ហួសចិត្ក! មន្ត្រីសុខាភិបាលម្នាក់ ច្រឡំយកម្រាមដៃដាក់ចូលក្នុងមាត់ខ្លួនឯង ពេលកំពុងណែនាំប្រជាជនកុំឲ្យយកដៃប៉ះលើផ្ទៃមុខ ដើម្បីការពារការឆ្លងវីរុសកូរ៉ូណា

//s5.kh1.co/b1/b1fcf71414318e164c1c820714f510da1cef7a6d.jpg
សង្គម

 ០៧-មីនា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ហួសចិត្ក! មន្ត្រីផ្នែកសុខាភិបាលម្នាក់ ច្រឡំយកម្រាមដៃដាក់ចូលក្នុងមាត់ខ្លួនឯង ពេលកំពុងណែនាំប្រជាជនកុំឲ្យយកដៃប៉ះលើផ្ទៃមុខ ដើម្បីការពារការឆ្លងវីរុសកូរ៉ូណា

អាមេរិក៖ មន្ត្រីជាន់ខ្ពស់ផ្នែកសុខភាពសាធារណមួយរូបប្រចាំតំបន់ Santa Clara County រដ្ឋ California គឺអ្នកស្រី Sara Cody បានធ្វើរឿងដែលមិននឹងស្មានដល់មួយ កំឡុងពេលថ្លែងសន្ទរកថា ស្ដីអំពីការថែរក្សាអនាម័យ ដែលក្នុងនោះ អ្នកស្រីបានណែនាំប្រជាជនកុំឲ្យយកម្រាមដៃមកប៉ះនៅលើផ្ទៃមុខ ដើម្បីបង្កាការឆ្លងវីរុស Covid-19 ប៉ុន្តែបែរជាអ្នកស្រីខ្លួនឯង បានភ្លាត់ស្នៀតច្រឡំយកម្រាមដៃ​ទៅដាក់ចូលក្នុងមាត់ នៅមុខសាធារណៈជនរាប់សិបនាក់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
 អ្នកស្រី Sara Cody
 អ្នកស្រី Sara Cody

តាមរយៈសកម្មភាពទាំងអស់នេះដែរ ត្រូវបានគេថតជាប់ក្នុងឃ្លីបវីដេអូខ្លីមួយ រួចយកទៅបង្ហោះនៅលើបណ្ដាញសង្គម Twitter បានធ្វើឲ្យមហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើនទប់សំណើចមិនជាប់ បន្ទាប់ពីបានទស្សនាវីដេអូមួយនេះហើយ។ ក្នុងវីដេអូនោះដែរ អ្នកស្រី Sara Cody បាននិយាយថា៖

ចាប់ពីថ្ងៃនេះទៅ សូមឈប់​យកដៃរបស់អ្នក ទៅប៉ះលើមាត់ ច្រមុះ និងភ្នែក ព្រោះវាជាកត្ដា ដែល​បង្កឱ្យឆ្លងវីរុសកូរ៉ូណា។

  អ្នកស្រី Sara Cody
 អ្នកស្រី Sara Cody
 អ្នកស្រី Sara Cody

យ៉ាងណាមិញ បន្ទាប់ពីនិយាយចប់ភ្លាម ស្រាប់តែអ្នកស្រី Sara Cody បានយកម្រាមដៃ​ដាក់ចូលក្នុងមាត់របស់គាត់មួយរំពេច ខណៈពលរដ្ឋរាប់សិបនាក់កំពុងឈរស្ដាប់ ដែលនេះគឺជាកំហុសអចេតនា ហើយក៏ជាទម្លាប់មួយរបស់គាត់ផងដែរ៕

សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូ
Chheng Bouthorng
B.T

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · ១៧ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T