ដើម្បីអបអរទិវាសិទ្ធិនារីអន្តរជាតិ ដល់នារីដែលធ្វើដំណើរទូទាំងពិភពលោក Vietjet ផ្តល់ការបញ្ចុះតម្លៃ៨៣% លើរាល់ថ្លៃសំបុត្រហោះហើរទាំងអស់!

//s5.kh1.co/8c/8c35cdbb51c6333668b8fa86bdc59fbdeec9426a.jpg
សង្គម

 ០៦-មីនា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ក្រុមហ៊ុន​អាស​ចរណ៍​ Vietjet ផ្តល់ការបញ្ចុះតម្លៃ៨៣% និងប្រូម៉ូសិនពិសេស លើរាល់ថ្លៃសំបុត្រហោះហើរទាំងអស់ ដើម្បីអបអរទិវាសិទ្ធិនារីអន្តរជាតិ ដល់នារីដែលធ្វើដំណើរទូទាំងពិភពលោក។ ដូច្នេះសូមរួសរាន់ឡើងសម្រាប់អ្នកមានគម្រោងធ្វើការហោះហើរ ជាពិសេសនារីៗ សូមជ្រើសរើសនូវក្រុមហ៊ុន​អាស​ចរណ៍​ Vietjet ទាំងអស់គ្នាណា៎។​

ភ្នំ​ពេញ ដើម្បី​​ចូលរួម​អប​​អរ​ទិវា​សិទ្ធិ​នារី​អន្តរ​ជាតិ (៨ មីនា) ក្រុមហ៊ុន​អាកាស​ចរណ៍​ជំនាន់​ថ្មី  Vietjet នឹង​ផ្តល់​ជូន​ការ​បញ្ចុះ​តម្លៃ​ ៨៣%​ លើ​រាល់​សំបុត្រ​ហោះហើរ​តាមផ្លូវ​អាកាស​ទាំង​អស់​ ជា​មួយ​នឹង​កូដ​ប្រូម៉ូ​សិន «BOOKNOW83» និង​បញ្ចុះ​តម្លៃ​៣៨​% នៅ​លើសំបុត្រ​វីអាយ​ភី Skyboss ជាមួយ​កូដ​ប្រូម៉ូ​សិន «SKYBOSS38»​​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កម្ម​វិធី​ប្រូម៉ូសិន​ នឹង​ចាប់​ផ្តើម​នៅ​ថ្ងៃ​នេះ រហូត​ដល់​ថ្ងៃ​ទី​០៨ ខែមីនា ឆ្នាំ​២០២០ និង​មាន​សុពល​ភាព​សម្រាប់​រាល់​ជើង​ហោះហើរ​ទាំង​អស់​ក្នុង​ប្រទេស​វៀត​ណាម ថៃ និង​ផ្លូវ​ហោះហើរ​អន្តរ​ជាតិ ដែល​ភ្ជាប់​​ប្រទេស​វៀត​ណាម​ជា​មួយ​នឹង​​កម្ពុជា ថៃ ឥណ្ឌា ជប៉ុន ឥណ្ឌូនេស៊ី តៃ​វ៉ាន់ សិង្ហ​បុរី ម៉ា​ឡេ​ស៊ី មី​យ៉ាន់​ម៉ា និង​គោ​លដៅ​ជាច្រើន​ទៀត​។ សំបុត្រ​ក្នុង​​ប្រម៉ូ​សិន​នេះ មាន​​សុពល​ភាព​សម្រាប់​ការ​ធ្វើ​ដំណើរ​ចាប់​ពី​ពេល​នេះ រហូត​ដល់​ថ្ងៃ​ទី​៣១ ខែឧស​ភា ឆ្នាំ​២០២០​។ ក្រុមហ៊ុន Vietjet ពិត​​ជា​រីក​រាយ​ក្នុង​ការ​ផ្តល់​ជូន​កា​ដូ​ទាំង​នេះ ដល់​រាល់​ស្ត្រី​ទាំង​អស់ ដែល​កំពុង​តែ​​​សម្លឹង​រក​ការ​ធ្វើ​ដំណើរ​​អំឡុង​ទិវា​សិទ្ធិ​នារី​អន្តរ​ជាតិ​នេះ​។

