មិនមែនលំៗទេ! Jennie ជះលុយលើកាបូបប្រ៊េនៗ អស់មិនចេះតិច ពេលទៅក្រៅម្ដងៗ

//s5.kh1.co/9e/9e1f52357deaa38d873205c620169b7c7420e9c9.jpg
តារា & កម្សាន្ដ

 ០៦-មីនា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ក្រៅពីមុខមាត់ដ៏ស្រស់ស្អាត និងកេរ្តិ៍ឈ្មោះដ៏ល្បីល្បាញហើយនោះ Jennie ក៏ត្រូវបានគេស្គាល់ថា ជាតារាដែលនិយមប្រើប្រាស់ របស់របរប្រណិតៗ មានតម្លៃថ្លៃកប់ពពក។

កូរ៉េខាងត្បូង ៖ តារាស្រីប្រចាំក្រុម BlackPink  គឺ​នាង Jennie ដែលប្រិយមិត្តធ្លាប់បានស្គាល់រួចមកហើយ ថាជានារីហាយសូ មានទាំងសម្រស់ស្រស់ស្អាត និងភាពល្បីល្បាញ នៅក្នុងវិស័យសិល្បៈកូរ៉េបច្ចុប្បន្ន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ កន្លងមកយើងសង្កេតឃើញថា ស្រីស្រស់រូបនេះ តែងតែបង្ហាញខ្លួនជាមួយនឹងស្ទាយ៏ដ៏ស៊ីវីល័យ ទាន់សម័យ និងប្លែកភ្នែក តាំងពីក្បាលដល់ចុងជើង។

មិនថាពេលសម្ដែងនៅលើឆាក ឬក៏ជីវិតប្រចាំថ្ងៃ នៅខាងក្រៅឆាកនោះឡើយ Jennie តែងតែប្រើប្រាស់សម្ភារៈទំនើបៗ ចំណែកឯសម្លៀកបំពាក់ កាបូប និងស្បែកជើង ក៏សុទ្ធសឹងតែជារបស់ម៉ាកប្រ៊េនល្បីៗ តម្លៃថ្លៃកប់ពពកផងដែរ។

បើសង្កេតឲ្យដិតដល់ទៅ ក្នុងមួយឈុតៗដែល Jennie ពាក់ ពេលចេញទៅក្រៅម្ដងៗ មានតម្លៃខ្ទង់ម៉ឺនដុល្លារឯណោះ។

ជាក់ស្ដែង សូម្បីតែតម្លៃកាបូបដែលនាងប្រើ ពេលចេញទៅក្រៅម្ដងៗ ក៏មានតម្លៃមិនក្រោម ៣,០០០ ដុល្លារដែរ៕

បើប្រិយមិត្តចង់ជ្រាបកាន់តែច្បាស់ តោះមកមើលម៉ូត និងតម្លៃកាបូបប្រ៊េនៗទាំង១០ ដែល Jennie ប្រើប្រាស់ខាងក្រោម ៖

១. Chanel Turn-Lock Flap Bag (៣,០០០ ដុល្លារ)

Jennie
Jennie

២. Chanel Paris in Seoul Backpack (៣,៤០០ ដុល្លារ)

Jennie
Jennie

៣. Chanel Gabrielle Backpack (៣,៦០០ ដុល្លារ)

Jennie
Jennie

៤. Chanel Knock on Wood Top Handle Bag (៤,០០០ ដុល្លារ)

Jennie
Jennie

៥. Chanel Gabrielle Purse (៤,២០០ ដុល្លារ)

Jennie
Jennie

៦. Chanel Boy Handle (៤,២០០ ដុល្លារ)

Jennie
Jennie

៧. Chanel Gabrielle Hobo Bag (៤,៥០០ ដុល្លារ)

Jennie
Jennie

៨. Chanel Vanity Case (៥,០០០ ដុល្លារ)

Jennie
Jennie

៩. Chanel Pharrell Bumbag (៦,៦២០ ដុល្លារ)

Jennie
Jennie

១០. Chanel Pharrell XXL Flap Bag ( ៩,០០០ ដុល្លារ)

Jennie
Jennie
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T