Martell XO បានកែប្រែរូបរាងថ្មីស្រឡាង ជាមួយនឹងប្រណីតភាពនៃការវេចខ្ចប់ និងរសជាតិ

//s5.kh1.co/1a/1a249c58e07d5ad0c53eaec79538e621f661e828.jpg
សង្គម

 ០៧-មីនា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

ភាពខុសគ្នា​រវាងដបចាស់និងថ្មី គឺផ្តោតទៅលើទំរង់កោង នៃផ្នែកសងខាងដប ដែលរចនាជាមួយនឹងខ្សែកោងជាទឹករលកបណ្តេញ​ពីផ្នែកខាង​ក្នុង​​​​មកខាងក្រៅ អមដោយពន្លឺពណ៌មាស ជះចេញពីពណ៌របស់ Cognac ដែលបញ្ចេញពីក្នុងដបមកក្រៅ ជាមួយនឹងភាពប្រណីតឥតខ្ចោះ នៃ Martell xo រូបរាងថ្មីនេះ

ភ្នំពេញ៖ ក្រុមហ៊ុនផលិតស្រា Martell បានបញ្ចេញនូវរូបរាងថ្មីស្រឡាងរបស់ Martell xo ជាមួយនឹងប្រណីតភាពនៃការវេចខ្ចប់ ដើម្បីរក្សាបាននូវគុណតម្លៃរបស់ប្រភេទស្រា Cognac មួយនេះ។​ ភាពខុសគ្នា​រវាងដបចាស់និងថ្មី គឺផ្តោតទៅលើទំរង់កោង នៃផ្នែកសងខាងដប ដែលរចនាជាមួយនឹងខ្សែកោងជាទឹករលកបណ្តេញ​ពីផ្នែកខាង​ក្នុង​​​​មកខាងក្រៅ អមដោយពន្លឺពណ៌មាស ជះចេញពីពណ៌របស់ Cognac ដែលបញ្ចេញពីក្នុងដបមកក្រៅ ជាមួយនឹងភាពប្រណីតឥតខ្ចោះ នៃ Martell xo រូបរាងថ្មីនេះ។​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Martell XO បានកែប្រែរូបរាងថ្មីស្រឡាង
Martell XO បានកែប្រែរូបរាងថ្មីស្រឡាង

រូបរាងថ្មីរបស់ Martell xo មួយនេះត្រូវបានដាក់បង្ហាញជាផ្លូវការនៅប្រទេសកម្ពុជាកាលពីថ្ងៃទី៤ ខែមិនាឆ្នាំ២០២០​ ក្រោមការចូលរួមរបស់ដៃគូពានិជ្ជកម្ម របស់ ក្រុមហ៊ុន ភើណូដ រីខាដ (ខេមបូដ) ដែលជាក្រុមហ៊ុនចែកចាយផ្តាច់មុខនូវស្រា martell នៅក្នុងប្រទេសកម្ពុជា។​ ជាមួយនឹងការរចនាដ៏ប្រណីត និងទាន់សម័យ និងរសជាតិដ៏ពិសេស Martell xo ជាតំណាងនូវភាពរឹងមាំ និងគង់វង្សនៃទីកន្លែងដើមដែលផលិត MARTELL ដែលមានអាយុកាលអស់រយៈពេល ជាង ៣០០​ឆ្នាំ បើទោះជា​ត្រូវឆ្លងកាត់ដំណាក់កាលជាច្រើនដើម្បីផលិតបាននូវស្រាដែលមានស្តង់ដារ។​ ប្រភេទស្រានេះត្រូវបានផលិតឡើងដើម្បី​ឆ្លុះបញ្ចាំង ពីអ្នកដែល​ចូលចិត្ត ស្រា COGNAC ពោលគឺជាបុគ្គលមួយរូបដែលទទួលបានជោគជ័យនៅក្នុងជីវិតរស់នៅរបស់គាត់។​ ជាក់ស្តែងដូចជានៅក្នុងយុទ្ធនាការដែលធ្វើឡើងសម្រាប់ ផ្សព្វផ្សាយ ស្រា MARTELL នេះត្រូវបានគេកំនត់យកនូវពាក្យស្លោកមួយគឺ “DEFINING MOMENTS” ដែលមានន័យជាភាសាខ្មែរ “ពេលវេលាដ៏មានអត្ថន័យបំផុត” ដែលឆ្លុះបញ្ជាំងពីការសម្រេចចិត្តរបស់អ្នកដែលនាំឲ្យមានការផ្លាស់ប្តូរនៅក្នុងជីវិត​របស់អ្នក។​

