ពូកែសន្សំណាស់! មិនគួរឲ្យជឿ ម៉ូលីកា បោកកូនជ្រូកម្តង បានលុយទាំងដុំៗ សរុបហូតដល់....(មានវីដេអូ)

//s5.kh1.co/19/198fedb10bbc588fb9fa06508df0c8444d25e02c.jpg
តារា & កម្សាន្ដ

 ០៧-មីនា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ហ្វេនជាច្រើនមានការភ្ញាក់ផ្ញើ សឹងមិនគួរឲ្យជឿ ក្រោយតារាស្រីម៉ូលីកា បោកកូនជ្រូកម្តង មានប្រាក់ច្រើនទាំងលុយខ្មែរ និងដុល្លារឡើងគរពេញផ្ទះ។

ភ្នំពេញ៖ ដូចប្រិយមិត្តមួយចំនួនប្រាកដជាបានជ្រាបហើយថា អតីតតារាស្រី ម៉ូលីកា បច្ចុប្បន្ននាងបានបញ្ចប់ជីវិតនៅក្នុងវិស័យសិល្បៈ ក្រោយការងារមុខជំនួញរបស់ខ្លួន កាន់តែកាក់កបខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ ខណៈនាងទើបតែរៀបការសាងគ្រួសារកាលពីកន្លងទៅនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រោយជីវិតកាន់តែមានបានខ្លាំងឡើង ក៏មានហ្វេនជាច្រើនបាននាំគ្នាចូលរួមអបអរដល់នាង តែអ្វីដែលកាន់តែពិសេសនោះគឺ នាងបានធ្វើឲ្យហ្វេនមានការភ្ញាក់ផ្អើលខ្លាំង ក្រោយបានបង្ហាញលុយខ្មែររាប់លានរៀល ដែលចងជាដុំៗ ឡើងគរពេញផ្ទះតែម្តង។

មិនត្រឹមតែប៉ុណ្ណោះ លុយនេះត្រូវបានគេដឹងថាគឺជាលុយសន្សំក្នុងកូនជ្រូករបស់នាង ដែលសន្សំមករាប់ខែមកហើយ ទើបតែពេលនេះណែនពេក ក៏សម្រេចចិត្តបំបែករាប់លុយម្តងបានសរុបរហូតដល់ ៤០៣លានរៀលឯណោះ ដោយមើលទៅពិតជាច្រើនខ្លាំងតែម្តង ខណៈពេលដែលកូនជ្រូកនេះក៏ធំណាស់ដែរ។

ក្រោយពីបានឃើញបែបនេះ ហ្វេនជាច្រើនបានសរសើរដល់នាង ដែលពូកែសន្សំលុយខ្លាំងបែបនេះ ត្រឹមរយៈពេលប៉ុន្មានខែសោះ បោកកូនជ្រូកនេះមកសុទ្ធតែលុយ មានទាំងដុល្លារ និងលុយខ្មែរបែបនេះ៕

សូមទស្សនាវីដេអូខាងក្រោមនេះ

ម៉ូលីកា និងស្វាមី
ម៉ូលីកា និងស្វាមី
ម៉ូលីកា និងស្វាមី
ម៉ូលីកា និងស្វាមី
ម៉ូលីកា បោកកូនជ្រូកយប់មិញ
ម៉ូលីកា បោកកូនជ្រូកយប់មិញ
ម៉ូលីកា បោកកូនជ្រូកយប់មិញ
ម៉ូលីកា បោកកូនជ្រូកយប់មិញ
ម៉ូលីកា បោកកូនជ្រូកយប់មិញ
ម៉ូលីកា បោកកូនជ្រូកយប់មិញ
ម៉ូលីកា បោកកូនជ្រូកយប់មិញ
ម៉ូលីកា បោកកូនជ្រូកយប់មិញ
ម៉ូលីកា បោកកូនជ្រូកយប់មិញ
ម៉ូលីកា បោកកូនជ្រូកយប់មិញ
ម៉ូលីកា បោកកូនជ្រូកយប់មិញ
ម៉ូលីកា បោកកូនជ្រូកយប់មិញ
ម៉ូលីកា បោកកូនជ្រូកយប់មិញ
ម៉ូលីកា បោកកូនជ្រូកយប់មិញ
ម៉ូលីកា
Som Sreylin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T