ក្រុមហ៊ុនហ្វេសប៊ុក ចាប់ផ្ដើមបិទការិយាល័យរបស់ខ្លួនក្នុងទីក្រុងឡុងដ៍ បន្ទាប់ពីបុគ្គលិកម្នាក់មានផ្ទុកវីរុសកូរ៉ូណា

//s5.kh1.co/05/05eebe5f5681855ecc275a1df400c4a1bdb51893.jpg
បច្ចេកវិទ្យា

 ០៧-មីនា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ក្រុមហ៊ុនហ្វេសប៊ុក សម្រេចបិទការិយាល័យដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍មួយរយៈ បន្ទាប់ពីបុគ្គលិកម្នាក់ត្រូវបានធ្វើរោគវិនិច្ឆ័យថាមានផ្ទុកវីរុសកូរ៉ូណា

អង់គ្លេស៖ ក្រុមហ៊ុនលំដាប់ពិភពលោក ហ្វេសប៊ុក បានប្រកាសកាលពីពេលថ្មីៗនេះថា ក្រុមហ៊ុនរបស់ខ្លួនបានបិទការិយាល័យដែលមានមូលដ្ឋានក្នុងទីក្រុងឡុងដ៍មួយរយៈ បន្ទាប់ពីបុគ្គលិកម្នាក់ត្រូវបានធ្វើរោគវិនិច្ឆ័យឃើញថាមានផ្ទុកវីរុសកូរ៉ូណា។ ហើយបុគ្គលិកទាំងអស់ ដែលកំពុងបម្រើការក្នុងការិយាល័យនេះ ក៏ត្រូវបានអនុញ្ញាតឲ្យធ្វើការនៅផ្ទះជាបណ្ដោះអាសន្នផងដែរ ដើម្បីធ្វើការសម្អាត និងបាញ់ថ្នាំសម្លាប់មេរោគក្នុងការិយាល័យ ​ក្នុងនោះដែរ គ្រោងនឹងបើកឲ្យដំណើរការជាធម្មតាវិញនៅថ្ងៃច័ន្ទសប្ដាហ៍ក្រោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ការិយាល័យក្នុងទីក្រុងដ៍
ការិយាល័យក្នុងទីក្រុងដ៍

ជុំវិញការផ្អាកដំណើរការនៅការិយាល័យមួយរយៈនេះ អ្នកនាំពាក្យរបស់ក្រុមហ៊ុនហ្វេសប៊ុក បានបញ្ជាក់ថា៖

បុគ្គលិក ដែលត្រូវបានធ្វើតេស្ដឃើញថាមានផ្ទុកវីរុសកូរ៉ូណានោះ គឺជាបុគ្គលិកដែលបម្រើការក្នុងក្រុមហ៊ុនរបស់យើងនៅឯប្រទេសសិង្ហបុរី ដែលនៅចន្លោះថ្ងៃទី ២៤ ដល់ ២៦ ខែកុម្ភៈ ឆ្នាំ ២០២០ រូបគាត់បានមកទស្សនៈកិច្ចនៅការិយាល័យក្នុងទីក្រុងដ៍។

បន្ថែមពីនេះ ចំពោះបុគ្គលិកដែលមានទំនាក់ទំនងផ្ទាល់ជាមួយបុគ្គលិកដែលមកពីសិង្ហបុរីនោះ ក៏ត្រូវស្នើឲ្យនៅដាច់ដោយឡែក ដើម្បីធ្វើការតាមដានរោគសញ្ញា។ ហើយបុគ្គលិកដែលមកពីការិយាល័យផ្សេងៗ នៅជុំវិញពិភពលោក ដែលបានមកទស្សនៈកិច្ចនៅប៉ុន្មានថ្ងៃចុងក្រោយនេះ ក៏កំពុងចាត់វិធានការណ៍តាមដានរោគសញ្ញាផងដែរ។ ក្រៅពីនេះ ក្រុមហ៊ុនហ្វេសប៊ុក ក៏បានផ្អាកភ្ញៀវទេសចរដែលមានបំណងមកទស្សនៈកិច្ចនៅតាមការិយាល័យនានារបស់ខ្លួននៅជុំវិញពិភពលោក​ដែរ ដើម្បី​ទប់ស្កាត់ការរីករាលដាលនៃមេរោគ។ លើសពីនេះ​ទៀត សន្និសីទដ៏ធំប្រចាំឆ្នាំរបស់ខ្លួន ដែលគ្រោងនឹងធ្វើឡើងក្នុងខែឧសភា នៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ ដែលមានមនុស្សប្រមាណ ៥០០០​ នាក់នឹងចូលរួម ក៏ត្រូវលុបចោលផងដែរ។

ការិយាល័យក្នុងទីក្រុងដ៍
ការិយាល័យក្នុងទីក្រុងដ៍

គួរឲ្យដឹងដែរថា សូម្បីតែសន្និសីទបច្ចេកវិទ្យាសំខាន់ៗមួយចំនួនទៀត ក៏ត្រូវលុបចោលដូចគ្នា ដោយសារតែការផ្ទុះឡើងនៃវីរុសកូរ៉ូណា ស្របពេលដែលបុគ្គលិកម្នាក់របស់ក្រុមហ៊ុន Google នៅឯទីស្នាក់ការកណ្តាលទ្វីបអ៊ឺរ៉ុបមានអាការផ្ដាសាយ ស្រដៀងនឹងករណីអ្នកឆ្លងវីរុសកូរ៉ូណា។

Chheng Bouthorng
B.T

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · ៨ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T