Martell XO បានកែប្រែរូបរាងថ្មីស្រឡាង
Martell XO បានកែប្រែរូបរាងថ្មីស្រឡាង

Martell xo គឺជាប្រភេទស្រាដែលល្អបំផុតសម្រាប់ រោងចក្រផលិតស្រា Maison Martell ដែលឆ្លុះបញ្ជាំងអំពី​កិត្យានុភាព​នៃ​តំបន់ដែលផលិតស្រា cognac មានឈ្មោះថា Grande Champagne។​ លក្ខណៈពិសេសនៃ eaux-de-vie ដែលចម្រាញ់នៅក្នុងតំបន់ Grande Champagne នោះគឺការដែលយកនូវស្រាទំពាំងបាយជូរយកទៅបិតចំនួនពីរដង​ដើម្បី​ចម្រាញ់​បានជា eaux-de-vie ហើយត្រូវបានគេយកទៅបន្ទំនៅក្នុងបារែលឈើប្រណីត។​ តុល្យភាពនៃរសជាតិរបស់​ល្បាយដែលលាយ​បញ្ជូលគ្នា​ក្នុងការផលិតនូវប្រភេទស្រា Cognac នេះគឺបានមកពីប្រណីតភាពនៃ eaux-de-vie ដែលចម្រាញ់ចេញពីផ្លែទំពាំងបាយជូរដ៏កម្រដំានៅក្នុងតំបន់ Borderies នៅក្នុងប្រទេសបារាំងដែលជាកន្លែងដើមកំណើតនៃ​រោងចក្រ​ផលិត​ស្រា martell។​

Martell xo ត្រូវបានគេទទួលស្គាល់អំពីក្លិន ដែលមានភាពចែកដាច់ពីគ្នារវាង ភាពឈួល និង ហិរនៃគ្រាប់ម្រេចខ្មៅ និង ជីវ៉ាន់ស៊ុយ នៅពេលដែលអ្នកហិតក្លិន។ នៅពេលទទួលទាន អ្នកនឹងទទួលបានរសជាតិមួយដែលបានមកពីផ្លែល្វា គ្រាប់ walnut និង ឈើអែម។​ នៅពេលលេបចូលទៅក្នុងមាត់រសជាតិចត់នៃផ្លែល្វា ផ្លែទទឹម និងផ្លែ Blackcurrant ដែលធ្វើឲ្យដិតជាប់នឹងគល់អណ្តាតរបស់អ្នក។​

គួរបញ្ជាក់ផងដែរថា ស្រា martell​ ត្រូវបាននាំចូលនិងចែកចាយផ្តាច់មុខដោយក្រុមហ៊ុន ភើណូដរីខាដ (ខេមបូដ)៕

Martell XO បានកែប្រែរូបរាងថ្មីស្រឡាង
Martell XO បានកែប្រែរូបរាងថ្មីស្រឡាង
Martell XO បានកែប្រែរូបរាងថ្មីស្រឡាង
Martell XO បានកែប្រែរូបរាងថ្មីស្រឡាង
Martell XO បានកែប្រែរូបរាងថ្មីស្រឡាង
Martell XO បានកែប្រែរូបរាងថ្មីស្រឡាង
Martell XO បានកែប្រែរូបរាងថ្មីស្រឡាង
Martell XO បានកែប្រែរូបរាងថ្មីស្រឡាង
Martell XO បានកែប្រែរូបរាងថ្មីស្រឡាង
Martell XO បានកែប្រែរូបរាងថ្មីស្រឡាង
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T