ចិត្តធម៌ណាស់! ព្រះសង្ឃមួយអង្គ ទទួលបន្ទុកចិញ្ចឹមក្មេងកំព្រាជាង ១០០នាក់តែមួយអង្គឯង

//s5.kh1.co/2c/2c60a4f3324b6f8f4718363091857c4870327435.jpg
សង្គម

 ០៦-មីនា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ព្រះសង្ឃមួយអង្គ ទទួលបន្ទុកចិញ្ចឹមក្មេងកំព្រាជាង ១០០នាក់តែមួយអង្គឯង

ថៃ៖ ព្រះសង្ឃជនជាតិថៃមួយអង្គ បានធ្វើឲ្យសាធារណជនជាច្រើនកោតសរសើរពីទឹកចិត្ដដ៏ធំធេងរបស់តេជគុណ តាមរយៈការជួយសង្គ្រោះជីវិតក្មេងពិកា និងកំព្រា ដែលត្រូវឪពុកម្ដាយបោះបង់ចោលជាង ១០០នាក់ក្នុងរយៈពេល ២០ឆ្នាំមកនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ព្រះសង្ឃ និងក្មេងៗ
ព្រះសង្ឃ និងក្មេងៗ

សង្ឃចិត្តធម៌ដែលមានព្រះនាមថា ឡុង ផូ គង់ក្នុងវត្ដមួយនៃប្រទេសថៃ បានលះបង់ទាំងពេលវេលា រួមនឹងថវិកា ដើម្បីទទួលចិញ្ចឹមក្មេងៗ ដែលគ្មានទីពឹង ឬផ្ទះសម្បែងឲ្យមកស្នាក់នៅ និងផ្ដល់ការអប់រំដល់ពួកគេ ឲ្យក្លាយជាមនុស្សមានចំណេះដឹងក្នុងសង្គម។ ដោយ ព្រះសង្ឃបានសាងសង់កុដមួយកន្លែងលើផ្ទៃដីប្រមាណ ២,៧ ហិចតា ដែលជាអំណោយពីម្ដាយរបស់តេជគុណផ្ទាល់តែម្ដង។

ព្រះសង្ឃ និងក្មេងៗ
ព្រះសង្ឃ និងក្មេងៗ

រម្លឹកដល់វ័យកុមារភាព​គ្រួសាររបស់ព្រះសង្ឃរូបនេះ ពុំសូវមានជីវភាពធូរធារនោះទេ ប៉ុន្ដែតេជគុណរួមនឹងបងប្អូនបង្កើតហាក់ទទួលបានការថែរក្សាបីបាច់យ៉ាងល្អពីម្ដាយ ហើយរឿងមួយទៀតដែលតេជគុណមិនអាចភ្លេចបាននោះគឺ ការចែករំលែកពងទាចៀនសម្រាប់គ្នាបួននាក់ បរិភោគនៅសាលា។

ហើយអ្វីដែលបានជំរុញចិត្ដតេជគុណឲ្យបន្ដជួយសង្រ្គោះកុមារជាង ២០ ឆ្នាំមកនេះ គឺមុនដំបូងឡើយ តេជគុណ បានជួបក្មេងម្នាក់អាយុប្រហែល ទៅឆ្នាំ ដែលគ្មានឪពុកម្ដាយ និងមានជំងឺផ្លូវចិត្ដ។ រឿងរ៉ាវទាំងអស់នេះ បានធ្វើឲ្យតេជគុណដឹងថាជីវិតគឺលំបាកណាស់ ដែលជាហេតុធ្វើឲ្យតេជគុណមិនអាចបង្វែរភ្នែកពីក្មេងដែលគេបោះបង់ចោលនោះទេ។ ដូច្នេះអស់រយៈពេល ២០ឆ្នាំមកនេះ តេជគុណបានសង្គ្រោះក្មេងកំព្រាជាង ១០០នាក់ ដោយសង្ឃឹមថាពួកគេនឹងមានអនាគតល្អ៕

ព្រះសង្ឃ និងក្មេងៗ
ព្រះសង្ឃ និងក្មេងៗ
ព្រះសង្ឃ និងក្មេងៗ
ព្រះសង្ឃ និងក្មេងៗ
Chheng Bouthorng
B.T

អត្ថបទទាក់ទង

//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ៩ ម៉ោងមុន
//s9.kh1.co/69/6979169246f2271453d368556b205bb61a6118e7.png

ត្រៀមខ្លួនចូលរួមសប្បាយកម្សាន្តជាមួយ «សង្ក្រាន្តវត្តភ្នំ » នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤

 ២៩-មីនា-២០២៤ 
 ៩ព្រឹក · ១០ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T