កុំមើលងាយ Covid-19! សូម្បីតែ លុយ ក៏អាចចម្លងបានដែរ

//s5.kh1.co/ff/ff30722f824d9299045a813eb3d829396a087c1d.jpg
សង្គម

 ០៧-មីនា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ជាមួយគ្នានេះដែរ កាលពីពេលថ្មីៗនេះ WHO បានចេញសេចក្ដីប្រកាសថា ក្រដាសប្រាក់ ក៏ជាកន្លែងមួយ ដែលវីរុសកូរ៉ូណា អាចចម្លងពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ទៀត បានផងដែរ។

បរទេស​៖ មួយរយៈពេល ចុងក្រោយនេះ ពិភពលោកទាំងមូល កំពុងជួបប្រទះ ជាមួយវិបត្តិដ៏ធ្ងន់ធ្ងរគឺ ជំងឺរាតត្បាតដែលមានឈ្មោះថា Covid-19 បានសាយភាយទៅដល់ ប្រទេសជាច្រើន ព្រមទាំងបណ្ដាលឲ្យ មានអ្នកឆ្លង និងបាត់បង់ជីវិត ថែមទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មកទល់នឹងពេលនេះ ប្រធានបទមួយនេះដែរ នៅតែជា បញ្ហាដ៏ក្ដៅគគុកមួយ សម្រាប់អ្នករាល់គ្នា ជាពិសេស អង្គការសុខភាពពិភពលោក ហៅកាត់ថា WHO បានកំពុងធ្វើការ យ៉ាងសស្រាក់សស្រាំ។

ជាមួយគ្នានេះដែរ កាលពីពេលថ្មីៗនេះ WHO បានចេញសេចក្ដីប្រកាសថា ក្រដាសប្រាក់ ក៏ជាកន្លែងមួយ ដែលវីរុសកូរ៉ូណា អាចចម្លងពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ទៀត បានផងដែរ។ ដូចដែលប្រិយមិត្តរាល់គ្នា បានដឹងរួចមកហើយថា លុយ បានផ្លាស់ប្ដូរដៃ ជាញឹកញាប់ ហើយជាឱកាសដ៏ល្អបំផុត សម្រាប់វីរុស អាចតោងជាប់បាន ដែលអាចចម្លងបាន គ្រប់ពេលវេលា។

លើសពីនេះ អង្គការសុខភាពពិភពលោក ក៏បានបន្ថែមដែរថា គួរតែគិតឲ្យបានដិតដល់ ទៅដល់បញ្ហានេះ ដោយកាត់បន្ថយការចាយវាយសាច់ប្រាក់ មកប្ដូរជា ការទូទាត់តាមរយៈ កាតអេឡិចត្រូនិក វិញ។

ជាពិសេស អ្នកនាំពាក្យម្នាក់ បានណែនាំផងដែរថា អ្នករាល់គ្នា ត្រូវតែលាងដៃ ឲ្យបានញឹកញាប់បំផុត បន្ទាប់ពីបានប៉ះពាល់ផ្ទាល់ ជាមួយសាច់ប្រាក់ និងមិនគួរយកដៃទៅប៉ះ លើផ្ទៃមុខ ភ្នែក ព្រមទាំង មាត់ នោះទេ៕

រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T