ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ

//s5.kh1.co/93/93a95da82603130537dcc0ec55f8e4a6678b5d50.jpg
សង្គម

 ០៧-មីនា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

នាពេលនេះដែរ ប្រទេសចិន បានប្រកាសថា បានរកឃើញវ៉ាក់សាំងប្រភេទថ្មី​ ដែលត្រៀមនឹង ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ក្នុងមន្ទីរពេទ្យនាខែក្រោយ នេះផ្ទាល់តែម្ដង។

ចិន៖ បន្ទាប់ពី ជំងឺប្រភេទថ្មី ឈ្មោះថា Covid-19 បានសាយភាយ និងគំរាមកំហែង ស្ទើរតែទូទាំងពិភពលោកប្រមាណជាង ១០ម៉ឺនករណីរួចមក នាពេលនេះដែរ ប្រទេសចិន បានប្រកាសថា បានរកឃើញ វ៉ាក់សាំងប្រភេទថ្មី​ ដែលត្រៀមនឹងដាក់ ឲ្យប្រើប្រាស់ជាផ្លូវការ ក្នុងមន្ទីរពេទ្យ នាខែក្រោយនេះ ផ្ទាល់តែម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បន្ថែមពីនេះដែរ យោងទៅតាមប្រភព បានបញ្ជាក់ថា ក្រុមអ្នកវិទ្យាសាស្រ្ដ បានកំពុងដុតដៃដុតជើង យ៉ាងសកម្ម ជាមួយការខិតខំ ផលិតផលការពារ ភាពស៊ាំជាមួយនឹង បច្ចេកវិទ្យា៥ ក្នុងពេលតំណាលគ្នា។

ក្នុងនោះដែរ លោក Zheng Zhonwei ដែលជានាយកនៃ មជ្ឍមណ្ឌលអភិវឌ្ឍន៍ បច្ចេកទេស និងស្រាវជ្រាវនៃគណៈកម្មការសុខភាពជាតិ ក្នុងប្រទេសចិន បានបន្ថែមដែរថា៖

ពួកយើងប៉ាន់ប្រមាណថា យោងតាមច្បាប់ និងបទប្បញ្ញត្តិ ពាក់ព័ន្ធនឹងប្រទេសខ្លះៗ នឹងមានសង្ឃឹមថា មានវ៉ាក់សាំង ដែលអាចឈានចូលដំណាក់កាល ដាក់ឲ្យប្រើប្រាស់ ក្នុងមន្ទីរពេទ្យចិន នៅក្នុងខែមេសានេះ។

Zheng Zhonwe

លើសពីនេះ លោក Zheng Zhonwei បានបញ្ជាក់បន្ថែមថា៖

ដោយសារតែ មេរោគកូរ៉ូណា ជាប្រភេទថ្មីមួយ ដូច្នេះ យើងត្រូវដំណើរការ ដើម្បីស្វែងយល់ពីវា ឲ្យបានច្បាស់ជាមុនសិន ហេតុនេះ ទើបដំណើរការនេះ ត្រូវរង់ចាំពេលវេលា។

Zheng Zhonwe

ដូច្នេះហើយ ដើម្បីទប់ទល់ជាមួយ វីរុសប្រភេទថ្មី ដ៏កាចសាហាវមួយនេះ ប្រជាជនរាល់គ្នា គួរណាស់តែ កុំមើលងាយCovid-19 ដោយចាប់ផ្ដើមការពារខ្លួនឯង មានការអនុវត្តអនាម័យផ្ទាល់ខ្លួន ឲ្យបានជាប់លាប់ ក៏ដូចជា លាងសំអាតដៃ ឲ្យបានញឹកញាប់បំផុត៕

រូបតំណាង
រូបតំណាង
ក្រុមការងារ ប្រទេសចិន
ក្រុមការងារ ប្រទេសចិន
ក្រុមការងារ ប្រទេសចិន
ក្រុមការងារ ប្រទេសចិន
ក្រុមការងារ ប្រទេសចិន
ក្រុមការងារ ប្រទេសចិន
រូបតំណាង
រូបតំណាង
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T