មូលហេតុបែបនេះសោះ ទើបធ្វើឲ្យលោក ជេក ម៉ា បរិច្ចាគម៉ាស់ចំនួន ១លានទៅឲ្យជប៉ុន ខណៈប្រទេសរបស់ខ្លួន កំពុងមានអ្នកឆ្លងវីរុស Covid-19 ជាច្រើននាក់

//s5.kh1.co/44/44348644c34abfee69c6ce8e270d46cc06506b39.jpg
សង្គម

 ០៧-មីនា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

មូលហេតុបែបនេះសោះ ទើបធ្វើឲ្យមហាសេដ្ឋីចិនលោក ជេក ម៉ា បរិច្ចាគម៉ាស់ចំនួន ១លានទៅឲ្យជប៉ុន ខណៈប្រទេសរបស់ខ្លួន ក៏មានអ្នកឆ្លងវីរុស Covid-19 យ៉ាងច្រើនដូចគ្នា

ចិន៖ សហស្ថាបនិកក្រុមហ៊ុន Alibaba លោក ជេក ម៉ា បានបរិច្ចាគម៉ាស់ចំនួន លានដល់ប្រទេសជប៉ុន ដោយសារតែកន្លងមកប្រទេសជប៉ុន ធ្លាប់បានជួយដល់ប្រទេស​របស់លោក ក្នុងការរកដំណោះស្រាយប្រឆាំងនឹងការផ្ទុះឡើងនៃរីរុស COVID-19 ​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
 លោក ជេក ម៉ា
 លោក ជេក ម៉ា

ការបរិច្ចាគនេះ ត្រូវបានធ្វើឡើងកាលពីថ្ងៃច័ន្ទកន្លងទៅ ក្រោមការផ្ដួចផ្ដើមពីមូលនិធិចំនួនពីរ ដែលមានដូចជា មូលនិធិផ្ទាល់របស់លោក ជេក ម៉ា  និងមូលនិធិរបស់ក្រុមហ៊ុន Alibaba​ ក្នុងគោលបំណងជួយដល់ប្រទេសជប៉ុន ដើម្បី​ទប់ស្កាត់ការរីករាលដាលនៃវីរុសកូរ៉ូណា។

តាមរយៈការបរិច្ចាគនេះដែរ មហាសេដ្ឋីចិនរូបនេះបាននិយាយថា៖

ប្រជាជនជប៉ុន បានជួយសង្គ្រោះប្រទេសចិនតាមរយៈការបញ្ជូនរបស់របរជាច្រើនរួមមាន ម៉ាស់ និងឧបករណ៍វេជ្ជសាស្ត្រផ្សេងទៀត នៅពេលដែលប្រទេសយើងកំពុងខ្វះខាត។

  លោក ជេក ម៉ា
ម៉ាស់
ម៉ាស់

គួរបញ្ជាក់ដែរថា ម៉ាស់ចំនួន លាននេះ មិនត្រូវបានចែកចាយទៅតាមទីសាធារណៈនោះទេ ប៉ុន្តែវាគ្រោងនឹងផ្ដល់ទៅឲ្យសមាគមឯកជន ដើម្បីបញ្ជូនបន្ដទៅតាម​មន្ទីរពេទ្យដែលកំពុងខ្វះខាត។ 

ទន្ទឹមហ្នឹងនេះដែរ ស្ថានទូតចិនប្រចាំនៅប្រទេសជប៉ុន ក៏បានផ្តល់ម៉ាស់ចំនួន ១០ មុឺន  និងឈុតការពារចំនួន ៥ ពាន់ឈុត រួមទាំងឧបករណ៍ពិនិត្យមេរោគ ទៅឲ្យប្រទេសជប៉ុនផងដែរ៕

ម៉ាស់
ម៉ាស់
Chheng Bouthorng
B.T

អត្ថបទទាក់ទង

//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ១១ ម៉ោងមុន
//s9.kh1.co/69/6979169246f2271453d368556b205bb61a6118e7.png

ត្រៀមខ្លួនចូលរួមសប្បាយកម្សាន្តជាមួយ «សង្ក្រាន្តវត្តភ្នំ » នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤

 ២៩-មីនា-២០២៤ 
 ៩ព្រឹក · ១២ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T