តាមធម្មតាទេបើសិនជា យើងដើរតាមផ្លូវឃើញ លោកយាយលោកតា ចាស់ជរា សុំទាន វារនឹងដី យើងប្រាកដជាមានចិត្តអានិត អាសូរពួកគាត់ជាមិនខាន។ ទោះជាយ៉ាងក៏ដោយ ក៏មានអ្នកសុំទានខ្លះគំនិតខូច ផងដែរ​ ដោយខ្លួនឯងដើរបាន មានរាងកាយរឹងមាំដូចជាមនុសធម្មតាសោះ ប៉ុន្តែមកក្រាបននាលនឹងដីដើម្បីអោយ គេអានិតនិង អោយប្រាក់កាស ទៀតផង។ តាមសម្តីរបស់ជាងថតម្នាក់ គាត់បាននិយាយថា គាត់បានឃើញបុរសម្នាក់ ក្រាប់ននាលដើម្បីសុំទាន បន្ទាប់ពីស្ងាត់មនុស្សបន្តិច គាត់ក៏បានងើបឈរដើរទៅកន្លែងមួយទៀតដូច ជាមនុស្សធម្មតា ដូចគេដូចឯងដែរ ទើបគាត់ដឹងថា បុរសម្នាក់នោះបានយក ភាពគួរអោយអាណិតមក បោកប្រាស់ទឹកចិត្តរបស់គេ គាត់ក៏បានតាមថត សកម្មភាពរបស់បុរសម្នាក់នោះទៅអោយប៉ូលិសមើល ហើយប៉ូលិសក៏បានអរគុណគាត់ ផងដែរ។ ហើយមានមតិភាគច្រើនបាននិយាយថា គាត់សម្តែងសមមែនទែន បើសិនជាគាត់ប្រកបមុខរបរថតកុន ពិតជាល្បីដោយសារតែ សមត្ថភាពសម្តែងរបស់គាត់តែម្តង។

សូមមើលសកម្មភាពរបស់គាត់ខាងក្រោម ៖

ដោយ​ ៖ អម្រិត

ខ្មែរឡូត

តើប្រិយមិត្តមានយោបល់យ៉ាងណាដែរចំពោះបុរសម្នាក់នេះ ? សូមចុច Add Comment ដើម្បីបញ្ចេញមតិ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]