សម័យកូរ៉ូណា! ភោជនីយដ្ឋានមួយនេះចេញមុខសុំទោស ក្រោយ​បែក​ធ្លាយ​រូបថត ម៉ាស់​ដែលប្រើរួចត្រូវគេទុកនៅ​លើ​ចង្កឹះ​​ដែល​​មិន​ទាន់​ប្រើ

//s5.kh1.co/09/0910119e72025ae1a7617b77048904cfddedb7ce.jpg
សង្គម

 ១១-មីនា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ភោជនីយដ្ឋានមួយកន្លែងនៅហុងកុង បានចេញមុខសុំទោសជាសាធារណៈ បន្ទាប់ពី​បែកធ្លាយរូបថតមួយសន្លឹក​បង្ហាញពីអតិថិជនម្នាក់ទុក​ម៉ាសដែលប្រើរួចនៅលើចង្កឹះ​ដែលមិនទាន់បានប្រើ

ភោជនីយដ្ឋានជប៉ុនដ៏មានប្រជាប្រិយមួយកន្លែងនៅហុងកុង បានចេញមុខសុំទោសជាសាធារណៈ បន្ទាប់ពី​បែកធ្លាយរូបថតមួយសន្លឹក​បង្ហាញពីអតិថិជនម្នាក់ទុក​ម៉ាសដែលប្រើរួចនៅលើចង្កឹះ​ដែលមិនទាន់បានប្រើ ខណៈគាត់កំពុងញ៉ាំអាហារ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក Ca-Tu-Ya ,Yau Yau Ma Tei បានចេញមុខសុំទោសជាសាធារណៈ​បន្ទាប់ពីគាត់ត្រូវគេ​រិះគន់​លើបណ្តាញសង្គម​ ចំពោះអាកប្បកិរិយារបស់គាត់ចំពេលដែលមានការរីករាលដាលនៃវីរុសកូរ៉ូណានេះ។

https://s5.kh1.co/__image/w=650,h=650,q=100/c4/c4940843c508ba66890ca481f731e11ac51cfcf3.jpg

យ៉ាងណាភោជនីយដ្ឋាននំខេកជប៉ុន និងលក់សាច់ជ្រូកបំពង​បានចេញមុខបដិសេធថាបុគ្គល​ដែលត្រូវគេ រិះគន់នោះ​មិនមែនជាបុគ្គលិករបស់ហាង ដូចអ្វី​ដែលអ្នកប្រើប្រាស់អ៊ីនធឺណេតមួយចំនួនបានចោទប្រកាន់នោះទឡើយ។​បែបនេះក្តីភោជនីយដ្ឋានបានចេញមុខសុំទោស ដែលមិនបានមានប្រតិកម្ម​តបយ៉ាងឆាប់រហ័ស​ដើម្បីកែ​ឥរិយាបថរបស់អតិថិជន។

ជាការកត់សម្គាល់ រូបថតមួយសន្លឹកនោះ​បាន​បង្ហាញពីបុរសម្នាក់​ដែលកំពុងបរិភោគបាយមួយចាន​ជាមួយសាច់​ជ្រូកចៀនពេលកំពុងប្រើទូរស័ព្ទដៃរបស់គាត់។ ម៉ាស់ពណ៌បៃតងស្ថិតនៅលើចង្កឹះដែលមិនទាន់ប្រើ។ 

អ្នកប្រើអ៊ីនធឺណេតបានពិពណ៌នាអំពីបុរសនោះថាជាមនុស្សអាត្មានិយមដោយសា៖ “ អាកប្បកិរិយាមិនសមរម្យ” នេះហើយបង្ហាញការព្រួយបារម្ភថា ម៉ាស់អាចធ្វើឱ្យកខ្វក់ដល់របស់ប្រើប្រាស់ទាំងនោះ៕

https://s5.kh1.co/__image/w=650,h=650,q=100/25/254c1b5594ae9e4617d09de6ad7e36556717cba3.jpg
Khin Ratana
រត្ន័ (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T