ធ្វើដំណើរទៅកាន់ខេត្តសៀមរាបជាមួយតម្លៃថោកជាងមុន

//s5.kh1.co/d5/d5725c01dfdfb70db9fe62f848cfef2ab512373c.jpg
សង្គម

 ០៧-មីនា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ភ្នំពេញ៖ ដើម្បីរួមចំណែកក្នុងការលើកកម្ពស់វិស័យទេសចរណ៍ជាតិក្នុងដំណាក់កាលកើតមានវិបត្តិជំងឺ Covid-19 ក្រុមហ៊ុនផ្តល់សេវាទិញសំបុត្រឡាន ទូក និង តាក់ស៊ីអនឡាញ BookMeBus នឹងផ្តល់ជូនការបញ្ចុះតម្លៃ ៣០% លើតម្លៃសំបុត្រធ្វើដំណើររឆ្ពោះទៅកាន់ខេត្តសៀមរាប។ ក្រុមហ៊ុន BookMeBus សង្ឃឹមថា ការចូលរួមយុទ្ធនាការនេះ នឹងជួយជម្រុញបង្កើន ធ្វើដំណើរ និងអ្នកដំណើរទាំងអស់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងកំឡុងពេលដែលមានការផ្ទុះឡើងនូវវីរុស COVID-19 ក្រុមហ៊ុនដឹកអ្នកដំណើរមួយចំនួន ដែលជាដៃគូរបស់ក្រុមហ៊ុន BookMeBus បានរឹតបន្តឹង និងបង្កើនវិធានការអនាម័យ ដើម្បីកាត់បន្ថយ និងប្រឆាំងការរាតត្បាតនៃវីរុស ដែលកំពុងធ្វើឲ្យមានការភ័យខ្លាចនៅទូទាំងពិភពលោក។

ក្រុមហ៊ុនដឹកអ្នកដំណើរ ដែលចូលរួមផ្តល់ការបញ្ចុះតម្លៃ ៣០% នៅលើកម្មវិធីទូរស័ព្ទ BookMeBus រួមមាន៖

• មេគង្គអុិចប្រ៊េស (Mekong Express)

• បាយ័ន វីអាយភី (Bayon VIP)

• ម៊ីហុង ដឹកអ្នកដំណើរ (Mey Hong Transportation)

• សិលាអង្គរខ្មែរ (Seila Angkor Khmer)

*សូមបញ្ជាក់៖ ការបញ្ចុះតម្លៃនេះ គឺសម្រាប់តែការធ្វើដំណើរចាប់ពីថ្ងៃទី 04/03/2020 ដល់ 16/03/2020 និងសម្រាប់តែអ្នកប្រើប្រាស់ដែលទិញសំបុត្រលើកម្មវិធីទូរស័ព្ទតែប៉ុណ្ណោះ ដែលអាចទាញយកបានដោយចុចទីនេះ

តាំងនាមជាធុរកិច្ចថ្មីដែលចូលរួមចំណែកក្នុងការពង្រឹងវិស័យទេសចរណ៍ឲ្យកាន់តែប្រសើរ និងជំរុញឲ្យមានលំហូរនៃទេសចរកាន់តែប្រសើរនោះ BookMeBus នឹងចូលរួម និងគាំទ្រគ្រប់វិធានការរបស់រដ្ឋាភិបាលកម្ពុជា ដែលអាចជួយទ្រទ្រង់ និងរក្សាលំនឹងដល់វិស័យទេសចរណ៍ដែលកំពុងប្រឈមនឹងការធ្លាក់ចុះ។

គួរបញ្ជាក់ផងដែរថា BookMeBus ជាធុរកិច្ចថ្មីផ្នែកបច្ចេកវិទ្យាដែលផ្តល់ភាពងាយស្រួលនិងទំនុកចិត្តខ្ពស់ ក្នុងការទិញសំបុត្រឡានក្រុង តាក់ស៊ី និង ទូកអនឡាញនៅក្នុងប្រទេសកម្ពុជា ថៃ និងវៀតណាម។ ជាមួយក្រុមហ៊ុនដៃគូដឹកអ្នកដំណើរប្រមាណជាង ៦០ និងមានប្រតិបត្តិការលើផ្លូវជាង ៣០០ខ្សែ ពួកយើងបានក្លាយជាក្រុមហ៊ុនបច្ចេកវិទ្យា គមនាគមន៍ឈានមុខគេនៅក្នុងប្រទេស។ BookMeBus មានចក្ខុវិស័យតភ្ជាប់ស្ថាប័ន និងសហគមន៍នានាជុំវិញ មធ្យោបាយធ្វើដំណើរ នៅក្នុងប្រទេសកម្ពុជា និងក្នុងតំបន់៕

https://s5.kh1.co/__image/w=650,h=444,q=100/d5/d5725c01dfdfb70db9fe62f848cfef2ab512373c.jpg
Sokhom Kosoma
ម៉ារី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T