងរោងចក្រប្រទេសកូរ៉េខាងត្បូង ហើយផ្លាស់មកធ្វើនៅរោងចក្រក្នុងប្រទេសវៀតណាមបណ្តោះអាសន្នសិន។

ក្រុមហ៊ុន Samsung បានចេញលិខិតសូមទោសជាសាធារណៈ ហើយក្រុមហ៊ុនក៏កំពុងខិតខំផលិតទូរស័ព្ទស្មាតហ្វូនស៊េរីថ្មីខាងលើឲ្យបានទាន់តាមការកុម៉្មង់នៅក្នុងរោងចក្រប្រទេសវៀតណាមផងដែរ។ គួរបញ្ជាក់ផងដែរថា រោងចក្រ Samsung នៅប្រទេសវៀតណាមបានដំណើរការអស់រយៈពេល ១០ឆ្នាំមកហើយ និងផលិតបាន៥០% នៃចំនួនស្មាតហ្វូន Samsung សរុប។

បើយោងតាមសារព័ត៌មាន Thairath បានបញ្ជាក់ថា ចំពោះអ្នកកុម៉្មង់ទូរស័ព្ទស៊េរីថ្មី Galaxy S20, S20 Plus, S20 Ultra និង Z Flip នៅប្រទេសថៃពុំមានបញ្ហាក្នុងការយឺតយ៉ាវលើការទទួលបានទំនិញនោះទេ ដោយសារផលិតផល Samsung សម្រាប់ប្រទេសថៃបាននាំចូលមកដល់គ្រប់អស់ហើយ។ ដោយឡែកសម្រាប់កម្ពុជាយើងវិញ ពុំទាន់មានការបញ្ជាក់ពីការយឺតយ៉ាវ ឬអាក់ខានក្នុងការទទួលបានទំនិញនោះឡើយ៕

Samsung Galaxy Z Flip
Samsung Galaxy Z Flip
Samsung Galaxy S20+ / S20 Ultra
Samsung Galaxy S20+ / S20 Ultra
រោងចក្រ Samsung នៅវៀតណាម
រោងចក្រ Samsung នៅវៀតណាម
រោងចក្រ Samsung នៅកូរ៉េ
រោងចក្រ Samsung នៅកូរ៉េ

ប្រភពThairath

Sou Sopheaktra
Sou Sopheaktra (C)

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · ៧ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T