នី រតនា និង វី ឌីណែត ត្រៀមបង្ហាញមុខរួមគ្នាលើ កញ្ចក់ទូរទស្សន៍ក្នុងរឿងភាគមួយនេះ (មានវីដេអូ)

//s5.kh1.co/d2/d27557c3ca9cafede33ba16d4448dccfebbee04e.jpg
តារា & កម្សាន្ដ

 ០៦-មីនា-២០២០ ១០ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ លោក នី រតនា អតីតម្ចាស់ជ័យលាភី Cambodian Idol រដូវកាលទីមួយ និងជាតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស បច្ចុប្បន្ននេះកំពុងត្រៀមខ្លួនមកផ្លាស់ប្តូរចំណីអារម្មណ៍របស់ទស្សនិកជន ជាពិសេសអ្នកគាំទ្រ តាមរយៈការសម្តែងខ្សែភាពយន្តភាគជាលើកដំបូងនៅលើកញ្ចក់ទូរទស្សន៍ហង្សមាស ដោយចាប់ដៃគូជាមួយនឹងតារាស្រីសម្លេងខ្លាំង វី ឌីណែត នោះគឺរឿង រាជបុត្រកង្កែប ក្នុងពេលឆាប់ៗនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ខ្សែភាពយន្តភាគមួយនេះជាប្រភេទសាច់រឿងមនោសញ្ចេតនា បែបកំប្លែង ដែលនិយាយពីតួអង្គម្នាក់ឈ្មោះដេវីត (សម្តែងដោយ នី រតនា) ជានាយកប្រតិបត្តិនៃសណ្ឋាគារដ៏ធំមួយ ហើយថែមទាំងជាអ្នកស្នងមរតកមហាសាលដ៏គួរឱ្យស្អប់ ចិត្តត្រជាក់ និងគ្មានមេត្តា។ ឧបទ្ទវហេតុមួយបានធ្វើឲ្យលោកត្រូវបាត់បង់ការចងចាំ ហើយក៏ប្រែក្លាយជាមនុស្សចិត្តល្អ មានធម៌មេត្តា និងគួរឲ្យស្រឡាញ់។

ក្រោយមក ជីវិតលោកត្រូវជួបប្រទះនឹងរឿងរ៉ាវដែលនឹកស្មានមិនដល់ជាច្រើនទៀត។ ក្រៅពីតួអង្គឯកទាំងពីរខាងលើ ខ្សែភាគយន្តភាគថ្មីមួយនេះ ក៏មានការចូលរួមសម្តែងពី ម្ចាស់ពាន The Voice រដូវកាលទី២ ថែល ថៃ និង អ្នកនាង សួស វីហ្សា រួមទាំងវត្តមានតារាល្បីៗជាច្រើនរូបផ្សេងទៀត៕

https://s5.kh1.co/__image/w=650,h=335,q=100/36/367e77c4ca390ccf2d4c8a7cec2724b2df40ef8a.jpg
https://s5.kh1.co/__image/w=650,h=365,q=100/e9/e99dc3e0ea32c24f4f4ca0154253e18cc6ac471c.jpg
ឈុតមួយក្នុងរឿង រាជបុត្រកង្កែប
ឈុតមួយក្នុងរឿង រាជបុត្រកង្កែប
ឈុតមួយក្នុងរឿង រាជបុត្រកង្កែប
ឈុតមួយក្នុងរឿង រាជបុត្រកង្កែប
ឈុតមួយក្នុងរឿង រាជបុត្រកង្កែប
ឈុតមួយក្នុងរឿង រាជបុត្រកង្កែប
ឈុតមួយក្នុងរឿង រាជបុត្រកង្កែប
ឈុតមួយក្នុងរឿង រាជបុត្រកង្កែប
ឈុតមួយក្នុងរឿង រាជបុត្រកង្កែប
ឈុតមួយក្នុងរឿង រាជបុត្រកង្កែប
ឈុតមួយក្នុងរឿង រាជបុត្រកង្កែប
ឈុតមួយក្នុងរឿង រាជបុត្រកង្កែប
ឈុតមួយក្នុងរឿង រាជបុត្រកង្កែប
ឈុតមួយក្នុងរឿង រាជបុត្រកង្កែប
ឈុតមួយក្នុងរឿង រាជបុត្រកង្កែប
ឈុតមួយក្នុងរឿង រាជបុត្រកង្កែប

សូមទស្សនាឈុតខ្លីៗខាងក្រោម៖

Trailer រឿង រាជបុត្រកង្កែប
សួស វីហ្សាថែល ថៃនី រតនាវី ឌីណែត
Sou Sopheaktra
Sou Sopheaktra (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T