រកឯណាបានព្រះអើយ! មានទាំងព្រមតែម្ដង David Beckham ចេះយល់ចិត្តប្រពន្ធគ្រប់យ៉ាង ដល់ថ្នាក់ហ៊ានធ្វើបែបនេះ

//s5.kh1.co/e2/e28e4d3996fa76754181532e3f1f45ec2127a90a.jpg
តារា & កម្សាន្ដ

 ០៧-មីនា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ស្នេហារវាងគូស្វាមីភរិយា David Beckam និង Vicotoria Beckham មានអាយុជាង២ទសវត្សក៏ដោយ តែពួកគេ និងកូនៗទាំង៤ មើលទៅពិតជាពោរពេញ ដោយសុភមង្គលខ្លាំងណាស់ ដល់ថ្នាក់មានអ្នកច្រណែន និងកោតសរសើរគ្រប់គ្នា។

បរទេស៖ ជាការពិតណាស់ បើនិយាយពី គូស្វាមីភរិយា ដែលមានអំណាចក្នុងវិស័យកម្សាន្ត  និងត្រូវបានគេលើកយកមក និយាយជាសកលលោក ប្រាកដជានឹកឃើញដល់ លោក David Beckam ដែលជាតារាបាល់ទាត់ជើងចាស់ ជាមួយភរិយា ជាតារាដ៏ល្បីនាង  Vicotoria Beckham ជាក់ជាមិនខាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះ ទោះបីជា ស្នេហារវាងគូស្វាមី ភរិយាមួយគូនេះ មានអាយុជាង២ទសវត្សក៏ដោយ តែពួកគេ និងកូនៗទាំង៤ មើលទៅពិតជាពោរពេញដោយ សុភមង្គលខ្លាំងណាស់ ដល់ថ្នាក់មានអ្នកច្រណែន និងកោតសរសើរគ្រប់គ្នា។

ជាក់ស្ដែង កាលពីម្សិលមិញនេះ David បានបង្កភាពភ្ញាក់ផ្អើល ពេញបណ្ដាញសង្គមសារជាថ្មី តាមរយៈរូបថតមួយសន្លឹក ដែលលួចថត ដោយកូនប្រុស។ តាមរយៈរូបថត មួយសន្លឹកនោះដែរ គេឃើញ តារាបាល់ទាត់ ជើងចាស់រូបនេះ កំពុងអង្គុយចង ស្បែកជើងឲ្យភរិយា យ៉ាងសាមញ្ញបំផុត មិនប្រកាន់ខ្លួននោះទេ។

មិនត្រឹមតែប៉ុណ្ណោះ នាង Victoria ក៏រំភើបចិត្តមិនស្ទើរដែរ ក្រោយពេលស្វាមី ធ្វើទង្វើបែបនេះ ដោយបានបង្ហោះរូបភាពនោះ អមដោយពាក្យពេចន៍ថា៖​

ខាងក្រោយឆាក កម្មវិធី Dior។ អរគុណស្វាមី ដែលបានចងខ្សែស្បែកជើង ឲ្យអូន។

 Victoria

ក្រោយពីឃើញ បែបនេះហើយ ជឿជាក់ថា ប្រិយមិត្តរាល់គ្នា ជាពិសេស មិត្តៗនារី ប្រាកដជា រំភើបជំនួសភរិយារបស់ David Beckham ព្រមទាំងប្រាថ្នាចង់បានស្វាមី ដែលមានទាំងសមត្ថភាព ទេពកោសល្យពិសេស រូបរាងសង្ហា អមដោយទ្រព្យសម្បត្តិ និងកាយវិការយល់ចិត្ត គ្រប់ជំហ៊ាន បែបនេះជាក់ជាមិនខាន៕

ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖

David Beckam និងភរិយា
David Beckam និងភរិយា
David Beckam និងភរិយា
David Beckam និងភរិយា
David Beckam និងភរិយា
David Beckam និងភរិយា
គ្រួសាររបស់ David Beckam
គ្រួសាររបស់ David Beckam
David ចងស្បែកជើង ឲ្យភរិយា
David ចងស្បែកជើង ឲ្យភរិយា
David ចងស្បែកជើង ឲ្យភរិយា
David ចងស្បែកជើង ឲ្យភរិយា
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T