  ក្រុមហ៊ុន​អាកាស​ចរណ៍​ Vietjet
  ក្រុមហ៊ុន​អាកាស​ចរណ៍​ Vietjet

ជា​មួយ​នឹង​​កម្ម​វិធី​ប្រូម៉ូ​សិន​ដ៏ពិសេស​នេះ អ្នក​ដំណើរ​​ទាំង​អស់ ក៏​អាច​រីក​រាយ​ជា​មួយ​នឹង​បទ​ពិសោធ​ដ៏​អស្ចារ្យ​នៃ​​​សំបុត្រ​ហោះហើរ​ប្រភេទ Skyboss ជាមួយ​នឹង​​មនុស្ស​ជា​ទី​ស្រឡាញ់​របស់​ខ្លួន​ផងដែរ ដោយ​សារ​តែ​មាន​សេវា​បន្ថែម​ជាច្រើន។ សេវា​បន្ថែម​ទាំង​នោះ​រួម​មាន កន្លែង​រង់​ចាំពិសេស សិទ្ធិ​អាទិ​ភាព​ចុះ​ឈ្មោះ សិទ្ធិ​អាទិ​ភាព​ឡើង​យន្ត​ហោះ មាន​រថយន្ត​ SkyBoss ឯក​ជន​រង់​ចាំ​ទទួល ទទួល​បាន​កៅអី​អង្គុយ​ជួរ​មុខ និង​មាន​ផា​សុកភាព ​ផ្តល់​ជូន​អាហារ​ និង​ភេសជ្ជៈ​ដោយ​ឥ​តគិត​ថ្លៃ ជា​មួយ​នឹង​ជម្រើស​​ម្ហូប​អាហារ​ដ៏​ឈ្ងុយ​ឆ្ងាញ់​ និង​ក្តៅ​ៗ​ចំនួន​៩​មុខ​លើ​យន្ត​ហោះ អាច​​​ស្ពាយ​កាបូប​តាម​ខ្លួន​ទម្ងន់​១០​គីឡូក្រាម ដាក់​ឥវ៉ាន់ ឬ​កាបូប​វាយ​កូន​គោល​​បាន​ដល់​ទៅ​៣០​គីឡូ​ក្រាម​ ដោយ​ឥត​គិត​ប្រាក់ និង​ផ្លាស់​ប្តូរ​​កាល​វិភាគ​ហោះ​ហើរ​ដោយ​សេរី បូក​រួម​ជាមួយ​នឹង​អត្ថ​ប្រយោជន៍​ជា​ច្រើន​ផ្សេង​ទៀត​​។

  ក្រុមហ៊ុន​អាកាស​ចរណ៍​ Vietjet
ក្រុមហ៊ុន​អាកាស​ចរណ៍​ Vietjet

សំបុត្រ​ក្នុង​​ប្រូម៉ូសិន​នេះ អាច​យក​ជាវ​បាន​​គ្រប់​ពេល​ទាំង​អស់ ចាប់​ពី​ពេល​នេះ រហូត​ដល់​ចុង​ថ្ងៃ​ទី០​៨ ខែ​មីនា តាម​រយៈ​ប៉ុស្តិ៍​ទាំង​អស់ រួម​មានលើ​គេហ​​ទំ​ព័រ  www.vietjetair.com កម្ម​វិធី​ដំឡើង​លើ​ទូរ​ស័ព្ទ «Vietjet Air» និង​ទំ​ព័រ Facebook គឺ www.facebook.com/vietjetcambodia។ ក្រៅ​ពី​នេះ អ្នក​ដំណើរ​អាច​កក់​សំបុត្រ តាម​រយៈ​​ទូរ​ស័ព្ទ​លេខ +8419001886 និង​តាម​រយៈ​ភ្នាក់​ងារផ្លូវ​ការ និង​ការិយា​ល័យ​​​លក់​សំបុត្រ​របស់ Vietjet

 - មិន​រាប់​បញ្ចូល​ពន្ធ និង​តម្លៃ​ផ្សេង​ៗ

មិន​រាប់​បញ្ចូល​ថ្ងៃ​សម្រាក​​បុណ្យ​ជាតិ

  ក្រុមហ៊ុន​អាកាស​ចរណ៍​ Vietjet
ក្រុមហ៊ុន​អាកាស​ចរណ៍​ Vietjet
  ក្រុមហ៊ុន​អាកាស​ចរណ៍​ Vietjet
ក្រុមហ៊ុន​អាកាស​ចរណ៍​ Vietjet
  ក្រុមហ៊ុន​អាកាស​ចរណ៍​ Vietjet
ក្រុមហ៊ុន​អាកាស​ចរណ៍​ Vietjet
ក្រុមហ៊ុន​អាកាស​ចរណ៍​ Vietjet
ក្រុមហ៊ុន​អាកាស​ចរណ៍​ Vietjet
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

//s9.kh1.co/d5/d53fbdc33519f83abc5e68f5063e3cd48efcd752.jpg

កម្មវិធីប្រចាំឆ្នាំ HEINEKEN Sustainathon អញ្ជើញនិស្សិតសាកលវិទ្យាល័យចូលរួម ដើម្បីបង្កើតគំនិតច្នៃប្រឌិតនៅលើចក្រាវិស័យបរិស្ថាន ឬការបង្កើនការប្រើប្រាស់ឡើងវិញនៅកម្ពុជា

 ០៧-មីនា-២០២៤ 
 ២ល្ងាច · មួយខែមុន
//s9.kh1.co/6d/6d963ac46e24349e7eaead530d0de4ebc5dfde7c.jpg

ក្រុមហ៊ុន Vietjet ​​ផ្ដល់​ជូន​តម្លៃសំបុត្រប្រូម៉ូសិន​ពិសេស​​ ដើម្បីអបអរសាទរទិវាសិទ្ធិនារីអន្តរជាតិ៖ ទទួលយកការផ្តល់ជូនឥឡូវនេះចាប់ពី​សូន្យ​ដុល្លារ​ប៉ុណ្ណោះ!

 ០៥-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T